Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 21:25 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

25 ឯ​អ្នក ឱ​ចៅ‌ហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច​របស់​អ៊ីស្រា‌អែល​អើយ ថ្ងៃ​របស់​អ្នក​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

25 ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

25 ឯ​ឯង ឱ​ចៅហ្វាយ​ដ៏​សៅ‌ហ្មង ហើយ​កំណាច របស់​អ៊ីស្រាអែល ដែល​ថ្ងៃ​ឯង​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត​អើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

25 ចំណែក​ឯ​អ្នក​ដែល​ជា​មេ​ដឹក​នាំ​ពាល និង​ទុច្ចរិត​របស់​ជន‌ជាតិ​អ៊ីស្រ‌អែល​វិញ ថ្ងៃ​ដែល​អ្នក​ត្រូវ​ទទួល​ទោស​មក​ដល់​ហើយ ពេល​នោះ អ្នក​លែង​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទៀត!»។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 21:25
21 ការដាក់ឲ្យឆ្លើយតបគ្នា  

ទ្រង់​ក៏​បះ‌បោរ​ចំពោះ​ព្រះ‌បាទ​នេប៊ូ‌ក្នេសា ដែល​ស្តេច​នោះ​បាន​ចាប់​ឲ្យ​ទ្រង់​ស្បថ​ក្នុង​នាម​ព្រះ។ ព្រះបាទ​សេដេ‌គា​បានធ្វើ​ករឹង និង​តាំង​ព្រះ‌ហឫ‌ទ័យ​រឹង​រូស មិន​ព្រម​បែរ​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល​ទេ។


តែ​ព្រះ‌អម្ចាស់​សើច​ចំអក ដាក់​មនុស្ស​អាក្រក់​វិញ ដ្បិត​ព្រះ‌អង្គ​ជ្រាប​ថា ថ្ងៃ​អន្សា​របស់​គេ​ជិត​មក​ដល់​ហើយ។


ចូរ​ពិចារណា​មើល​កំផែង​ក្រុង​នេះ​ទៅ ហើយ​ពិនិត្យមើលបន្ទាយ​ក្រុង​ផង ដើម្បី​ឲ្យ​អ្នកបានតំណាល​ប្រាប់​មនុស្ស ជំនាន់​ក្រោយ​ថា


ឱ​សូម​ឲ្យ​អំពើ​អាក្រក់​របស់​មនុស្ស​ទុច្ចរិត បាន​ផុត​ទៅ តែ​សូម​តាំង​មនុស្ស​សុចរិត​ឲ្យ​ខ្ជាប់‌ខ្ជួន​ឡើង ដ្បិត​ព្រះ​ដ៏​សុចរិត​អើយ ព្រះ‌អង្គ​ល្បង​មើល​ចិត្ត​ថ្លើម​របស់​មនុស្ស!


ឯ​ផ្លែ​ល្វា​អាក្រក់ ដែល​បរិ‌ភោគ​មិន​បាន ដោយ​ព្រោះ​អាក្រក់​ពេក នោះ​ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ជា​ប្រាកដ​ថា "យើង​នឹង​ឲ្យ​សេដេគា ជា​ស្តេច​យូដា បាន​យ៉ាង​ដូច្នោះ​ដែរ ព្រម​ទាំង​ពួក​ចៅ‌ហ្វាយ និង​សំណល់​មនុស្ស​នៅ​ក្រុង​យេរូ‌សាឡិម ដែល​សល់​នៅ​ក្នុង​ស្រុក​នេះ និង​ពួក​ដែល​នៅ​ស្រុក​អេស៊ីព្ទ​ផង។


ពី​ពួក​កូន​ចៅ​អាំម៉ូន។ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «តើ​អ៊ីស្រា‌អែល​គ្មាន​កូន​ប្រុស​ទេ​ឬ? តើ​គ្មាន​អ្នក​ណា​នឹង​គ្រង​មត៌ក​ទេ​ឬ? ចុះ​ហេតុ​អ្វី​បាន​ជា​ព្រះ‌ម៉ូឡុក បាន​គ្រង​ស្រុក​កាឌ​ជា​មត៌ក ហើយ​ពួក​វា​អាស្រ័យ​នៅ​ក្នុង​ទី​ក្រុង​នៃ​ស្រុក​នោះ​ដូច្នេះ?


ហេតុ​នេះ ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ «មើល៍ នឹង​មាន​គ្រា​មក​ដល់ ដែល​យើង​នឹង​ធ្វើ​ឲ្យ​ឮ​សម្រែក​ប្រាប់​ពី​ចម្បាំង នៅ​ក្រុង​រ៉ាបាត​របស់​ពួក​កូន​ចៅ​អាំម៉ូន ហើយ​ទី​ក្រុង​នោះ​នឹង​ទៅ​ជា​គំនរ​បំណែក​នៅ​ស្ងាត់​ច្រៀប ហើយ​តំបន់​នៅ​ជុំ‌វិញ​ទាំង​ប៉ុន្មាន នឹង​ត្រូវ​ដុត​ចោល គ្រា​នោះ សាសន៍​អ៊ីស្រា‌អែល​នឹង​បាន​មត៌ក ដែល​ពួក​កូន​ចៅ​អាំម៉ូន​បាន​យក​ជា​របស់​គេ​នោះ​មក​វិញ នេះ​ជា​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា។


ឱ​ក្រុង​ដែល​តាំង​នៅ​លើ​ទី​ទឹក​ជា​ច្រើន ហើយ​មាន​ទ្រព្យ‌សម្បត្តិ​ដ៏​បរិបូរ​អើយ ចុង​បំផុត​របស់​អ្នក​បាន​មក​ដល់​ហើយ សេចក្ដី​លោភ​របស់​អ្នក​ក៏​ដល់​កំណត់​ដែរ។


ទ្រង់​បាន​ប្រព្រឹត្ត​អំពើ​ដ៏​លាមក​អាក្រក់ នៅ​ព្រះ‌នេត្រ​ព្រះ‌យេហូវ៉ា​ដូច​ដែល​យេហូ‌យ៉ាគីម​បាន​ធ្វើ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​ស្បថ​ថា ដូច​ជា​យើង​រស់​នៅ នោះ​ប្រាកដ​ជា​យើង​នឹង​ទម្លាក់​ពាក្យ​សម្បថ​របស់​យើង ដែលគេ​បាន​មើល‌ងាយ និង​សេចក្ដី​សញ្ញា​របស់​យើង ដែល​គេ​បាន​ផ្តាច់​ចេញ​នោះ ទៅ​លើ​ក្បាល​គេ​វិញ។


កូន​មនុស្ស​អើយ ចូរ​ស្រែក ហើយ​ទ្រហោ‌យំ​ចុះ ពី​ព្រោះ​ដាវ​នោះ​បាន​មក​លើ​ប្រជា‌រាស្ត្រ​របស់​យើង ក៏​មក​លើ​ពួក​ចៅ‌ហ្វាយ​ទាំង​ប៉ុន្មាន នៃ​សាសន៍​អ៊ីស្រា‌អែល​ដែរ គេ​ត្រូវ​ប្រគល់​ដល់​ដាវ​ជា‌មួយ​ប្រជា‌រាស្ត្រ​យើង ដូច្នេះ ចូរ​ទះ​ភ្លៅ​អ្នក​ចុះ។


ហេតុ​នោះ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ ដោយ​ព្រោះ​អ្នក​រាល់​គ្នា​បាន​រឭក​ពី​អំពើ​ទុច្ចរិត​របស់​ខ្លួន ដោយ​បើក​អំពើ​រំលង​របស់​ខ្លួន​ឲ្យ​ឃើញ ហើយ​អំពើ​បាប​របស់​ខ្លួន​ក៏​បាន​ឃើញ​ច្បាស់ ក្នុង​គ្រប់​ការ​ដែល​អ្នក​ធ្វើ បាន​ជា​អ្នក​នឹង​ត្រូវ​ដៃ​គេ​ចាប់​បាន។


ក្នុង​ពេល​ដែល​គេ​កំពុង​ឃើញ​និមិត្ត​កំភូត​សម្រាប់​អ្នក ហើយ​កំពុង​ដែល​គេ​ថ្លែងទំនាយ​សេចក្ដី​កុហក​ដល់​អ្នក​នោះ ដើម្បី​ឲ្យ​អ្នក​បាន​ដួល​ទៅ​លើក​ពួក​មនុស្ស​អាក្រក់ ដែល​ត្រូវ​របួស​ដល់​ស្លាប់ ជា​ពួក​អ្នក​ដែល​ថ្ងៃ​បាន​មក​ដល់ ក្នុង​គ្រា​នៃ​អំពើ​ទុច្ចរិត​នៅ​ចុង​បំផុត។


យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​រ៉ាបាត​ទៅ​ជា​ក្រោល​សម្រាប់​សត្វ​អូដ្ឋ ហើយ​ឲ្យ​ស្រុក​ពួក​កូន​ចៅ​អាំម៉ូន​ទៅ​ជា​ទី​សម្រាប់​ឲ្យ​ហ្វូង​ចៀម​ដេក​នៅ នោះ​អ្នក​រាល់​គ្នា​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត


ដ្បិត​ថ្ងៃ​នោះ​ជិត​ដល់​ហើយ គឺ​ជា​ថ្ងៃ​នៃ​ព្រះ‌យេហូវ៉ា​បាន​ចូល​មក​ជិត​ហើយ ជា​ថ្ងៃ​មីរ‌ស្រទំ គឺ​ជា​ពេល​កំណត់​នៃ​អស់​ទាំង​សាសន៍


ពី​ព្រោះ​អ្នក​បាន​ព្យាបាទ​ជា‌និច្ច ក៏​បាន​ប្រគល់​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​ដល់​អំណាច​នៃ​ដាវ នៅ​ថ្ងៃ​ដែល​គេ​មាន​សេចក្ដី​អន្តរាយ គឺ​ក្នុង​កាល​ដែល​សេចក្ដី​ទុច្ចរិត​បាន​ដល់​កំណត់​ហើយ។


«ឱ​កូន​មនុស្ស​អើយ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​មក​ស្រុក​អ៊ីស្រា‌អែល​ដូច្នេះ​ថា ដល់​កំណត់​ហើយ គឺ​ដល់​ចុង​បំផុត​នៃ​ស្រុក​ទាំង​បួន​ទិស​ហើយ។


ពេល​នេះ​ជា​ចុង​បំផុត​របស់​អ្នក​ពិត យើង​នឹង​ប្រើ​កំហឹង​របស់​យើង​ទៅ​លើ​អ្នក ហើយ​ជំនុំ‌ជម្រះ​អ្នក​តាម​គ្រប់​ទាំង​អំពើ​របស់​អ្នក ព្រម​ទាំង​ទម្លាក់​អំពើ​គួរ​ស្អប់​ខ្ពើម​របស់​អ្នក មក​លើ​អ្នក​ផង។


ដល់​ចុង​បំផុត​ហើយ ចុង​បំផុត​បាន​មក​ដល់ គឺ​បាន​ភ្ញាក់​ឡើង​មក​ទាស់​នឹង​អ្នក មើល‌ន៏ កំពុង​តែ​មក​ហើយ។


យើង​នឹង​បង្កាត់​ភ្លើង​នៅ​លើ​កំផែង​ក្រុង​រ៉ាបាត ភ្លើង​នោះ​នឹង​ឆេះ​ទី​មាំ​មួន​របស់​ក្រុង​នោះ​អស់​ទៅ ទាំង​មាន​សម្រែក​ក្នុង​ថ្ងៃ​សឹក​សង្គ្រាម ទាំង​មាន​ព្យុះ​សង្ឃរា ក្នុង​ថ្ងៃ​ដែល​មាន​ខ្យល់​កំបុត‌ត្បូង


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម