Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 12:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

11 ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សម្គាល់​ដល់​អ្នក​រាល់​គ្នា ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

11 ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

11 ចូរ​ប្រាប់​ថា ខ្ញុំ​ជា​ទី​សំគាល់​ដល់​អ្នក​រាល់​គ្នា ឯ​ការ​ដែល​ខ្ញុំ​បាន​ធ្វើ​នេះ នោះ​នឹង​មាន​គេ​ធ្វើ​យ៉ាង​នោះ​ដល់​ពូជ‌ពង្ស​អ៊ីស្រាអែល​ដែរ គេ​នឹង​ត្រូវ​និរទេស​ទៅ ព្រម​ទាំង​ដឹក‌នាំ​ទៅ​ជា​ឈ្លើយ​ផង

សូមមើលជំពូក ចម្លង

អាល់គីតាប

11 ចូរ​ប្រាប់​ពួក​គេ​ថា “ខ្ញុំ​ធ្វើ​ដូច្នេះ ជា​ប្រផ្នូល​សម្រាប់​អ្នក​រាល់​គ្នា។ ខ្ញុំ​ធ្វើ​យ៉ាង​ណា អ្នក​រាល់​គ្នា​ក៏​ធ្វើ​យ៉ាង​នោះ​ដែរ គឺ​អ្នក​រាល់​គ្នា​នឹង​ត្រូវ​ខ្មាំង​កៀរ​យក​ទៅ​ជា​ឈ្លើយ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 12:11
11 ការដាក់ឲ្យឆ្លើយតបគ្នា  

ហើយ​ប្រជា‌ជន​ដែល​នៅ​សល់​ក្នុង​ទី​ក្រុង និង​ពួក​អ្នក​ដែល​បាន​រត់​ទៅ​ពឹង​ស្តេច​បាប៊ី‌ឡូន និង​អ្នក​ឯ​ទៀត​ដែល​នៅ​សល់ នេប៊ូ‌សារ៉ា‌ដាន​នាំ​ទៅ​ជា​ឈ្លើយ​ទាំង​អស់។


ក៏​សម្លាប់​ពួក​បុត្រា​របស់​ព្រះបាទ​សេដេ‌គា​នៅ​ចំពោះ​ទ្រង់ រួច​ចាក់​បង្ខូច​ព្រះ‌នេត្រ​របស់​ទ្រង់ ហើយ​ដាក់​ច្រវាក់​លង្ហិន នាំ​ទ្រង់​ទៅ​ក្រុង​បាប៊ី‌ឡូន។


ឱ​អ្នក​ដែល​នៅ​ក្នុង​កំឡុង មាន​ទាំង​ពួក​ខ្មាំង​ឡោម‌ព័ទ្ធ​អ្នក​ជុំ‌វិញ ចូរ​ប្រមូល​អីវ៉ាន់​អ្នក​ចេញ​ពី​ស្រុក​ទៅ។


បើ​កាល​ណា​គេ​សួរ​អ្នក​ថា តើ​ឲ្យ​យើង​ចេញ​ទៅ​ឯ​ណា? ចូរ​អ្នក​ប្រាប់​គេ​ថា ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ឯ​ពួក​ណា​ដែល​សម្រាប់​ស្លាប់ នោះ​ត្រូវ​ចេញ​ទៅ​ស្លាប់​ចុះ ហើយ​ពួក​ណា​ដែល​សម្រាប់​ដាវ ឲ្យ​គេ​ទៅ​ឯ​ដាវ​ទៅ និង​ពួក​ណា​ដែល​សម្រាប់​អំណត់ ឲ្យ​គេ​អត់​ឃ្លាន​ចុះ ឯ​ពួក​ណា​ដែល​សម្រាប់ទៅ​ជា​ឈ្លើយ នោះ​ឲ្យ​គេ​ទៅ​ជា​ឈ្លើយ​ដែរ។


នេប៊ូសា‌រ៉ាដាន ជា​មេ‌ទ័ព​ធំ បាន​នាំ​ពួក​ក្រីក្រ​បំផុត​ក្នុង​បណ្ដា‌ជន និង​សំណល់​មនុស្ស​ដែល​នៅ​ក្នុង​ទី​ក្រុង ព្រម​ទាំង​ពួក​អ្នក​ដែល​បាន​រវាត​ចូល​ទៅ​ខាង​ស្តេច​បាប៊ីឡូន និង​សំណល់​នៃ​មនុស្ស​ទៅ​ជា​ឈ្លើយ។


ដូច្នេះ កូន​មនុស្ស​អើយ ចូរ​រៀបចំ​អីវ៉ាន់ សម្រាប់​ដំណើរ​និរទេស ហើយ​ដើរ​ចេញ​ទៅ ទាំង​ថ្ងៃ​នៅ​ចំពោះ​ភ្នែក​គេ​ចុះ អ្នក​ត្រូវ​រើ​ចេញ​ពី​កន្លែង​អ្នក ទៅ​កន្លែង​មួយ​ទៀត នៅ​ចំពោះ​ភ្នែក​គេ ប្រហែល​ជា​គេ​នឹង​ពិចារ‌ណា​យល់ ទោះ​បើ​គេ​ជា​វង្ស​រឹង​ចចេស​ក៏​ដោយ។


អ្នក​ត្រូវ​លី​អីវ៉ាន់​អ្នក​នៅ​មុខ​គេ​ចេញ​ទៅ​ក្នុង​ងងឹត ក៏​ត្រូវ​បាំង​មុខ ដើម្បី​មិន​ឲ្យ​ឃើញ​ស្រុក​ឡើយ ដ្បិត​យើង​បាន​តាំង​អ្នក​ទុក​ជា​ទី​សម្គាល់ ដល់​ពូជ‌ពង្ស​អ៊ីស្រា‌អែល»។


«កូន​មនុស្ស​អើយ ចូរ​យក​ឥដ្ឋ​មួយ​ដុំ​មក​ដាក់​នៅ​មុខ​អ្នក ហើយ​គូរ​ផែន​ទី​ក្រុង​យេរូ‌សាឡិម​នៅ​លើ​ឥដ្ឋ​នោះ។


ត្រូវ​យក​បន្ទះ​ដែក​មកធ្វើ​ជា​ជញ្ជាំង​ខណ្ឌ​អ្នក​នឹង​ទី​ក្រុង​នេះ ចូរ​មើល​ទៅ​ទីក្រុងនោះ ដែល​ត្រូវ​គេ​ឡោម‌ព័ទ្ធ​ច្បាំង នេះ​ជា​ទី​សម្គាល់​សម្រាប់​ពួក​វង្ស​អ៊ីស្រា‌អែល។


ឱ​យេសួរ​ជា​សម្ដេច​សង្ឃ​អើយ ចូរ​ស្តាប់​ឥឡូវ ព្រម​ទាំង​ពួក​អ្នក​ដែល​អង្គុយ​ជា‌មួយ​អ្នក​ផង ព្រោះ​គេ​ជា​ពួក​អស្ចារ្យ ដ្បិត​យើង​នឹង​ឲ្យ​អ្នក​បម្រើ​របស់​យើង "លំពង់" ចេញ​មក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម