ដោយហេតុនោះ បានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ
អេសេគាល 21:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើប្រជារាស្ត្ររបស់យើង ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាន នៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយប្រជារាស្ត្រយើង ដូច្នេះ ចូរទះភ្លៅអ្នកចុះ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ! ដ្បិតគេដកដាវនោះ សម្រាប់ប្រហារប្រជាជនរបស់យើង និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រាអែល។ ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើង ដូច្នេះ ចូរគក់ទ្រូងទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ កូនមនុស្សអើយ ចូរស្រែក ហើយទ្រហោយំចុះ ពីព្រោះដាវនោះបានមកលើរាស្ត្ររបស់អញ ក៏មកលើពួកចៅហ្វាយទាំងប៉ុន្មាន នៃសាសន៍អ៊ីស្រាអែលដែរ គេត្រូវប្រគល់ដល់ដាវជាមួយនឹងរាស្ត្រអញ ដូច្នេះ ចូរទះភ្លៅឯងចុះ អាល់គីតាប កូនមនុស្សអើយ ចូរស្រែកទ្រហោយំទៅ! ដ្បិតគេដកដាវនោះ សម្រាប់ប្រហារប្រជាជនរបស់យើង និងមេដឹកនាំទាំងអស់នៃជនជាតិអ៊ីស្រអែល។ ពួកគេនឹងត្រូវស្លាប់ជាមួយប្រជាជនរបស់យើង ដូច្នេះ ចូរគក់ទ្រូងទៅ! |
ដោយហេតុនោះ បានជាដៃមនុស្សទាំងអស់នឹងត្រូវខ្សោយ ហើយចិត្តនៃមនុស្សទាំងអស់នឹងរលត់ទៅ
ឱពួកគង្វាលអើយ ចូរស្រែកទ្រហោយំចុះ ឱពួកម្ចាស់ហ្វូងចៀមអើយ ចូរដេកននៀលក្នុងផេះទៅ ដ្បិតគ្រាដែលត្រូវសម្លេះ និងកម្ចាត់កម្ចាយអ្នករាល់គ្នាបានមកដល់ហើយ អ្នករាល់គ្នានឹងត្រូវធ្លាក់បែកដូចជាភាជនៈមានតម្លៃ។
គេនឹងមក ហើយច្រៀងនៅលើទីខ្ពស់នៃភ្នំស៊ីយ៉ូន ហើយមកហូរហែដល់សេចក្ដីសប្បុរសរបស់ព្រះយេហូវ៉ា គឺមកដល់ស្រូវ ទឹកទំពាំងបាយជូរ ប្រេង និងកូនចៀម កូនគោ ពីហ្វូងសត្វ ហើយព្រលឹងគេនឹងបានដូចជាសួនច្បារ ដែលមានទឹកស្រោច នោះគេនឹងមិនមាន សេចក្ដីព្រួយទៀតឡើយ។
ក្រោយដែលព្រះអង្គបានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្ដីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្ដីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រង សេចក្ដីអាម៉ាស់ខ្មាសនៃវ័យក្មេង។
ដាវនោះបានប្រគល់ឲ្យគេខាត់ ដើម្បីឲ្យបានកាន់នៅដៃ។ ដាវនោះបានសំលៀងហើយ ហើយក៏បានខាត់ឲ្យភ្លឺដែរ ដើម្បីដាក់នៅដៃអ្នកដែលកាប់សម្លាប់។
ដ្បិតព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលថា មានការល្បងលហើយ ដូច្នេះ បើទាំងដំបងដែលមើលងាយមិននៅទៀត នោះធ្វើដូចម្តេច?
ហេតុនោះ កូនមនុស្សអើយ ចូរអ្នកថ្លែងទំនាយចុះ ហើយទះដៃផង នោះត្រូវឲ្យដាវបានកាប់ដល់ពីរដង ហើយបីដងទៅ គឺដាវនោះដែលកាប់សម្លាប់ ជាដាវដែលធ្វើឲ្យទាំងពួកអ្នកធំត្រូវរបួស ហើយក៏ចាក់ចូលទៅក្នុងបន្ទប់ដេករបស់គេដែរ។
ឯអ្នក ឱចៅហ្វាយដ៏សៅហ្មង ហើយកំណាចរបស់អ៊ីស្រាអែលអើយ ថ្ងៃរបស់អ្នកបានមកដល់ ក្នុងគ្រានៃអំពើទុច្ចរិតនៅចុងបំផុត
ដូច្នេះ ឱកូនមនុស្សអើយ ចូរដកដង្ហើមធំចុះ អ្នកនឹងត្រូវដកដង្ហើមធំនៅចំពោះមុខគេ ដោយចុកសៀតចង្កេះ ហើយមានចិត្តជូរចត់។
មើល៍! ពួកចៅហ្វាយនៃសាសន៍អ៊ីស្រាអែលគ្រប់គ្នាបាននៅក្នុងអ្នក តាមអំណាចដែលអាចនឹងកម្ចាយឈាម។
«កូនមនុស្សអើយ ចូរថ្លែងទំនាយប្រាប់ថា ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះ ចូរទ្រហោយំថា ថ្ងៃនោះវេទនាម៉្លេះ!
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ «ចូរទះដៃ ហើយតន្ត្រំជើងចុះ ដោយពាក្យថា វរហើយ ដោយព្រោះការគួរស្អប់ខ្ពើមដ៏អាក្រក់របស់ពូជពង្សអ៊ីស្រាអែល ដ្បិតគេនឹងត្រូវដួលដោយដាវ ដោយគ្រោះទុរ្ភិក្ស និងដោយអាសន្នរោគ។
កាលគេកំពុងតែសម្លាប់ ហើយមានតែខ្ញុំសល់នៅ នោះខ្ញុំក៏ផ្កាប់មុខអំពាវនាវថា៖ «ឱព្រះអម្ចាស់យេហូវ៉ាអើយ តើព្រះអង្គនឹងបំផ្លាញសំណល់សាសន៍អ៊ីស្រាអែលទាំងអស់ ដោយចាក់សេចក្ដីក្រោធរបស់ព្រះអង្គមកលើក្រុងយេរូសាឡិមឬ?»។
ឱពួកសង្ឃអើយ ចូរស្លៀកសំពត់ធ្មៃ ហើយទួញយំទៅ ឱពួកអ្នកដែលបម្រើការងារនៅអាសនាអើយ ចូរទ្រហោរយំទៅ ឱពួកអ្នកបម្រើព្រះរបស់ខ្ញុំអើយ ចូរនាំគ្នាចូលមក ចូរដេកឃ្លុំខ្លួនដោយសំពត់ធ្មៃពេញមួយយប់ទៅ ដ្បិតតង្វាយម្សៅ និងតង្វាយច្រួច ត្រូវដកហូតចេញពីព្រះដំណាក់ នៃព្រះរបស់អ្នករាល់គ្នាហើយ។
ចូរផ្លុំត្រែនៅក្រុងស៊ីយ៉ូន ចូរធ្វើសូរសញ្ញានៅលើភ្នំបរិសុទ្ធរបស់យើង! ត្រូវឲ្យអ្នកស្រុកទាំងអស់ញាប់ញ័រ ដ្បិតថ្ងៃរបស់ព្រះយេហូវ៉ាកំពុងតែមក ថ្ងៃនោះនៅជិតបង្កើយ
ដោយហេតុនេះបានជាខ្ញុំនឹងសោយសោក ហើយទ្រហោយំ ខ្ញុំនឹងដើរដោយជើងទទេ ហើយអាក្រាតកាយ ខ្ញុំនឹងស្រែកដូចជាឆ្កែចចក ហើយនឹងយំរងំដូចជាអូទ្រុស។