យេរេមា 36:31 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦31 យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយយើងនឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើវារាល់គ្នា និងលើពួកអ្នកនៅក្រុងយេរូសាឡិម ហើយលើពួកមនុស្សនៅស្រុកយូដាទាំងប៉ុន្មានផង តាមដែលយើងបានពោលទាស់នឹងគេរាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥31 យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤31 អញនឹងធ្វើទោសដល់វានឹងពូជវា ព្រមទាំងពួកមហាតលិកទាំងប៉ុន្មាន ដោយព្រោះអំពើទុច្ចរិតរបស់វារាល់គ្នា ហើយអញនឹងនាំអស់ទាំងសេចក្ដីអាក្រក់មកលើវារាល់គ្នា នឹងលើពួកអ្នកនៅក្រុងយេរូសាឡិម ហើយលើពួកមនុស្សនៅស្រុកយូដាទាំងប៉ុន្មានផង តាមដែលអញបានពោលទាស់នឹងវារាល់គ្នាហើយ តែគេមិនព្រមស្តាប់តាមសោះ សូមមើលជំពូកអាល់គីតាប31 យើងនឹងដាក់ទោសយេហូយ៉ាគីម និងពូជពង្ស ព្រមទាំងពួកនាម៉ឺន ព្រោះតែអំពើទុច្ចរិតរបស់ពួកគេ។ យើងនឹងធ្វើឲ្យទុក្ខវេទនាកើតមានដល់អ្នកទាំងនោះ ព្រមទាំងអ្នកក្រុងយេរូសាឡឹម និងអ្នកស្រុកយូដា ដូចយើងបានប្រកាសទុក តែពួកគេពុំបានស្ដាប់យើងទេ”»។ សូមមើលជំពូក |
ហេតុនោះ ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ គឺជាព្រះរបស់សាសន៍អ៊ីស្រាអែល មានព្រះបន្ទូលដូច្នេះថា៖ យើងនឹងនាំគ្រប់ទាំងសេចក្ដីអាក្រក់មកលើពួកយូដា ហើយលើពួកអ្នកនៅក្រុងយេរូសាឡិម ដូចជាយើងបានពោលទាស់នឹងគេហើយ ព្រោះយើងបានប្រាប់ដល់គេ តែគេមិនបានស្តាប់ទេ យើងបានហៅគេ តែគេមិនបានឆ្លើយតបឡើយ។
តែគេមិនបានស្តាប់តាមទេ ក៏មិនបានផ្ទៀងត្រចៀកផង គឺបានប្រព្រឹត្តតាមតែសេចក្ដីរឹងចចេសនៅក្នុងចិត្តអាក្រក់របស់គេរៀងខ្លួនវិញ ហេតុនោះ យើងបាននាំគ្រប់ទាំងពាក្យនៃសេចក្ដីសញ្ញានេះមកលើគេ គឺជាសេចក្ដីដែលយើងបានបង្គាប់ឲ្យគេប្រព្រឹត្តតាម តែគេមិនបានប្រព្រឹត្តតាមសោះ»។
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា មើល៍! យើងនឹងធ្វើទោសសេម៉ាយ៉ា ជាអ្នកស្រុកនេហេលេម ព្រមទាំងពូជពង្សរបស់គេដែរ។ គ្មានអ្នកណាម្នាក់រស់នៅក្នុងចំណោមប្រជាជននេះឡើយ ក៏មិនឃើញការល្អដែលយើងនឹងប្រោសដល់ប្រជារាស្ត្ររបស់យើងដែរ ព្រោះគេបានប្រកាសបះបោរទាស់នឹងព្រះយេហូវ៉ា នេះហើយជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា។