Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 25:17 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

17 យើង​នឹង​សម្រេច​ការ​សង‌សឹក​យ៉ាង​ធំ​ដល់​គេ ដោយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​ដ៏​ក្តៅ​ក្រហាយ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​យើង​ទម្លាក់​សេចក្ដី​សង‌សឹក​ទៅ​លើ​គេ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

17 យើង​នឹង​សង‌សឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ នៅ​ពេល​យើង​សង‌សឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

17 អញ​នឹង​សំរេច​ការ​សង‌សឹក​យ៉ាង​ធំ​ដល់​គេ ដោយ​សេចក្ដី​ផ្ចាញ់‌ផ្ចាល​ដ៏​ក្តៅ​ក្រហាយ នោះ​គេ​នឹង​ដឹង​ថា អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត ក្នុង​កាល​ដែល​អញ​ទំលាក់​សេចក្ដី​សង‌សឹក​ទៅ​លើ​គេ។

សូមមើលជំពូក ចម្លង

អាល់គីតាប

17 យើង​នឹង​សង‌សឹក​ពួក​គេ តាម​កំហឹង​ដ៏​ខ្លាំង‌ក្លា​របស់​យើង។ នៅ​ពេល​យើង​សង‌សឹក​នោះ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជាអុលឡោះ‌តាអាឡា​ជា​ម្ចាស់​មែន»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 25:17
9 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​សម្រេច​ការ​សង‌សឹក ដល់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន និង​ដាក់​ទោស​ដល់​ប្រជាជន​ទាំង‌ឡាយ


ព្រះ‌យេហូវ៉ា​បាន​សម្ដែង​អង្គ​ទ្រង់​ឲ្យ​គេ​ស្គាល់ ព្រះ‌អង្គ​បាន​សម្រេច​ដោយ​យុត្តិ‌ធម៌ មនុស្ស​អាក្រក់​បាន​ជាប់​អន្ទាក់ ដោយ​ការ​ដែល​ដៃ​របស់​គេ​ធ្វើ។ ប្រគំ​ភ្លេង​ស្រងូត -បង្អង់


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា "ដោយ​សារ​ការ​នេះ អ្នក​នឹង​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា"។ "មើល៍ ទូល‌បង្គំ​នឹង​វាយ​ទឹក​ទន្លេ​នីល​ដោយ​ដំបង​នៅ​ដៃ​ទូល‌បង្គំ​នេះ ហើយ​ទឹក​នេះ​នឹង​ក្លាយ​ទៅ​ជា​ឈាម។


យើង​នឹង​ជំនុំជម្រះ​សាសន៍​ម៉ូអាប់ នោះ​គេ​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​មែន»។


យើង​នឹង​ផ្តល់​ការ​សង‌សឹក​របស់​យើង ទៅ​លើ​សាសន៍​អេដុម ដោយ‌សារ​ដៃ​នៃ​អ៊ីស្រា‌អែល ជា​ប្រជា‌រាស្ត្រ​យើង ដែល​នឹង​ធ្វើ​ដល់​សាសន៍​អេដុម តាម​កំហឹង និង​សេចក្ដី​ក្រេវ‌ក្រោធ​របស់​យើង នោះ​គេ​នឹង​ស្គាល់​សេចក្ដី​សង‌សឹក​របស់​យើង នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌អម្ចាស់‌យេហូវ៉ា»។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សម្រាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សម្រាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


នៅ​ឆ្នាំ​ទី​ដប់មួយ ថ្ងៃ​ទី​មួយ​ក្នុង​ខែ​នោះ ព្រះ‌បន្ទូល​របស់​ព្រះ‌យេហូវ៉ា​បាន​មក​ដល់​ខ្ញុំ​ថា៖


អ្នក​នឹង​ឃើញ​ការ​ប្រៀន‌ប្រដៅ ដែល​នាំ​ឲ្យ​សាសន៍​ទាំង​ឡាយ​ដែល​នៅ​ជុំ‌វិញ​ត្មះ‌តិះ‌ដៀល​អ្នក និង​តក់​ស្លុត ក្នុង​កាល​ដែល​យើង​សម្រេច​សេចក្ដី​យុត្តិ‌ធម៌​ដល់​អ្នក ដោយ​កំហឹង​យ៉ាង​ឃោរ‌ឃៅ ហើយ​បន្ទោស​ខ្លាំងៗ (យើង​នេះ​គឺ​យេហូវ៉ា បាន​ចេញ​វាចា​ហើយ)។


ពួក​អ្នក​ដែល​ត្រូវ​សម្លាប់ គេ​នឹង​ដួល​នៅ​កណ្ដាល​អ្នក នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម