ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
អេសេគាល 20:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងក៏តាំងថ្ងៃសប្ប័ទរបស់យើងឲ្យគេដែរ ទុកសម្រាប់ជាទីសម្គាល់ដល់យើង និងគេ ប្រយោជន៍ឲ្យគេបានដឹងថា យើងជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ យើងក៏តាំងឲ្យមានថ្ងៃសប្ប័ទ*ទុកជាទីសម្គាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលប្រោសពួកគេឲ្យវិសុទ្ធ*។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អញក៏តាំងថ្ងៃឈប់សំរាករបស់អញឲ្យគេដែរ ទុកសំរាប់ជាទីសំគាល់ដល់អញ ហើយនឹងគេ ប្រយោជន៍ឲ្យគេបានដឹងថា អញជាព្រះយេហូវ៉ាដែលញែកគេចេញជាបរិសុទ្ធ អាល់គីតាប យើងក៏តាំងឲ្យមានថ្ងៃឈប់សម្រាកទុកជាទីសំគាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេ ទទួលស្គាល់ថា យើងជាអុលឡោះតាអាឡាដែលប្រោសពួកគេឲ្យបានវិសុទ្ធ។ |
ដូច្នេះ ព្រះទ្រង់ក៏ប្រទានពរថ្ងៃទីប្រាំពីរ ហើយញែកថ្ងៃនោះជាបរិសុទ្ធ ព្រោះនៅថ្ងៃនោះ ព្រះបានឈប់សម្រាកពីគ្រប់កិច្ចការដែលព្រះអង្គបានបង្កើត។
ព្រះអង្គបានធ្វើឲ្យពួកគេស្គាល់ថ្ងៃសប្ប័ទដ៏បរិសុទ្ធរបស់ព្រះអង្គ ហើយប្រទានឲ្យពួកគេមានបទបញ្ជា បញ្ញត្តិ និងក្រឹត្យវិន័យ ដោយសារលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
មើល៍! ព្រះយេហូវ៉ាបានប្រទានឲ្យមានថ្ងៃសប្ប័ទ ដូច្នេះហើយបានជានៅថ្ងៃទីប្រាំមួយ ព្រះអង្គប្រទាននំប៉័ងសម្រាប់ពីរថ្ងៃ។ នៅថ្ងៃទីប្រាំពីរ ចូរអ្នករាល់គ្នានៅតែក្នុងកន្លែងរបស់ខ្លួនចុះ មិនត្រូវចេញទៅក្រៅឡើយ»។
ក្នុងរយៈពេលប្រាំមួយថ្ងៃអាចធ្វើការបាន តែដល់ថ្ងៃទីប្រាំពីរជាថ្ងៃបរិសុទ្ធសម្រាប់អ្នករាល់គ្នា ថ្ងៃនោះជាថ្ងៃឈប់សម្រាក គឺជាថ្ងៃសប្ប័ទថ្វាយព្រះយេហូវ៉ា អ្នកណាដែលធ្វើការអ្វីនៅថ្ងៃនោះនឹងត្រូវស្លាប់។
មានពរហើយ មនុស្សណាដែលប្រព្រឹត្តយ៉ាងនោះ ព្រមទាំងកូនមនុស្សណាដែលកាន់សេចក្ដីនេះឲ្យខ្ជាប់ខ្ជួនផង គឺជាអ្នកដែលថែរក្សាថ្ងៃសប្ប័ទឥតបង្អាប់ ហើយរក្សាដៃមិនឲ្យធ្វើការអាក្រក់ណាឡើយ។
ហើយកុំលីសែងបន្ទុកអ្វីចេញពីផ្ទះអ្នករាល់គ្នា ឬធ្វើការអ្វីនៅថ្ងៃសប្ប័ទដែរ ត្រូវញែកថ្ងៃឈប់សម្រាកទុកជាថ្ងៃបរិសុទ្ធវិញ ដូចជាយើងបានបង្គាប់ដល់បុព្វបុរសអ្នករាល់គ្នាហើយ ។
ចូរញែកថ្ងៃសប្ប័ទរបស់យើងចេញជាបរិសុទ្ធ នោះនឹងបានជាទីសម្គាល់ដល់យើង និងអ្នករាល់គ្នា ដើម្បីឲ្យអ្នកបានដឹងថា យើងនេះ គឺយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា។
យើងក៏បានធ្វើឲ្យគេស្មោកគ្រោក ដោយសារតង្វាយរបស់គេ ពីព្រោះគេបានយកកូនកើតដំបូងរបស់ខ្លួន ទៅធ្វើឲ្យឆ្លងកាត់ភ្លើង ដើម្បីឲ្យយើងបានធ្វើឲ្យគេនៅស្ងាត់ ប្រយោជន៍ឲ្យគេបានដឹងថា យើងនេះជាព្រះយេហូវ៉ាពិត។
អស់ទាំងសាសន៍នឹងដឹងថា យើងនេះជាព្រះយេហូវ៉ា ដែលញែកពួកអ៊ីស្រាអែលជាបរិសុទ្ធ គឺក្នុងកាលដែលទីបរិសុទ្ធរបស់យើងបានតាំងនៅកណ្ដាលគេ ឲ្យបាននៅអស់កល្បជានិច្ច»។
ក្នុងរឿងទាស់ទែងគ្នា ត្រូវឲ្យគេឈរជំនុំជម្រះក្ដី ត្រូវឲ្យគេជំនុំជម្រះការណ៍នោះ តាមសេចក្ដីយុត្តិធម៌របស់យើង ព្រមទាំងរក្សាអស់ទាំងក្រឹត្យក្រម និងបញ្ញត្តិច្បាប់របស់យើង នៅអស់ទាំងបុណ្យមានកំណត់របស់យើងផង ហើយត្រូវឲ្យគេរក្សាថ្ងៃសប្ប័ទរបស់យើង ទុកជាបរិសុទ្ធដែរ។
ត្រូវកាន់អស់ទាំងច្បាប់របស់យើង ព្រមទាំងប្រព្រឹត្តតាមផង យើងនេះជាព្រះយេហូវ៉ាដែលញែកអ្នករាល់គ្នាជាបរិសុទ្ធ។
ហើយមិនត្រូវឲ្យពូជពង្សរបស់ខ្លួនទៅជាទាបថោកក្នុងសាសន៍ខ្លួនឡើយ ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកលោកចេញជាបរិសុទ្ធ»។
ប៉ុន្តែ អ្នកនោះវិកលវិការហើយ បានជាមិនត្រូវចូលកន្លែងវាំងនន ឬជិតអាសនាឡើយ ដើម្បីកុំឲ្យបង្អាប់ដល់ទីបរិសុទ្ធរបស់យើង ដ្បិតយើងនេះជាព្រះយេហូវ៉ា ដែលញែកគេចេញជាបរិសុទ្ធ»។
ដូច្នេះ ត្រូវឲ្យអ្នកញែកគេចេញឲ្យផុត ដ្បិតគេថ្វាយព្រះស្ងោយរបស់ព្រះរបស់អ្នក ហើយអ្នកត្រូវរាប់គេជាបរិសុទ្ធដែរ ដ្បិតយើងនេះគឺព្រះយេហូវ៉ា ដែលញែកអ្នករាល់គ្នាចេញជាបរិសុទ្ធ យើងបរិសុទ្ធ។
ឲ្យលោកប្រាប់ដល់ពួកកូនចៅអ៊ីស្រាអែលថា៖ «នៅថ្ងៃដំបូងក្នុងខែទីប្រាំពីរ នោះជាថ្ងៃឈប់សម្រាកសម្រាប់អ្នករាល់គ្នា គឺជាបុណ្យផ្លុំត្រែរំឭក ជាថ្ងៃប្រជុំជំនុំបរិសុទ្ធ។
ត្រូវឲ្យធ្វើការក្នុងរវាងប្រាំមួយថ្ងៃ តែដល់ថ្ងៃទីប្រាំពីរ នោះជាថ្ងៃសប្ប័ទសម្រាប់ប្រជុំជំនុំបរិសុទ្ធវិញ អ្នករាល់គ្នាមិនត្រូវធ្វើការអ្វីនៅថ្ងៃនោះឡើយ ដ្បិតជាថ្ងៃសប្ប័ទរបស់ព្រះយេហូវ៉ានៅក្នុងគ្រប់ទាំងទីលំនៅរបស់អ្នករាល់គ្នា។
ថ្ងៃនោះត្រូវទុកជាថ្ងៃសប្ប័ទសម្រាប់ឲ្យអ្នករាល់គ្នាបានសម្រាក ហើយអ្នករាល់គ្នាត្រូវបញ្ឈឺចិត្តខ្លួន គឺនៅពេលល្ងាចថ្ងៃប្រាំបួនខែនោះ ចាប់តាំងពីល្ងាចរហូតដល់ខួបវិញ នោះអ្នករាល់គ្នាត្រូវរក្សាថ្ងៃសប្ប័ទរបស់អ្នក»។
នៅថ្ងៃដប់ប្រាំខែទីប្រាំពីរ កាលណាបានប្រមូលផលពីដីមក នោះត្រូវធ្វើបុណ្យថ្វាយព្រះយេហូវ៉ារយៈពេលប្រាំពីរថ្ងៃ ថ្ងៃដំបូង ជាថ្ងៃឈប់សម្រាក ហើយនៅថ្ងៃទីប្រាំបី ក៏ជាថ្ងៃឈប់សម្រាកដែរ។
ប៉ុន្តែ ដល់ឆ្នាំទីប្រាំពីរ នោះជាឆ្នាំសប្ប័ទ ឲ្យដីបានសម្រាកវិញ គឺជាឆ្នាំសប្ប័ទថ្វាយព្រះយេហូវ៉ា មិនត្រូវធ្វើស្រែ ឬលួសកាត់ទំពាំងបាយជូររបស់អ្នកឡើយ។
ដូច្នេះ កុំឲ្យអ្នកណាម្នាក់និន្ទាអ្នករាល់គ្នា អំពីរឿងចំណីអាហារ ភេសជ្ជៈ ឬអំពីរឿងថ្ងៃបុណ្យ ថ្ងៃចូលខែ ឬថ្ងៃសប្ប័ទនោះឡើយ។
សូមព្រះនៃសេចក្ដីសុខសាន្ត ញែកអ្នករាល់គ្នាជាបរិសុទ្ធទាំងស្រុង ហើយសូមឲ្យវិញ្ញាណ ព្រលឹង និងរូបកាយរបស់អ្នករាល់គ្នាទាំងមូល បានបម្រុងទុកជាឥតសៅហ្មង រហូតដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងយាងមក។
យូដាស ជាអ្នកបម្រើរបស់ព្រះយេស៊ូវគ្រីស្ទ ហើយជាប្អូនរបស់លោកយ៉ាកុប សូមជម្រាបមកអស់អ្នកដែលព្រះបានត្រាស់ហៅ ជាពួកស្ងួនភ្ងាក្នុងព្រះ ជាព្រះវរបិតា ដែលបម្រុងទុកសម្រាប់ព្រះយេស៊ូវគ្រីស្ទ។