អែសរ៉ា 2:68 - អាល់គីតាប68 ពេលមកដល់ដំណាក់របស់អុលឡោះតាអាឡានៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានជូនជំនូនស្ម័គ្រចិត្ត សម្រាប់ការសាងសង់ដំណាក់របស់អុលឡោះនៅកន្លែងដើមឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦68 ពេលគេមកដល់ព្រះដំណាក់របស់ព្រះយេហូវ៉ា នៅក្រុងយេរូសាឡិម មានពួកមេដឹកនាំក្រុមគ្រួសារ បានថ្វាយតង្វាយស្ម័គ្រពីចិត្ត សម្រាប់សាងសង់ព្រះដំណាក់របស់ព្រះ នៅកន្លែងដើមឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥68 ពេលមកដល់ព្រះដំណាក់របស់ព្រះអម្ចាស់នៅក្រុងយេរូសាឡឹម មានមេដឹកនាំក្រុមគ្រួសារមួយចំនួនធំបានថ្វាយតង្វាយស្ម័គ្រចិត្ត សម្រាប់ការសាងសង់ព្រះដំណាក់របស់ព្រះជាម្ចាស់ នៅកន្លែងដើមឡើងវិញ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤68 ឯពួកអ្នកខ្លះ ជាកំពូលលើវង្សរបស់ឪពុកគេ កាលបានមកដល់ព្រះវិហារព្រះយេហូវ៉ា នៅក្រុងយេរូសាឡិមហើយ នោះគេក៏ថ្វាយដង្វាយស្ម័គ្រពីចិត្ត សំរាប់នឹងស្អាងព្រះវិហារនៃព្រះ នៅកន្លែងចាស់ឡើងវិញ សូមមើលជំពូក |
យើងខ្ញុំជាទាសករមែន ប៉ុន្តែ អុលឡោះជាម្ចាស់នៃយើងខ្ញុំពុំបានបោះបង់ចោលយើងខ្ញុំឡើយ។ ទ្រង់សំដែងចិត្តសប្បុរសដល់យើងខ្ញុំ នៅចំពោះមុខស្ដេចទាំងប៉ុន្មាននៃស្រុកពែរ្ស គឺទ្រង់ប្រទានជីវិតថ្មីដល់យើងខ្ញុំ ដើម្បីឲ្យយើងខ្ញុំសង់ដំណាក់របស់ទ្រង់ឡើងវិញ ជួសជុលកន្លែងបាក់បែក ព្រមទាំងឲ្យយើងខ្ញុំមានទីជំរកដ៏រឹងមាំនៅស្រុកយូដា និងក្រុងយេរូសាឡឹម។