Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




នេហេមា 13:28 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

28 យ៉ូ‌យ៉ាដា ជា​កូន​របស់​អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ មាន​កូន​ប្រុស​ម្នាក់​ជា​កូន​ប្រសា​រ​‌របស់​សាន​បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នេះ ខ្ញុំ​ក៏​បណ្តេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

28 លោក​យ៉ូយ៉ា‌ដា​ជា​កូន​របស់​លោក​មហា​បូជា‌ចារ្យ​អេលីយ៉ាស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

28 ឯ​យ៉ូយ៉ាដា ជា​កូន​អេលី‌យ៉ាស៊ីប ជា​សំដេច​សង្ឃ លោក​មាន​កូន​ប្រុស​១ ដែល​ជា​កូន​ប្រសា​សាន‌បា‌ឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម ហេតុ​នោះខ្ញុំ​ក៏​បណ្តេញ​វា​ចេញ​ពី​ខ្ញុំ​ទៅ

សូមមើលជំពូក ចម្លង

អាល់គីតាប

28 លោក​យ៉ូយ៉ា‌ដា​ជា​កូន​របស់​មូស្ទី​អេលី‌យ៉ាស៊ីប មាន​កូន​ប្រុស​ម្នាក់​ត្រូវ​ជា​កូន​ប្រសា​របស់​លោក​សាន់បា‌ឡាត់ ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម។ ខ្ញុំ​បាន​ដេញ​អ្នក​នោះ​ចេញ​ឆ្ងាយ​ពី​ខ្ញុំ។

សូមមើលជំពូក ចម្លង




នេហេមា 13:28
14 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​បើ​អ្នក​ណា​មិន​មក​ក្នុង​អំឡុង​ពេល​បី​ថ្ងៃ តាម​បង្គាប់​របស់​ពួក​អ្នក​ដឹក​នាំ និង​ពួក​ចាស់​ទុំ នោះ​នឹង​ត្រូវ​រឹប​យក​ទ្រព្យ​សម្បត្តិ​របស់​អ្នក​ទាំង​អស់ ហើយ​អ្នក​នោះ​នឹង​ត្រូវ​កាត់​ចេញ​ពី​ក្រុម​ជំនុំ​នៃ​ពួក​អ្នក​ដែល​វិល​ត្រឡប់​មក​ពី​សណ្ឋាន​ជា​ឈ្លើយ​នោះ​ទៀត​ផង។


ឯ​យេសួរ ជា​ឪពុក​របស់​យ៉ូ‌យ៉ាគីម យ៉ូ‌យ៉ាគីម​ជាឪពុក​របស់​អេលី‌យ៉ាស៊ីប អេលី‌យ៉ាស៊ីប​ជា​ឪពុក​របស់​យ៉ូ‌យ៉ាដា


ចំណែក​ពួក​លេវី ក្នុង​គ្រា​អេលី‌យ៉ាស៊ីប យ៉ូ‌យ៉ាដា យ៉ូ‌ហា‌ណាន និង​យ៉ាដួរ នោះ​បាន​កត់​ឈ្មោះ​ពួក​ដែល​ជា​កំពូល​លើ​វង្ស​របស់​ឪពុក ព្រម​ទាំង​ពួក​សង្ឃ រហូត​ដល់​រជ្ជ‌កាល​ព្រះ‌បាទ​ដារីយុស ជា​ស្តេច​សាសន៍​ពើស៊ី។


ខ្ញុំ​បាន​ស្ដី​បន្ទោស​ពួក​គេ ដាក់​បណ្ដា‌សា​ពួក​គេ ហើយ​វាយ​ពួក​គេ​ខ្លះ ក៏​បោច​សក់​ពួក​គេ​ទៀត​ផង។ ខ្ញុំ​ចាប់​ឲ្យ​គេ​ស្បថ ក្នុង​ព្រះ‌នាម​របស់​ព្រះ ហើយ​ហាម​គេ​ថា៖ «អ្នក​រាល់​គ្នា​មិន​ត្រូវ​លើក​កូន​ស្រី ទៅ​ឲ្យ​កូន​ប្រុស​របស់​គេ ឬ​យក​កូន​ស្រី​របស់​គេ មក​ឲ្យ​កូន​ប្រុស​របស់​ខ្លួន ឬ​សម្រាប់​ខ្លួន​ឡើយ។


ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន បាន​ឮ​ដំណឹង​នេះ ពួកគេ​មិន​សប្បាយ​ចិត្តសោះ ព្រោះ​មាន​មនុស្ស​ម្នាក់​មករក​ផល​ប្រយោជន៍​ឲ្យ​ពួក​កូនចៅ​អ៊ីស្រា‌អែល។


ប៉ុន្ដែ កាល​សាន‌បាឡាត ជា​អ្នក​ស្រុក​ហូរ៉ូ‌ណែម និង​ថូប៊ីយ៉ា ជា​មន្ត្រី​សាសន៍​អាំម៉ូន ហើយ​កេសែម ជា​សាសន៍​អារ៉ាប់ បាន​ឮ​ដំណឹងនេះ គេ​នាំ​គ្នា​សើច​ចំអក ហើយ​មើល​ងាយ​យើង​ថា៖ «តើ​អ្នក​រាល់​គ្នា​កំពុង​ធ្វើ​កិច្ច​ការ​ស្អី​ហ្នឹង? តើ​អ្នក​រាល់​គ្នា​បះ‌បោរ​ប្រឆាំង​នឹង​ស្តេច​ឬ?»


គ្រា​នោះ អេលី‌យ៉ាស៊ីប ជា​សម្ដេច​សង្ឃ និង​ពួក​សង្ឃ​ដែល​ជា​បង‌ប្អូន​របស់​លោក បាន​ក្រោក​ឡើង ហើយ​នាំ​គ្នា​សង់​ទ្វារ​ចៀម​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ទ្វារ​នោះ​ជា​បរិសុទ្ធ ហើយ​ដាក់​ផ្ទាំង​សន្លឹក​ទ្វារ​ឡើង។ ពួក‌គេ​បាន​ធ្វើ​ពិធី​ញែក​ជា​បរិសុទ្ធ​នោះ រហូត​ដល់​ប៉ម​ហា‌មេអា និង​រហូត​ដល់​ប៉ម​ហា‌ណា‌នាល។


កាល​សាន‌បាឡាត់​បាន​ឮ​ថា យើង​កំពុង​សង់​កំផែង​ឡើង​វិញ​ដូច្នេះ គាត់​ខឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង ហើយ​ចំអក​ឲ្យ​ពួក​យូដា។


៙ រាល់​ព្រឹក ទូល‌បង្គំ​នឹង​បំផ្លាញ មនុស្ស​អាក្រក់​ទាំងប៉ុន្មាននៅ​ក្នុង​ស្រុក ដោយ​កាត់​មនុស្ស​ដែល​ប្រព្រឹត្ត អំពើ​ទុច្ចរិត​ទាំង​អស់ ចេញ​ពី​ទី​ក្រុង​របស់​ព្រះ‌យេហូវ៉ា។


ស្តេច​ដែល​មាន​ប្រាជ្ញា ទ្រង់​កម្ចាត់​មនុស្ស​អាក្រក់​ចេញ ហើយ​ឲ្យ​កង់​បញ្ជាន់​ស្រូវ​កិន​លើ​គេ។


កាល​ណា​ស្តេច​ឡើង​គង់​នៅ​ទី​វិនិច្ឆ័យ ព្រះ‌អង្គ​កម្ចាត់​អស់​ទាំង​អំពើ​អាក្រក់ ដោយ‌សារ​ព្រះ‌នេត្រ​របស់​ព្រះ‌អង្គ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម