ហើយដល់ថ្ងៃទីមួយ ក្នុងខែទីមួយ គេក៏បានសម្រេចដល់បុរសទាំងអស់ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ។
អែសរ៉ា 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ក្នុងចំណោមកូនចៅពួកសង្ឃ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃគឺ កូនចៅយេសួរ ជាកូនយ៉ូសាដាក និងបងប្អូនរបស់លោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប និងកេដាលា ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ក្នុងចំណោមក្រុមបូជាចារ្យ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ រីឯក្នុងបណ្តាកូនចៅពួកសង្ឃ នោះឃើញមានខ្លះបានយកប្រពន្ធជាស្រីសាសន៍ដទៃដែរ គឺក្នុងពួកកូនចៅយេសួរ ជាកូនយ៉ូសាដាក នឹងបងប្អូនលោក មានម្អាសេយ៉ា អេលាស៊ើរ យ៉ារីប នឹងកេដាលា អាល់គីតាប ក្នុងចំណោមក្រុមអ៊ីមុាំ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃមាន: កូនចៅលោកយេសួរ កូនចៅលោកយ៉ូសាដាក និងកូនចៅរបស់បងប្អូនគាត់ គឺលោកម៉ាសេយ៉ា លោកអេលាស៊ើរ លោកយ៉ារីប និងលោកកេដាលា។ |
ហើយដល់ថ្ងៃទីមួយ ក្នុងខែទីមួយ គេក៏បានសម្រេចដល់បុរសទាំងអស់ ដែលបានរៀបការជាមួយស្ត្រីសាសន៍ដទៃនោះ។
អ្នកទាំងនោះបានវិលត្រឡប់មកវិញ ជាមួយសូរ៉ូបាបិល យេសួរ នេហេមា សេរ៉ាយ៉ា រេអេឡាយ៉ា ម៉ាដេកាយ ប៊ីលសាន មីសផា ប៊ីកវ៉ាយ រេហ៊ូម និងប្អាណា។ ចំនួនប្រជាជនអ៊ីស្រាអែលមានដូចតទៅៈ
ពេលនោះ យេសួរ ជាកូនយ៉ូសាដាក និងពួកសង្ឃ ជាបងប្អូនរបស់លោក និងសូរ៉ូបាបិល ជាកូនសាលធាល ហើយបងប្អូនរបស់លោកក៏នាំគ្នាស្អាងអាសនារបស់ព្រះ ជាព្រះនៃសាសន៍អ៊ីស្រាអែល ដើម្បីឲ្យបានថ្វាយតង្វាយដុត តាមដែលបានកត់ទុកក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ ជាអ្នកសំណព្វរបស់ព្រះ។
នៅឆ្នាំទីពីរ ក្នុងខែទីពីរ ក្រោយពីពួកគេបានមកដល់ព្រះដំណាក់របស់ព្រះ នៅក្រុងយេរូសាឡិម នោះសូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងពួកសង្ឃ និងពួកលេវី ហើយបងប្អូនឯទៀតៗរបស់គេ ព្រមទាំងអស់អ្នកដែលបានចេញពីសណ្ឋានជាឈ្លើយ ហើយវិលត្រឡប់មកក្រុងយេរូសាឡិម បាននាំគ្នាចាប់ផ្ដើមធ្វើការ។ គេបានតែងតាំងពួកលេវី ចាប់ពីអាយុម្ភៃឆ្នាំឡើងទៅ ឲ្យមើលខុសត្រូវលើកិច្ចការសាងសង់ព្រះដំណាក់របស់ព្រះយេហូវ៉ា។
