អេសេគាល 22:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦22 ប្រាក់ត្រូវរលាយទៅក្នុងឡយ៉ាងណា នោះអ្នករាល់គ្នានឹងត្រូវរលាយទៅ នៅកណ្ដាលនោះយ៉ាងនោះដែរ ដូច្នេះ អ្នករាល់គ្នានឹងដឹងថា យើង គឺព្រះយេហូវ៉ានេះ យើងបានចាក់សេចក្ដីក្រោធរបស់យើងទៅលើអ្នករាល់គ្នា»។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥22 អ្នករាល់គ្នានឹងរលាយនៅកណ្ដាលក្រុងយេរូសាឡឹម ដូចប្រាក់រលាយនៅក្នុងឡ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ យើងបានជះកំហឹងរបស់យើងលើអ្នករាល់គ្នា»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤22 ប្រាក់ត្រូវរលាយទៅក្នុងបាវឡយ៉ាងណា នោះឯងរាល់គ្នានឹងត្រូវរលាយទៅ នៅកណ្តាលនោះយ៉ាងនោះដែរ ដូច្នេះ ឯងរាល់គ្នានឹងដឹងថា អញ គឺព្រះយេហូវ៉ានេះ អញបានចាក់សេចក្ដីក្រោធរបស់អញទៅលើឯងរាល់គ្នា។ សូមមើលជំពូកអាល់គីតាប22 អ្នករាល់គ្នានឹងរលាយនៅកណ្ដាលក្រុងយេរូសាឡឹម ដូចប្រាក់រលាយនៅក្នុងឡ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡា យើងបានជះកំហឹងរបស់យើងលើអ្នករាល់គ្នា»។ សូមមើលជំពូក |
តែគេបានរឹងចចេសនឹងយើង ឥតព្រមស្តាប់តាមយើងឡើយ ក៏មិនបានលះចោលរបស់គួរស្អប់ខ្ពើម ដែលនៅគាប់ដល់ភ្នែកគេរៀងខ្លួនសោះ ឬបោះបង់ចោលរូបព្រះរបស់សាសន៍អេស៊ីព្ទដែរ ដូច្នេះ យើងបានថា យើងនឹងចាក់សេចក្ដីឃោរឃៅរបស់យើងទៅលើគេ ដើម្បីនឹងសម្រេចកំហឹងរបស់យើង ទាស់នឹងគេនៅកណ្ដាលស្រុកអេស៊ីព្ទ។