រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលព្រះអង្គបានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ។
អេសេគាល 7:9 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ភ្នែកយើងនឹងមិនប្រណីឡើយ យើងក៏មិនអាណិតមេត្តាដល់អ្នកដែរ យើងនឹងសងអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក នឹងនៅកណ្ដាលអ្នកដែរ នោះអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយ ជាព្រះយេហូវ៉ាដែលវាយអ្នកពិត»។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាព្រះអម្ចាស់ដែលបានវាយអ្នក»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ភ្នែកអញនឹងមិនប្រណីឡើយ អញក៏មិនអាណិតមេត្តាដល់ឯងដែរ អញនឹងសងឯងតាមអំពើដែលឯងប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់ឯង នឹងនៅកណ្តាលឯងដែរ នោះឯងរាល់គ្នានឹងដឹងថា គឺអញនេះហើយ ជាព្រះយេហូវ៉ាដែលវាយឯងពិត។ អាល់គីតាប យើងនឹងមិនអាណិតមេត្តាអ្នក ហើយយើងក៏មិនត្រាប្រណីអ្នកដែរ យើងនឹងដាក់ទោសអ្នក ស្របតាមអំពើអាក្រក់ដែលអ្នកប្រព្រឹត្ត ដោយគោរពព្រះដ៏គួរស្អប់ខ្ពើមទាំងប៉ុន្មាន។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងនេះហើយជាអុលឡោះតាអាឡាដែលបានវាយអ្នក»។ |
រីឯបណ្ដាជនទាំងឡាយ គេមិនបានវិលមកឯព្រះ ដែលព្រះអង្គបានវាយផ្ចាលគេ ក៏មិនស្វែងរកព្រះយេហូវ៉ានៃពួកពលបរិវារឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ យើងនឹងបោកគេម្នាក់ផ្ទប់នឹងម្នាក់ទៀត គឺឪពុកផ្ទប់នឹងកូន យើងមិនព្រមប្រណី ឬសំចៃ ឬមេត្តា ដើម្បីមិនឲ្យបំផ្លាញគេឡើយ។
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ លំដាប់នោះ យើងនឹងប្រគល់សេដេគា ជាស្តេចយូដា ហើយពួកមហាតលិក និងបណ្ដាជនទាំងឡាយ គឺអស់អ្នកនៅក្នុងទីក្រុងនេះ ដែលសល់ពីអាសន្នរោគ ពីដាវ និងពីអំណត់ ទៅក្នុងកណ្ដាប់ដៃនេប៊ូក្នេសា ជាស្តេចបាប៊ីឡូន គឺក្នុងកណ្ដាប់ដៃនៃពួកខ្មាំងសត្រូវគេ ជាពួកអ្នកដែលស្វែងរកជីវិតគេ ស្តេចនោះនឹងប្រហារគេ ដោយមុខដាវ ឥតប្រណី ឥតមេត្តា ឥតអាណិតអាសូរឡើយ។
យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយយើងនឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើវារាល់គ្នា និងលើពួកអ្នកនៅក្រុងយេរូសាឡិម ហើយលើពួកមនុស្សនៅស្រុកយូដាទាំងប៉ុន្មានផង តាមដែលយើងបានពោលទាស់នឹងគេរាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ។
ព្រះយេហូវ៉ាបានធ្វើការដែលព្រះអង្គគិតធ្វើ ព្រះអង្គបានសម្រេចតាមព្រះបន្ទូល ដែលព្រះអង្គបានបង្គាប់ពីចាស់បុរាណ គឺព្រះអង្គបានរំលំ ឥតប្រណី ហើយបានធ្វើឲ្យខ្មាំងសត្រូវមានអំណរពីដំណើរនាង ព្រះអង្គបានលើកតម្កើងស្នែងរបស់ពួក ដែលតតាំងនឹងនាង។
ប្រាក់ត្រូវរលាយទៅក្នុងឡយ៉ាងណា នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលនោះយ៉ាងនោះដែរ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើង គឺព្រះយេហូវ៉ានេះ យើងបានចាក់សេចក្ដីក្រោធរបស់យើងទៅលើអ្នករាល់គ្នា»។
គេនឹងសងការអាស្រូវបារាយណ៍របស់នាងទៅលើនាងវិញ ហើយនាងនឹងត្រូវរងទ្រាំទោសនៃការគោរពដល់រូបព្រះរបស់នាងដែរ នោះនាងនឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត»។
ដូច្នេះ ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា៖ «ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងបន្ថយអ្នកកាន់តែតិចទៅ ភ្នែកយើងនឹងមើលអ្នក ដោយឥតប្រណី ហើយយើងនឹងមិនអាណិតមេត្តាដល់អ្នកឡើយ ព្រោះអ្នកបានបង្អាប់ទីបរិសុទ្ធរបស់យើង ដោយរបស់គួរស្អប់ខ្ពើម ហើយគួរឆ្អើមទាំងប៉ុន្មានរបស់អ្នក។
មើល៍! ថ្ងៃដល់ហើយ ពេលកំណត់បានមកដល់ហើយ ឯដំបង បានបែកផ្កា សេចក្ដីអំនួតបានប៉ិចឡើង។
ឥឡូវនេះ យើងហៀបនឹងចាក់សេចក្ដីក្រោធ របស់យើងទៅលើអ្នក ហើយនឹងសម្រេចសេចក្ដីក្រោធរបស់យើងដល់អ្នក យើងនឹងជំនុំជម្រះអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយនឹងទម្លាក់អស់ទាំងអំពើគួរស្អប់ខ្ពើម របស់អ្នកទៅលើអ្នកផង។
ព្រះសូរសៀងនៃព្រះយេហូវ៉ាបន្លឺដល់ទីក្រុងថា៖ (ដែលកោតខ្លាចដល់ព្រះនាមរបស់ព្រះអង្គ នោះជាប្រាជ្ញាដ៏ត្រឹមត្រូវ) ចូរស្តាប់ចុះ ឱកុលសម្ព័ន និងអស់អ្នកដែលជួបជុំគ្នានៅក្នុងទីក្រុងអើយ!
សូមកុំយល់ច្រឡំ គ្មានអ្នកណាបញ្ឆោតព្រះបានទេ ដ្បិតអ្នកណាសាបព្រោះពូជអ្វី គេនឹងច្រូតបានពូជនោះឯង។
សមុទ្របានប្រគល់ពួកមនុស្សស្លាប់ ដែលនៅក្នុងទឹកមកវិញ ហើយសេចក្ដីស្លាប់ និងស្ថានឃុំព្រលឹងមនុស្សស្លាប់ ក៏ប្រគល់ពួកមនុស្សស្លាប់ ដែលនៅទីនោះមកវិញដែរ ហើយគ្រប់គ្នាត្រូវជំនុំជម្រះតាមអំពើដែលគេបានប្រព្រឹត្តរៀងខ្លួន។