Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 2:68 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

68 ពេល​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់ នៅ​កន្លែង​ដើម​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

68 ពេល​គេ​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​មេដឹក​នាំ​ក្រុម​គ្រួសារ បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

68 ឯ​ពួក​អ្នក​ខ្លះ ជា​កំពូល​លើ​វង្ស​របស់​ឪពុក​គេ កាល​បាន​មក​ដល់​ព្រះ​វិហារ​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម​ហើយ នោះ​គេ​ក៏​ថ្វាយ​ដង្វាយ​ស្ម័គ្រ​ពី​ចិត្ត សំរាប់​នឹង​ស្អាង​ព្រះ‌វិហារ​នៃ​ព្រះ នៅ​កន្លែង​ចាស់​ឡើង​វិញ

សូមមើលជំពូក ចម្លង

អាល់គីតាប

68 ពេល​មក​ដល់​ដំណាក់​របស់អុលឡោះ‌តាអាឡា​នៅ​ក្រុង​យេរូ‌សាឡឹម មាន​មេ​ដឹក​នាំ​ក្រុម​គ្រួសារ​មួយ​ចំនួន​ធំ​បាន​ជូន​ជំនូន​ស្ម័គ្រ​ចិត្ត សម្រាប់​ការ​សាង​សង់​ដំណាក់​របស់​អុលឡោះនៅ​កន្លែង​ដើម​ឡើង​វិញ។

សូមមើលជំពូក ចម្លង




អែសរ៉ា 2:68
20 ការដាក់ឲ្យឆ្លើយតបគ្នា  

ទេវតា​របស់​ព្រះ‌អម្ចាស់​បាន​ប្រាប់​លោក​កាដ ឲ្យ​ទូល​ព្រះ‌បាទ​ដាវីឌ ដើម្បី​សូម​ស្ដេច​យាង​ឡើង​ទៅ​សង់​អាសនៈ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។


ព្រះ‌បាទ​ដាវីឌ​មាន​រាជ‌ឱង្ការ​ថា៖ «ទី​នេះ​ជា​ព្រះ‌ដំណាក់​របស់​ព្រះ‌ជា‌អម្ចាស់ ហើយ​ទី​នេះ​ក៏​ជា​អាសនៈ​ថ្វាយ​តង្វាយ​ដុត​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ!»។


ព្រះ‌បាទ​សាឡូម៉ូន​ចាប់​ផ្ដើម​សង់​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម លើ​ភ្នំ​ម៉ូរី‌យ៉ា ត្រង់​កន្លែង​ដែល​ព្រះ‌អម្ចាស់​បាន​បង្ហាញ​ព្រះ‌បាទ​ដាវីឌ ជា​បិតា គឺ​កន្លែង​ដែល​ព្រះ‌បាទ​ដាវីឌ​បាន​បម្រុង​ទុក នៅ​ទី‌លាន​បោក​ស្រូវ​របស់​លោក​អរ៉ៅ‌ណា ជា​ជន‌ជាតិ​យេប៊ូស។


អូដ្ឋ​៤៣៥​ក្បាល និង​លា ៦ ៧២០​ក្បាល។


ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។


ពួក​គេ​នាំ​គ្នា​សង់​អាសនៈ​នេះ​នៅ​លើ​គ្រឹះ​ចាស់ ព្រោះ​ពួក​គេ​ភ័យ​ខ្លាច​ចំពោះ​ប្រជា‌ជន​ដែល​រស់​នៅ​ក្នុង​ស្រុក ហើយ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ នៅ​លើ​អាសនៈ​នោះ ទាំង​ព្រឹក ទាំង​ល្ងាច។


យើង​ខ្ញុំ​ជា​ទាសករ​មែន ប៉ុន្តែ ព្រះ​នៃ​យើង​ខ្ញុំ​ពុំ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ​ឡើយ។ ព្រះអង្គ​សម្តែង​ព្រះ‌ហឫទ័យ​សប្បុរស​ដល់​យើង​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ស្រុក​ពែរ្ស គឺ​ព្រះអង្គ​ប្រទាន​ជីវិត​ថ្មី​ដល់​យើង​ខ្ញុំ ដើម្បី​ឲ្យ​យើង​ខ្ញុំ​សង់​ព្រះ‌ដំណាក់​របស់​ព្រះ​នៃ​យើង​ខ្ញុំ​ឡើង​វិញ ជួស‌ជុល​កន្លែង​បាក់​បែក ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​មាន​ទី​ជម្រក​ដ៏​រឹង‌មាំ​នៅ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម។


នៅ​ថ្ងៃ​ព្រះ‌ករុណា​កេណ្ឌ​ទ័ព​ទៅ​ច្បាំង ប្រជា‌រាស្ត្រ​ចូល​រួម​ដោយ​ស្ម័គ្រ​ចិត្ត ពួក​យុវជន​នាំ​គ្នា​ចូល​មក​គាល់​ព្រះ‌ករុណា នៅ​លើ​ភ្នំ​ដ៏វិសុទ្ធ ប្រៀប​ដូច​ជា​ទឹក​សន្សើម​នៅ​ពេល​ព្រឹក​ព្រលឹម។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​យក​តង្វាយ ដែល​គេ​បាន​ញែក​ទុក មក​ថ្វាយ​យើង។ ត្រូវ​ទទួល​យក​តង្វាយ​ពី​អ្នក​ដែល​ថ្វាយ ដោយ​ស្ម័គ្រ​ចិត្ត។


អស់​អ្នក​ដែល​មាន​ចិត្ត​សទ្ធា​ជ្រះ‌ថ្លា និង​ចិត្ត​ទូ‌លាយ បាន​នាំ​យក​តង្វាយ​ដែល​ខ្លួន​បាន​ញែក​ទុក​ដោយ​ឡែក មក​ថ្វាយ​ព្រះ‌អម្ចាស់ សម្រាប់​សង់​ពន្លា​ជួប​ព្រះអង្គ និង​ផលិត​គ្រឿង​បរិក្ខារ​ប្រើ‌ប្រាស់​ក្នុង​ពន្លា ព្រម​ទាំង​សម្លៀក‌បំពាក់​សក្ការៈ។


ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ទាំង​ប្រុស ទាំង​ស្រី ដែល​មាន​ចិត្ត​ទូលាយ បាន​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ស្ម័គ្រ‌ចិត្ត ដើម្បី​សង់​អ្វីៗ​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​តាម​រយៈ​លោក​ម៉ូសេ។


លោក​ម៉ូសេ​បាន​យក​តង្វាយ​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។


កាល​ណា​យើង​មាន​ឆន្ទៈ​ល្អ យើង​នឹង​បាន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់ តាម​អ្វីៗ​ដែល​យើង​មាន គឺ​មិន​មែន​តាម​អ្វីៗ​ដែល​យើង​គ្មាន​នោះ​ទេ។


បងប្អូន​ទាំង​នោះ​បាន​ចូល​ប្រាក់​តាម​សមត្ថ‌ភាព​របស់​ខ្លួន ហើយ​ខ្ញុំ​សូម​បញ្ជាក់​ថា គេ​ធ្វើ​លើស​ពី​សមត្ថ‌ភាព និង​ដោយ​ស្ម័គ្រ​អស់​ពី​ចិត្ត​ទៀត​ផង។


ហេតុ​នេះ ម្នាក់ៗ​ត្រូវ​តែ​ចូល​ប្រាក់​តាម​តែ​ខ្លួន​សម្រេច​ចិត្ត ដោយ​មិន​នឹក​ស្ដាយ ឬ​ទើស​ទ័ល​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ​នឹង​អ្នក​ណា​ដែល​ធ្វើ​អំណោយ​ដោយ​ចិត្ត​រីក‌រាយ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម