Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




និក្ខមនំ 36:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 លោក​ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​តង្វាយ ដែល​កូន​ចៅ​អ៊ី‌ស្រា‌អែល​បាន​យក​មក​ថ្វាយ ដល់​អ្នក​ទាំង​នោះ សម្រាប់​ការ​សង់​ទី​បរិសុទ្ធ ហើយ​រៀង​រាល់​ព្រឹក គេ​នៅ​តែ​យក​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត​មក​ជូន​លោក​ម៉ូសេ

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 លោក​ម៉ូសេ​បាន​យក​តង្វាយ​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​យក​មក​ថ្វាយ ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទីសក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​តង្វាយ​មក​ជូន​លោក​ម៉ូសេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ម៉ូសេ​ក៏​ប្រគល់​អស់​ទាំង​ដង្វាយ ដែល​ពួក​កូន​ចៅ​អ៊ីស្រាអែល​បាន​យក​មក​ថ្វាយ សំរាប់​ការ​ស្អាង​ទី​បរិសុទ្ធ​ដល់​អ្នក​ទាំង​នោះ ហើយ​រាល់​តែ​ព្រឹក​គេ​ចេះ​តែ​យក​ដង្វាយ​ថ្វាយ​ស្ម័គ្រ​ពី​ចិត្ត មក​ជូន​ម៉ូសេ​ជានិច្ច

សូមមើលជំពូក ចម្លង

អាល់គីតាប

3 ម៉ូសា​បាន​យក​ជំនូន​ទាំង​អស់ ដែល​ជន‌ជាតិ​អ៊ីស្រ‌អែល​យក​មក​ឲ្យ​ប្រគល់​ទៅ​អ្នក​ទាំង​នោះ ដើម្បី​សង់​ទី​សក្ការៈ។ រៀង​រាល់​ព្រឹក ប្រជា‌ជន​នៅ​តែ​បន្ត​នាំ​យក​ជំនូន​មក​ជូន​ម៉ូសា។

សូមមើលជំពូក ចម្លង




និក្ខមនំ 36:3
11 ការដាក់ឲ្យឆ្លើយតបគ្នា  

៙ រាល់​ព្រឹក ទូល‌បង្គំ​នឹង​បំផ្លាញ មនុស្ស​អាក្រក់​ទាំងប៉ុន្មាននៅ​ក្នុង​ស្រុក ដោយ​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ទាំង​អស់ ចេញ​ពី​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា។


ឱ​ព្រះ‌យេហូវ៉ា​អើយ នៅ​ពេល​ព្រឹក ព្រះ‌អង្គ​ឮ​សំឡេង​របស់​ទូល‌បង្គំ នៅ​ពេល​ព្រឹក ទូល‌បង្គំ​ទូល​រៀប​រាប់​ថ្វាយ​ព្រះ‌អង្គ ព្រម​ទាំង​រក្សា​ពេល​ចាំ​យាម​ផង។


ឯ​ពួក​មេ​ដឹក​នាំ​ក៏​យក​ត្បូង​អូនីក្ស និង​ត្បូង​ឯ​ទៀត​ៗ​សម្រាប់​ដាំ​អេផូឌ និង​ប្រដាប់​បាំង​ទ្រូង


កូន​ចៅ​អ៊ី‌ស្រា‌អែល​ទាំងអស់ គឺ​ទាំង​ប្រុស​ទាំង​ស្រី ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​ថ្វាយ​អ្វី​ៗ​សម្រាប់​កិច្ច​ការ​ដែល​ព្រះ‌យេហូវ៉ា​បាន​បង្គាប់​មក​លោក​ម៉ូសេ នោះ​ក៏​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ដល់​ព្រះ‌យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។


លោក​ម៉ូសេ​ក៏​ហៅ​បេតសា‌លាល អូហូ‌លីអាប់ និង​អស់​អ្នក​ចំណាន​ដែល​ព្រះ‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​មាន​គំនិត​វាង‌វៃ គឺ​ជា​អ្នក​ដែល​មាន​ចិត្ត​បណ្ដាល​ឲ្យ​មក​ធ្វើ​ការ​នោះ។


ដូច្នេះ ពួក​សិប្បករ​ដែល​កំពុង​ស្អាង​ទី​បរិសុទ្ធ ក៏​ទុក​ចោល​ការ​ងារ​ដែល​ខ្លួន​កំពុង​ធ្វើ


ពួក​មហា‌ក្សត្រ​សោយ‌រាជ្យ ហើយ​ពួក​មាន​បណ្ដា​សក្តិ​ក៏​សម្រេច សេចក្ដី​យុត្តិ‌ធម៌ដោយ‌សារ​យើង


ព្រះ‌អម្ចាស់‌យេហូវ៉ា​បាន​ប្រទាន​ឲ្យ​ខ្ញុំ​មាន​វោហារ ដូច​ជា​អ្នក​ដែល​បាន​រៀន ដើម្បី​ឲ្យ​ខ្ញុំ​បាន​ចេះ​ប្រើ​ពាក្យ​សម្ដី និង​ជ្រោង​មនុស្ស​គ្រាក​ចិត្ត​ឡើង ព្រះ‌អង្គ​ដាស់​ខ្ញុំ​រាល់​តែ​ព្រឹក គឺ​ព្រះ‌អង្គ​ដាស់​ត្រចៀក​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ស្តាប់ ដូច​ជា​អ្នក​ដែល​កំពុង​តែ​រៀន​សូត្រ។


ឱ​ពួក​វង្ស​ដាវីឌ​អើយ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ ចូរ​សម្រេច​តាម​សេចក្ដី​យុត្តិ‌ធម៌ ចាប់​តាំង​ពី​ពេល​ព្រលឹម​ស្រាង​ចុះ ហើយ​ដោះ​អ្នក​ណា​ដែល​ត្រូវ​គេ​ប្លន់ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​នៃ​ពួក​អ្នក​ដែល​សង្កត់‌សង្កិន​នោះ​ផង ក្រែង​សេចក្ដី​ក្រោធ​របស់​យើង​ចេញ​ទៅ​ដូច​ជា​ភ្លើង ហើយ​ឆេះ​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​គ្មាន​អ្នក​ណា​អាច​នឹង​ពន្លត់​បាន​ឡើយ ដោយ​ព្រោះ​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។


ចូរ​ថ្វាយ​យញ្ញ​បូជា​នៃ​ការ​អរ​ព្រះ​គុណ​ដែល​មាន​ដំបែ ហើយ​ប្រកាស​ប្រាប់​យ៉ាង​ច្បាស់ ឲ្យ​បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្តទៅ ដ្បិត​អ្នក​រាល់​គ្នា​ចូល​ចិត្ត​ធ្វើ​ដូច្នេះ នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​ព្រះ‌យេហូវ៉ា។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម