យេរេមា 23:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦14 ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម យើងក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តអំពើកំផិត ហើយដើរតាមតែពាក្យកុហកឥតប្រយោជន៍ គេចម្រើនកម្លាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ បានជាគ្មានអ្នកណាមួយ វិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ាដែរ នៅចំពោះយើង។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥14 រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤14 ឯក្នុងពួកហោរានៅក្រុងយេរូសាឡិម នោះអញក៏ឃើញមានសេចក្ដីគួរស្បើមណាស់ដែរ គេប្រព្រឹត្តសេចក្ដីកំផិត ហើយដើរតាមតែសេចក្ដីកំភូតទទេ គេចំរើនកំឡាំងដៃនៃពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់ ដល់ម៉្លេះបានជាគ្មានអ្នកណាមួយវិលត្រឡប់ពីអំពើអាក្រក់របស់ខ្លួនឡើយ គេបានត្រឡប់ដូចជាក្រុងសូដុំមទាំងអស់គ្នា ពួកអ្នកនៅក្រុងនេះ ក៏ដូចជាក្រុងកូម៉ូរ៉ា ដល់អញហើយ សូមមើលជំពូកអាល់គីតាប14 រីឯនៅក្រុងយេរូសាឡឹមវិញ យើងឃើញអំពើគួរឲ្យស្អប់ខ្ពើម គឺពួកគេប្រព្រឹត្តអំពើផិតក្បត់ ពួកគេនិយមការកុហក ពួកគេលើកទឹកចិត្តអ្នកប្រព្រឹត្តអំពើអាក្រក់ ដូច្នេះ គ្មាននរណាអាចងាកចេញពីផ្លូវអាក្រក់ របស់ខ្លួនបានឡើយ។ ចំពោះយើង ពួកគេទាំងអស់គ្នាប្រៀបដូចជា អ្នកក្រុងសូដុម ហើយអ្នកក្រុងយេរូសាឡឹមក៏ប្រៀបដូចជា អ្នកក្រុងកូម៉ូរ៉ាដែរ។ សូមមើលជំពូក |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងទាស់នឹងពួកអ្នកដែលថ្លែងទំនាយកុហកតាមយល់សប្តិ ព្រមទាំងផ្សាយប្រាប់សប្តិនោះ ហើយនាំឲ្យប្រជារាស្ត្ររបស់យើងវង្វេងចេញដោយសារពាក្យកុហករបស់គេ ហើយដោយសារសេចក្ដីអំនួតឥតប្រយោជន៍របស់គេដែរ តែព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងមិនបានចាត់គេ ឬបង្គាប់គេឡើយ គេក៏គ្មានប្រយោជន៍អ្វីដល់ជនជាតិនេះដែរ។
ព្រះយេហូវ៉ាមានព្រះបន្ទូលមកខ្ញុំថា៖ ពួកហោរាគេថ្លែងទំនាយកុហកដោយនូវឈ្មោះយើងទេ យើងមិនបានចាត់ប្រើគេឡើយ ក៏មិនបានបង្គាប់គេ ឬនិយាយនឹងគេដែរ គេថ្លែងទំនាយប្រាប់អ្នករាល់គ្នាពីការជាក់ស្តែងដែលមិនពិត ជាទំនាយតាមរបៀន គឺជាសេចក្ដីឥតប្រយោជន៍ទទេ ហើយជាសេចក្ដីបញ្ឆោតនៃចិត្តខ្លួនគេវិញ។
ដូចជាក្រុងសូដុម ក្រុងកូម៉ូរ៉ា និងក្រុងឯទៀតៗដែលនៅជុំវិញ ដែលគេបានប្រគល់ខ្លួនទៅប្រព្រឹត្តអំពើសហាយស្មន់ ដូចជាពួកទេវតាទាំងនោះដែរ គេដេញតាមសេចក្ដីប៉ងប្រាថ្នាដែលផ្ទុយពីធម្មជាតិ អ្នកទាំងនោះទទួលទណ្ឌកម្ម នៅក្នុងភ្លើងដែលឆេះអស់កល្បជានិច្ច ទុកជាការព្រមានដល់អ្នកឯទៀតៗ។
អ្នករាល់គ្នាបានបន្ទាបបន្ថោកយើង នៅកណ្ដាលប្រជារាស្ត្រយើង ឲ្យតែបានស្រូវឱកមួយកំប៉ុងពីរ និងចំណិតនំបុ័ងតិចតួចប៉ុណ្ណោះ ដើម្បីនឹងសម្លាប់ព្រលឹងមនុស្សដែលមិនគួរស្លាប់ទេ ហើយនឹងរក្សាព្រលឹងឲ្យរស់នៅ ដែលមិនគួររស់នៅ ដោយអ្នកកុហកដល់ប្រជារាស្ត្រយើង ដែលស្តាប់តាមសេចក្ដីកុហកនោះ។
ព្រះយេហូវ៉ានៃពួកពលបរិវារ ជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលពីដំណើរអ័ហាប់ ជាកូនកូឡាយ៉ា និងសេដេគាជាកូនម្អាសេយ៉ា ដែលគេថ្លែងទំនាយជាសេចក្ដីកុហកដល់អ្នករាល់គ្នា ដោយនូវព្រះនាមព្រះអង្គ គឺព្រះអង្គមានព្រះបន្ទូលថា៖ យើងនឹងប្រគល់គេទៅក្នុងកណ្ដាប់ដៃនៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន ហើយស្តេចនោះនឹងសម្លាប់អ្នកទាំងពីរនោះនៅមុខអ្នករាល់គ្នា។