Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 20:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

8 ត្រូវ​កាន់​អស់​ទាំង​ច្បាប់​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

8 ត្រូវ​កាន់ និង​អនុវត្ត​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

8 ត្រូវ​ឲ្យ​កាន់​អស់​ទាំង​ច្បាប់​របស់​អញ ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង អញ​នេះ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​ឯង​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

8 ត្រូវ​កាន់ និង​អនុវត្ត​តាម​ហ៊ូកុំ​របស់​យើង។ យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​បាន​បរិសុទ្ធ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 20:8
19 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល​ថា "អ្នក​រាល់​គ្នា​ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​កុំ​ខាន ដ្បិត​នេះ​ជា​ទី​សម្គាល់​រវាង​យើង​នឹង​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​តរៀង​ទៅ ដើម្បី​ឲ្យ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ។


យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


អស់​ទាំង​សាសន៍​នឹង​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា ដែល​ញែក​ពួក​អ៊ីស្រា‌អែល​ជា​បរិសុទ្ធ គឺ​ក្នុង​កាល​ដែល​ទី​បរិសុទ្ធ​របស់​យើង​បាន​តាំង​នៅ​កណ្ដាល​គេ ឲ្យ​បាន​នៅ​អស់​កល្ប​ជា‌និច្ច»។


អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​អស់​ទាំង​ច្បាប់​របស់​យើង មិន​ត្រូវ​ឲ្យ​សត្វ​អ្នក​ជាន់​សត្វ​ញី​ណា​ខុស​ពូជ​គ្នា​ឡើយ ក៏​មិន​ត្រូវ​ព្រោះ​ពូជ​ពីរ​យ៉ាង​នៅ​ស្រែ​ចម្ការ​អ្នក​ដែរ ហើយ​មិន​ត្រូវ​ស្លៀក‌ពាក់​អ្វី ដែល​លាយ​ដោយ​អំបោះ​ពីរ​យ៉ាង​ឡើយ។


អ្នក​រាល់​គ្នា​ត្រូវ​កាន់​អស់​ទាំង​ច្បាប់ និង​បញ្ញត្តិ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រព្រឹត្ត​តាម​ផង យើង​នេះ​ជា​ព្រះ‌យេហូវ៉ា»។


អ្នក​រាល់​គ្នា​ត្រូវ​បាន​បរិសុទ្ធ​ដើម្បី​យើង ដ្បិត​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា យើង​បរិសុទ្ធ ហើយ​យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​អស់​ទាំង​សាសន៍​ដទៃ ដើម្បី​ឲ្យ​បាន​ជា​របស់​យើង​វិញ។


ដូច្នេះ ត្រូវ​ឲ្យ​អ្នក​ញែក​គេ​ចេញ​ឲ្យ​ផុត ដ្បិត​គេ​ថ្វាយ​ព្រះ‌ស្ងោយ​របស់​ព្រះ​របស់​អ្នក ហើយ​អ្នក​ត្រូវ​រាប់​គេ​ជា​បរិសុទ្ធ​ដែរ ដ្បិត​យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ យើង​បរិសុទ្ធ។


អ្នក​រាល់​គ្នា​មិន​ត្រូវ​បង្អាប់​ដល់​ឈ្មោះ​បរិសុទ្ធ​របស់​យើង​ឡើយ គឺ​ដើម្បី​ឲ្យ​ពួក​កូន​ចៅ​អ៊ីស្រា‌អែល​បាន​តម្កើង​យើង​ឡើង​ជា​បរិសុទ្ធ យើង​នេះ​គឺ​ព្រះ‌យេហូវ៉ា ដែល​ញែក​អ្នក​រាល់​គ្នា​ចេញ​ជា​បរិសុទ្ធ


ដ្បិត​អ្នក​ណា​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌វរបិតា​ខ្ញុំ ដែល​គង់​នៅ​ស្ថាន‌សួគ៌ អ្នក​នោះ​ហើយ​ជា​ប្អូន​ប្រុស​ប្អូន​ស្រី និង​ជា​ម្តាយ​របស់​ខ្ញុំ»។


ឱ​មនុស្ស​ល្ងង់​កង្វាក់​អើយ! តើ​របស់​ណា​ធំ​ជាង មាស ឬ​ព្រះ‌វិហារ​ដែល​ធ្វើ​ឲ្យ​មាស​នោះ​បរិសុទ្ធ?


ដូច្នេះ អ្នក​ណា​ដែល​រំលង​បទ‌បញ្ជា​ណា​មួយ សូម្បី​យ៉ាង​តូច​បំផុត ក្នុង​ចំណោម​បទ‌បញ្ជា​ទាំង​នេះ ហើយ​បង្រៀន​មនុស្ស​ឲ្យ​ធ្វើ​តាម នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​តូច​បំផុត​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌ តែ​អ្នក​ណា​ដែល​ប្រព្រឹត្ត​តាម ហើយ​បង្រៀន​បទ‌បញ្ជា​ទាំង​នេះ នោះ​នឹង​ត្រូវ​ហៅ​ថា​ជា​អ្នក​ធំ​ក្នុង​ព្រះរាជ្យ​នៃ​ស្ថាន‌សួគ៌​វិញ។


«ដូច្នេះ អស់​អ្នក​ណា​ដែល​ឮ​ពាក្យ​របស់​ខ្ញុំ​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម នោះ​ប្រៀប​បាន​នឹង​មនុស្ស​មាន​ប្រាជ្ញា ដែល​សង់​ផ្ទះ​របស់​ខ្លួន​នៅ​លើ​ថ្ម


ប្រសិន‌បើ​អ្នក​រាល់​គ្នា​ដឹង​សេចក្ដី​ទាំង​នេះ ហើយ​ប្រព្រឹត្ត​តាម មាន​ពរ​ហើយ។


ព្រះ‌អង្គ​ជា​ប្រភព​នៃ​ជីវិត​របស់​យើង ក្នុង​ព្រះ‌គ្រីស្ទ‌យេស៊ូវ ដែល​ទ្រង់​បាន​ត្រឡប់​ជា​ប្រាជ្ញា​មក​ពី​ព្រះ ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង


សូម​ព្រះ​នៃ​សេចក្ដី​សុខ​សាន្ត ញែក​អ្នក​រាល់​គ្នា​ជា​បរិសុទ្ធ​ទាំង​ស្រុង ហើយ​សូម​ឲ្យ​វិញ្ញាណ ព្រលឹង និង​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ទាំង​មូល បាន​បម្រុង​ទុក​ជា​ឥត​សៅ‌ហ្មង រហូត​ដល់​ព្រះ‌យេស៊ូវ‌គ្រីស្ទ ជា​ព្រះ‌អម្ចាស់​នៃ​យើង​យាង​មក។


រីឯ​យើង​វិញ បង‌ប្អូន​ស្ងួន‌ភ្ងា​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ដល់​ព្រះ‌ជា‌និច្ច អំពី​អ្នក​រាល់​គ្នា ព្រោះ​ព្រះ​បាន​ជ្រើស​រើស​អ្នក​រាល់​គ្នា ជា​ផល​ដំបូងដើម្បី​ឲ្យ​បាន​សង្គ្រោះ ដោយ​សារ​ព្រះ‌វិញ្ញាណ​ញែក​ជា​បរិសុទ្ធ និង​ដោយ​សារ​ជំនឿ​តាម​សេចក្ដី​ពិត។


ចូរ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល កុំ​គ្រាន់​តែ​ស្តាប់ ហើយ​បញ្ឆោត​ខ្លួន​ឯង​ប៉ុណ្ណោះ​នោះ​ឡើយ។


មាន​ពរ​ហើយ​អស់​អ្នក​ណា​ដែល​លាង​អាវ​ខ្លួន ដើម្បី​ឲ្យ​មាន​សិទ្ធិ​ចូល​ដល់​ដើម​ជីវិត ហើយ​ឲ្យ​បាន​ចូល​ទៅ​ក្នុង​ក្រុង​តាម​ទ្វារ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម