Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អែសរ៉ា 2:69 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

69 គេ​ថ្វាយ​ជាមាស​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​ដារីក ប្រាក់​ប្រាំ​ពាន់​ម៉ានេ និង​សម្លៀក‌បំពាក់​ពួក​សង្ឃ​មួយ​រយ​សម្រាប់ ដាក់​ក្នុង​ឃ្លាំង​សម្រាប់​ការ​ងារ​នោះ តាម​សមត្ថ‌ភាព​របស់​ខ្លួន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

69 ពួក​គេ​ថ្វាយ​សម្រាប់​ការ​សង់​ព្រះ‌វិហារ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​បូជា‌ចារ្យ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

69 គឺ​គេ​ថ្វាយ​មាស​៦​ម៉ឺន​១​ពាន់​ដារីក ប្រាក់​៥​ពាន់​ម៉ានេ នឹង​សំលៀក‌បំពាក់​ពួក​សង្ឃ​១០០​សំរាប់ ដាក់​ក្នុង​ឃ្លាំង​សំរាប់​ការ​នោះ តាម​កំឡាំង​រៀង​ខ្លួន

សូមមើលជំពូក ចម្លង

អាល់គីតាប

69 ពួក​គេ​ផ្តល់​សម្រាប់​ការ​សង់​ម៉ាស្ជិទ តាម​សមត្ថ‌ភាព​របស់​ខ្លួន គឺ​មាន​មាស​ចំនួន​ប្រាំ​មួយ​ម៉ឺន​មួយ​ពាន់​តម្លឹង និង​ប្រាក់​ប្រាំ​ពាន់​ណែន ព្រម​ទាំង​សម្លៀក‌បំពាក់​អ៊ីមុាំ​ចំនួន​មួយ​រយ​សាម‌សិប​សម្រាប់។

សូមមើលជំពូក ចម្លង




អែសរ៉ា 2:69
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អស់​ទាំង​ប្រដាប់​ទាំង​ប៉ុន្មាន ដែល​ព្រះបាទ​សាឡូម៉ូន​បាន​ធ្វើ សម្រាប់​ព្រះ‌វិហារ​របស់​ព្រះ‌យេហូវ៉ា នោះ​បាន​ធ្វើ​រួច​ជា​ស្រេច​ហើយ ទ្រង់​ក៏​នាំ​យក​របស់​ទាំង​ប៉ុន្មាន​ដែល​ដាវីឌ ជា​បិតា​របស់​ទ្រង់ បាន​ថ្វាយ ចូល​មក​ដែរ គឺ​ប្រាក់​មាស និង​គ្រឿង​ប្រដាប់​ទាំង​អស់ ក៏​ដាក់​ទុក​នៅ​ក្នុង​ឃ្លាំង​នៃ​ព្រះ‌វិហារ​ព្រះ‌យេហូវ៉ា។


ឥឡូវ​នេះ ក្នុង​ទុក្ខ​លំបាក​របស់​យើង យើង​បាន​ចាត់​ចែង​ទុក ជា​មាស​មួយ​សែន​ហាប និង​ប្រាក់​មួយ​លាន​ហាប ព្រម​ទាំង​លង្ហិន ដែក​ដែល​ថ្លឹង​មិន​បាន​ផង ដ្បិត​ច្រើន​ហួស​កំណត់​ណាស់ ក៏​បាន​ចាត់​ចែង​ឈើ និង​ថ្ម​ដែរ ហើយ​ឯង​នឹង​ចង់​បន្ថែម​ទៀត​ក៏​បាន។


គេ​ថ្វាយ​សម្រាប់​ការ‌ងារ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ ជា​មាស​ប្រាំ​ពាន់​ហាប និង​មួយ​ម៉ឺន​ដារីក ប្រាក់​មួយ​ម៉ឺន​ហាប លង្ហិន​មួយ​ម៉ឺន​ប្រាំបី​ពាន់​ហាប និង​ដែក​មួយ​សែន​ហាប


ពេល​គេ​មក​ដល់​ព្រះ‌ដំណាក់​របស់​ព្រះ‌យេហូវ៉ា នៅ​ក្រុង​យេរូ‌សាឡិម មាន​ពួក​មេដឹក​នាំ​ក្រុម​គ្រួសារ បាន​ថ្វាយ​តង្វាយ​ស្ម័គ្រ​ពី​ចិត្ត សម្រាប់​សាង​សង់​ព្រះ‌ដំណាក់​របស់​ព្រះ នៅ​កន្លែង​ដើម​ឡើង​វិញ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម