Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 20:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 ចូរ​ញែក​ថ្ងៃសប្ប័ទ​របស់​យើង​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សម្គាល់​ដល់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​ឲ្យ​អ្នក​បាន​ដឹង​ថា យើង​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 ចូរ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ*​របស់​យើង​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដ្បិត​ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំឭក​ឲ្យ​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 ចូរ​ញែក​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ចេញ​ជា​បរិសុទ្ធ នោះ​នឹង​បាន​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​ឯង​រាល់​គ្នា ដើម្បី​ឲ្យ​ឯង​បាន​ដឹង​ថា អញ​នេះ គឺ​យេហូវ៉ា ជា​ព្រះ​នៃ​ឯង​រាល់​គ្នា

សូមមើលជំពូក ចម្លង

អាល់គីតាប

20 ចូរ​ចាត់​ទុក​ថ្ងៃ​ឈប់​សម្រាក​របស់​យើង​ជា​ថ្ងៃ​ដ៏‌វិសុទ្ធ ដ្បិត​ថ្ងៃ​ឈប់​សម្រាក​នេះ​ជា​ទី​សំគាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំលឹក​ឲ្យ​ដឹង​ថា យើង​ជាអុលឡោះ‌តាអាឡា ជា​ម្ចាស់​របស់​អ្នក​រាល់​គ្នា”។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 20:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដ្បិត​ក្នុង​រវាង​ប្រាំ​មួយ​ថ្ងៃ ព្រះ‌យេហូវ៉ា​បាន​បង្កើត​ផ្ទៃ​មេឃ ផែន‌ដី និង​សមុទ្រ ព្រម​ទាំង​របស់​សព្វ​សារពើ​នៅ​ស្ថាន​ទាំង​នោះ​ដែរ ហើយ​ដល់​ថ្ងៃ​ទី​ប្រាំ​ពីរ ព្រះ‌អង្គ​ឈប់​សម្រាក ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌យេហូវ៉ា​ប្រទាន​ពរ​ដល់​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​បរិសុទ្ធ។


ចូរ​នឹក​ចាំ​ពី​ថ្ងៃ​សប្ប័ទ ហើយ​ញែក​ថ្ងៃ​នោះ​ចេញ​ជា​ថ្ងៃ​បរិសុទ្ធ។


មាន​ពរ​ហើយ មនុស្ស​ណា​ដែល​ប្រព្រឹត្ត​យ៉ាង​នោះ ព្រម​ទាំង​កូន​មនុស្ស​ណា​ដែល​កាន់​សេចក្ដី​នេះ​ឲ្យ​ខ្ជាប់‌ខ្ជួន​ផង គឺ​ជា​អ្នក​ដែល​ថែ​រក្សា​ថ្ងៃ​សប្ប័ទ​ឥត​បង្អាប់ ហើយ​រក្សា​ដៃ​មិន​ឲ្យ​ធ្វើ​ការ​អាក្រក់​ណា​ឡើយ។


បើ​អ្នក​ឃាត់​ជើង​អ្នក មិន​ឲ្យ​បែរ​ចេញ​ពី​ថ្ងៃសប្ប័ទ គឺ​មិន​ឲ្យ​ធ្វើ​តាម​អំពើ​ចិត្ត​នៅ​ថ្ងៃ​បរិសុទ្ធ​របស់​យើង បើ​អ្នក​រាប់​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​រីក‌រាយ​ចិត្ត ហើយ​លើក​ថ្ងៃ​បរិសុទ្ធ​របស់​ព្រះ‌យេហូវ៉ា ទុក​ជា​ថ្ងៃ​គួរ​គោរព ព្រម​ទាំង​ប្រតិ‌បត្តិ​តាម ឥត​ធ្វើ​តាម​អំពើ​ចិត្ត​របស់​ខ្លួន ឬ​ស្វែង​រក​អំណរ​ដល់​ខ្លួន​អ្នក ឬ​ពោល​តែ​ពាក្យ​របស់​ខ្លួន


ហើយ​កុំ​លី​សែង​បន្ទុក​អ្វី​ចេញ​ពី​ផ្ទះ​អ្នក​រាល់​គ្នា ឬ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​សប្ប័ទ​ដែរ ត្រូវ​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ​វិញ ដូច​ជា​យើង​បាន​បង្គាប់​ដល់​បុព្វ‌បុរស​អ្នក​រាល់​គ្នា​ហើយ ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ ប្រសិន‌បើ​អ្នក​រាល់​គ្នា​ខំ​ព្យាយាម​ស្តាប់​តាម​យើង ដើម្បី​មិន​ឲ្យ​លី​សែង​បន្ទុក​ណា​ចូល​មក​តាម​ទ្វារ​ក្រុង​នេះ នៅ​ថ្ងៃសប្ប័ទ គឺ​ញែក​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ឥត​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ


តែ​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​តាម​យើង ដើម្បី​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ហើយ​ឈប់​លី​សែង​បន្ទុក​ចូល​តាម​ទ្វារ​ក្រុង​យេរូ‌សាឡិម​នៅ​ថ្ងៃ​សប្ប័ទ នោះ​យើង​នឹង​បង្កាត់​ភ្លើង​នៅ​ទ្វារ​ក្រុង​ទាំង​ប៉ុន្មាន ហើយ​ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​អស់​ទាំង​ដំណាក់ នៅ​ក្រុង​យេរូ‌សាឡិម​ទៅ ឥត​ដែល​រលត់​ឡើយ។


យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


យើង​ក៏​បាន​ធ្វើ​ឲ្យ​គេ​ស្មោក‌គ្រោក ដោយ‌សារ​តង្វាយ​របស់​គេ ពី​ព្រោះ​គេ​បាន​យក​កូន​កើត​ដំបូង​របស់​ខ្លួន ទៅ​ធ្វើ​ឲ្យ​ឆ្លង​កាត់​ភ្លើង ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ឲ្យ​គេ​នៅ​ស្ងាត់ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​នេះ​ជា​ព្រះ‌យេហូវ៉ា​ពិត។


អ្នក​បាន​ខ្ពើម​គ្រឿង​បរិសុទ្ធ​របស់​យើង ហើយ​បាន​បង្អាប់​ថ្ងៃ​សប្ប័ទ​របស់​យើង​ដែរ។


ក្នុង​រឿង​ទាស់​ទែង​គ្នា ត្រូវ​ឲ្យ​គេ​ឈរ​ជំនុំ‌ជម្រះ​ក្ដី ត្រូវ​ឲ្យ​គេ​ជំនុំ‌ជម្រះ​ការណ៍​នោះ តាម​សេចក្ដី​យុត្តិ‌ធម៌​របស់​យើង ព្រម​ទាំង​រក្សា​អស់​ទាំង​ក្រឹត្យ‌ក្រម និង​បញ្ញត្តិ​ច្បាប់​របស់​យើង នៅ​អស់​ទាំង​បុណ្យ​មាន​កំណត់​របស់​យើង​ផង ហើយ​ត្រូវ​ឲ្យ​គេ​រក្សា​ថ្ងៃ​សប្ប័ទ​របស់​យើង ទុក​ជា​បរិសុទ្ធ​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម