ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើងបានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់បីឆ្នាំនេះទុកជាទីសម្គាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ និងពួកអេធីយ៉ូពី យ៉ាងណា
អេសេគាល 24:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អេសេគាលនឹងធ្វើជាទីសម្គាល់ ដល់អ្នករាល់គ្នាយ៉ាងនោះឯង អ្នករាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អេសេគាលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាព្រះជាអម្ចាស់មែន”។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អេសេគាលនឹងធ្វើជាទីសំគាល់ ដល់ឯងរាល់គ្នាយ៉ាងនោះឯង ឯងរាល់គ្នានឹងធ្វើតាមគ្រប់ទាំងការដែលគាត់បានធ្វើនោះដែរ កាលណាការនេះកើតមក នោះឯងរាល់គ្នានឹងដឹងថា អញនេះជាព្រះអម្ចាស់យេហូវ៉ាពិត។ អាល់គីតាប អេសេគាលធ្វើដូច្នេះ ជាប្រផ្នូលសម្រាប់អ្នករាល់គ្នា។ អ្នករាល់គ្នានឹងធ្វើសព្វគ្រប់ទាំងអស់ដូចគាត់បានធ្វើដែរ។ ពេលហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាជាម្ចាស់មែន”។ |
ព្រះយេហូវ៉ាមានព្រះបន្ទូលថា៖ «អេសាយជាអ្នកបម្រើរបស់យើងបានដើរខ្លួនអាក្រាត ហើយជើងទទេគ្រប់បីឆ្នាំនេះទុកជាទីសម្គាល់ ហើយជាទីអស្ចារ្យពីដំណើរសាសន៍អេស៊ីព្ទ និងពួកអេធីយ៉ូពី យ៉ាងណា
មើល៍ ខ្ញុំ និងកូនដែលព្រះយេហូវ៉ាបានប្រទានមកខ្ញុំ យើងខ្ញុំសម្រាប់ជាទីសម្គាល់មកពីព្រះយេហូវ៉ានៃពួកពលបរិវារ ដែលព្រះអង្គគង់នៅភ្នំស៊ីយ៉ូន ហើយជាទីអស្ចារ្យនៅក្នុងពួកអ៊ីស្រាអែល។
មើល៍! គេសួរទូលបង្គំថា៖ តើព្រះបន្ទូលនៃព្រះយេហូវ៉ានៅឯណា ឲ្យការនោះមកឥឡូវចុះ!
ចូរប្រាប់ថា ខ្ញុំជាទីសម្គាល់ដល់អ្នករាល់គ្នា ការដែលខ្ញុំបានធ្វើនេះ នឹងមានគេធ្វើយ៉ាងនោះដល់ពូជពង្សអ៊ីស្រាអែលដែរ គេនឹងត្រូវនិរទេសទៅ ព្រមទាំងដឹកនាំទៅជាឈ្លើយផង។
អ្នកត្រូវលីអីវ៉ាន់អ្នកនៅមុខគេចេញទៅក្នុងងងឹត ក៏ត្រូវបាំងមុខ ដើម្បីមិនឲ្យឃើញស្រុកឡើយ ដ្បិតយើងបានតាំងអ្នកទុកជាទីសម្គាល់ ដល់ពូជពង្សអ៊ីស្រាអែល»។
ដូច្នេះ អស់ទាំងដើមឈើនៅផែនដីនឹងដឹងថា យើង គឺយេហូវ៉ា យើងបានបន្ទាបដើមឈើខ្ពស់ចុះមក ហើយបានតម្កើងដើមឈើទាបឡើងវិញ យើងបានធ្វើឲ្យដើមឈើខ្ចីស្វិតក្រៀមទៅ ហើយឲ្យដើមឈើ ដែលស្វិតក្រៀមបានប៉ិចឡើងវិញ គឺយើង យេហូវ៉ានេះហើយ ដែលបានចេញវាចា ព្រមទាំងធ្វើការនេះ»។
ឱពួកវង្សអ៊ីស្រាអែលអើយ អ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងបានប្រព្រឹត្តនឹងអ្នក ដោយយល់ដល់ឈ្មោះយើង មិនមែនតាមអំពើអាក្រក់របស់អ្នករាល់គ្នា ឬតាមកិរិយាស្មោកគ្រោករបស់អ្នកនោះទេ នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
យើងនឹងផ្តល់ការសងសឹករបស់យើង ទៅលើសាសន៍អេដុម ដោយសារដៃនៃអ៊ីស្រាអែល ជាប្រជារាស្ត្រយើង ដែលនឹងធ្វើដល់សាសន៍អេដុម តាមកំហឹង និងសេចក្ដីក្រេវក្រោធរបស់យើង នោះគេនឹងស្គាល់សេចក្ដីសងសឹករបស់យើង នេះជាព្រះបន្ទូលនៃព្រះអម្ចាស់យេហូវ៉ា»។
យើងនឹងសម្រេចការសងសឹកយ៉ាងធំដល់គេ ដោយសេចក្ដីផ្ចាញ់ផ្ចាលដ៏ក្តៅក្រហាយ នោះគេនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត ក្នុងកាលដែលយើងទម្លាក់សេចក្ដីសងសឹកទៅលើគេ»។
យើងនឹងធ្វើឲ្យក្រុងរ៉ាបាតទៅជាក្រោលសម្រាប់សត្វអូដ្ឋ ហើយឲ្យស្រុកពួកកូនចៅអាំម៉ូនទៅជាទីសម្រាប់ឲ្យហ្វូងចៀមដេកនៅ នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត
ហេតុនោះ មើល៍ យើងបានលូកដៃទៅលើអ្នកហើយ យើងនឹងប្រគល់អ្នកទៅសម្រាប់ជារបឹបដល់សាសន៍ដទៃ យើងនឹងកាត់អ្នកចេញពីពួកសាសន៍ទាំងប៉ុន្មាន ហើយឲ្យអ្នកវិនាសបាត់ពីអស់ទាំងប្រទេសទៅ យើងនឹងបំផ្លាញអ្នកបង់នោះអ្នកនឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត»។
ត្រូវយកបន្ទះដែកមកធ្វើជាជញ្ជាំងខណ្ឌអ្នកនឹងទីក្រុងនេះ ចូរមើលទៅទីក្រុងនោះ ដែលត្រូវគេឡោមព័ទ្ធច្បាំង នេះជាទីសម្គាល់សម្រាប់ពួកវង្សអ៊ីស្រាអែល។
ពួកអ្នកដែលត្រូវសម្លាប់ គេនឹងដួលនៅកណ្ដាលអ្នក នោះអ្នករាល់គ្នានឹងដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
ស្តេចកាន់ទុក្ខ ហើយពួកចៅហ្វាយអស់សង្ឃឹម ឯដៃប្រជាជននៅក្នុងស្រុកត្រូវញ័ររន្ធត់ យើងនឹងធ្វើដល់គេតាមអំពើដែលគេប្រព្រឹត្ត ហើយនឹងជំនុំជម្រះគេ តាមគួរនឹងទោសរបស់គេ នោះគេនឹងដឹងថា យើងនេះហើយ ជាព្រះយេហូវ៉ាពិត។
ភ្នែកយើងនឹងមិនប្រណីឡើយ យើងក៏មិនអាណិតមេត្តាដល់អ្នកដែរ យើងនឹងសងអ្នកតាមអំពើដែលអ្នកប្រព្រឹត្ត ហើយរបស់គួរស្អប់ខ្ពើមទាំងប៉ុន្មានរបស់អ្នក នឹងនៅកណ្ដាលអ្នកដែរ នោះអ្នករាល់គ្នានឹងដឹងថា គឺយើងនេះហើយ ជាព្រះយេហូវ៉ាដែលវាយអ្នកពិត»។
ឥឡូវនេះ ខ្ញុំសូមប្រាប់អ្នករាល់គ្នា មុននឹងហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿថា គឺខ្ញុំនេះហើយ
ឥឡូវនេះ ខ្ញុំបានប្រាប់អ្នករាល់គ្នា មុនហេតុការណ៍នោះកើតឡើង ដើម្បីកាលណាហេតុការណ៍នោះកើតឡើង អ្នករាល់គ្នានឹងជឿ។
ប៉ុន្តែ ខ្ញុំនិយាយសេចក្តីទាំងនេះប្រាប់អ្នករាល់គ្នា ដើម្បីកាលណាពេលវេលាមកដល់ ឲ្យអ្នករាល់គ្នានឹកឃើញថា ខ្ញុំបានប្រាប់អ្នករាល់គ្នាហើយ។ ខ្ញុំមិនបានប្រាប់សេចក្ដីទាំងនេះពីដំបូងទេ ព្រោះខ្ញុំបាននៅជាមួយអ្នករាល់គ្នានៅឡើយ»។