គ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងយេសួរ ជាកូនយ៉ូសាដាក ក៏នាំគ្នាចាប់ផ្ដើមសង់ព្រះដំណាក់របស់ព្រះដែលនៅក្រុងយេរូសាឡិមឡើងវិញ ដោយមានពួកហោរារបស់ព្រះរួមជាមួយ ជួយគាំទ្រផង។
កាលការទាំងនេះបានសម្រេចហើយ ពួកមេដឹកនាំបានចូលមកប្រាប់ខ្ញុំថា "ប្រជាជនអ៊ីស្រាអែល ពួកសង្ឃ និងពួកលេវី មិនបានញែកខ្លួនចេញពីពួកអ្នកស្រុកនេះទេ គឺគេប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់ពួកសាសន៍កាណាន សាសន៍ហេត សាសន៍ពេរិស៊ីត សាសន៍យេប៊ូស សាសន៍អាំម៉ូន សាសន៍ម៉ូអាប់ សាសន៍អេស៊ីព្ទ និងសាសន៍អាម៉ូរីវិញ។
ដ្បិតគេបានយកកូនស្រីសាសន៍ទាំងនោះមកធ្វើជាប្រពន្ធសម្រាប់ខ្លួនគេ និងសម្រាប់កូនប្រុសរបស់គេ ហើយធ្វើឲ្យពូជបរិសុទ្ធបានលាយឡំជាមួយប្រជាជននៅស្រុកនេះ។ ពួកអ្នកដឹកនាំ និងពួកគ្រប់គ្រងបាននាំអាទិ៍អំពើរំលងនេះមុនគេ"។
ឯយេសួរ ជាឪពុករបស់យ៉ូយ៉ាគីម យ៉ូយ៉ាគីមជាឪពុករបស់អេលីយ៉ាស៊ីប អេលីយ៉ាស៊ីបជាឪពុករបស់យ៉ូយ៉ាដា
យ៉ូយ៉ាដា ជាកូនរបស់អេលីយ៉ាស៊ីប ជាសម្ដេចសង្ឃ មានកូនប្រុសម្នាក់ជាកូនប្រសាររបស់សានបាឡាត ជាអ្នកស្រុកហូរ៉ូណែម ហេតុនេះ ខ្ញុំក៏បណ្តេញអ្នកនោះចេញឆ្ងាយពីខ្ញុំ។
ស្មៀនអែសរ៉ាឈរលើវេទិកាធ្វើពីឈើ ដែលគេបានធ្វើសម្រាប់ការនោះ រួចមានម៉ាធិធា សេម៉ា អ័ណាយ៉ា អ៊ូរីយ៉ា ហ៊ីលគីយ៉ា និងម្អាសេយ៉ា ឈរនៅខាងស្តាំដៃរបស់លោក ហើយពេដាយ៉ា មីសាអែល ម៉ាលគា ហាស៊ូម ហាសបាដាណា សាការី និងមស៊ូឡាម ឈរនៅខាងឆ្វេងដៃរបស់លោក។
ឯយេសួរ បានី សេរេប៊ីយ៉ា យ៉ាមីន អ័កគូប សាបថាយ ហូឌា ម្អាសេយ៉ា កេលីថា អ័សារា យ៉ូសាបាឌ ហាណាន ពេឡាយ៉ា ជាពួកលេវី ជួយពន្យល់ក្រឹត្យវិន័យដល់ប្រជាជន នៅពេលប្រជាជនកំពុងឈរតាមនៅកន្លែងរបស់គេ។
ដ្បិតស្រុកនេះមានពេញដោយមនុស្ស ដែលប្រព្រឹត្តអំពើកំផិត ហើយស្រុកក៏យំសោក ដោយព្រោះបណ្ដាសា អស់ទាំងទីឃ្វាលសត្វនៅទីរហោស្ថាន បានហួតហែងអស់ហើយ គេរត់តាមតែសេចក្ដីអាក្រក់ ហើយគេប្រើអំណាចសម្រាប់តែការទុច្ចរិតទេ។
ដ្បិតទាំងហោរា និងសង្ឃ សុទ្ធតែស្មោកគ្រោកទាំងអស់គ្នា ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងបានឃើញអំពើអាក្រក់របស់គេ នៅក្នុងព្រះវិហាររបស់យើង។
ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម យើងក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តអំពើកំផិត ហើយដើរតាមតែពាក្យកុហកឥតប្រយោជន៍ គេចម្រើនកម្លាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ បានជាគ្មានអ្នកណាមួយ វិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ាដែរ នៅចំពោះយើង។
ក៏មិនត្រូវយកតែស្ត្រីមេម៉ាយ ឬស្រីប្តីលែង ធ្វើជាប្រពន្ធខ្លួនដែរ គឺត្រូវយកស្រីក្រមុំក្នុងពូជវង្សអ៊ីស្រាអែល ឬស្ត្រីមេម៉ាយណាដែលជាប្រពន្ធរបស់សង្ឃកាលពីដើមប៉ុណ្ណោះ។
គេមិនត្រូវយកស្ត្រីណាដែលជាស្រីពេស្យា ឬដែលបានខូចសេចក្ដីបរិសុទ្ធហើយ ធ្វើជាប្រពន្ធឡើយ ក៏មិនត្រូវយកស្ត្រីដែលប្តីលែងដែរ ដ្បិតគេបរិសុទ្ធដល់ព្រះរបស់គេ។
ក្នុងឆ្នាំទីពីរនៃរជ្ជកាលព្រះបាទដារីយុស នៅខែទីប្រាំមួយ ថ្ងៃទីមួយ នោះព្រះបន្ទូលរបស់ព្រះយេហូវ៉ា ដោយសារហោរាហាកាយ បានមកដល់សូរ៉ូបាបិល កូនសាលធាល ជាទេសាភិបាលលើស្រុកយូដា និងដល់សម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកថា៖
នៅគ្រានោះ សូរ៉ូបាបិល ជាកូនសាលធាល និងសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាក ព្រមទាំងសំណល់នៃបណ្ដាជន ក៏ស្តាប់តាមព្រះបន្ទូលនៃព្រះយេហូវ៉ាជាព្រះរបស់ខ្លួន ហើយតាមពាក្យទំនាយរបស់ហោរាហាកាយដូចជាព្រះយេហូវ៉ា ជាព្រះនៃគេ បានចាត់លោកឲ្យមកប្រាប់នោះ ជនទាំងឡាយក៏កោតខ្លាចនៅចំពោះព្រះយេហូវ៉ា
ទោះបើយ៉ាងនោះ គង់តែព្រះយេហូវ៉ាមានព្រះបន្ទូលថា ឱសូរ៉ូបាបិលអើយ ចូរមានកម្លាំងឥឡូវចុះ ឱសម្ដេចសង្ឃយេសួរ ជាកូនយ៉ូសាដាកអើយ ចូរមានកម្លាំងឡើង ឯងរាល់គ្នាជាជនជាតិស្រុកនេះអើយ ព្រះយេហូវ៉ាមានព្រះបន្ទូលថា ចូរឯងរាល់គ្នាមានកម្លាំង ហើយធ្វើការទៅ ដ្បិតយើងនៅជាមួយអ្នកហើយ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារ
បន្ទាប់មកទៀត ទេវតាបានបង្ហាញឲ្យខ្ញុំឃើញយេសួរ ជាសម្ដេចសង្ឃ ឈរនៅចំពោះទេវតានៃព្រះយេហូវ៉ា មានអារក្សសាតាំង ឈរនៅខាងស្តាំលោក ដើម្បីតវ៉ានឹងលោក។
ត្រូវយកប្រាក់ និងមាសពីគេទៅធ្វើមកុដ បំពាក់លើក្បាលយេសួរ ជាកូនយ៉ូសាដាកជាសម្ដេចសង្ឃ។
ឯប្រពន្ធរបស់គេវិញក៏ដូច្នោះដែរ ត្រូវមានចិត្តនឹងធឹង មិននិយាយដើមគេ មានចិត្តធ្ងន់ធ្ងរ ហើយស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។