Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 20:12 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

12 យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​សប្ប័ទ*​ទុក​ជា​ទី​សម្គាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​ប្រោស​ពួក​គេ​ឲ្យ​វិសុទ្ធ*។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

12 យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

12 អញ​ក៏​តាំង​ថ្ងៃ​ឈប់​សំរាក​របស់​អញ​ឲ្យ​គេ​ដែរ ទុក​សំរាប់​ជា​ទី​សំគាល់​ដល់​អញ ហើយ​នឹង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា អញ​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ

សូមមើលជំពូក ចម្លង

អាល់គីតាប

12 យើង​ក៏​តាំង​ឲ្យ​មាន​ថ្ងៃ​ឈប់​សម្រាក​ទុក​ជា​ទី​សំគាល់​សម្រាប់​យើង និង​ពួក​គេ ដើម្បី​ឲ្យ​ពួក​គេ ទទួល​ស្គាល់​ថា យើង​ជាអុលឡោះ‌តាអាឡា​ដែល​ប្រោស​ពួក​គេ​ឲ្យ​បាន​វិសុទ្ធ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 20:12
28 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ‌ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​វិសុទ្ធ* ដ្បិត​ថ្ងៃ​នោះ ព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។


ព្រះអង្គ​ប្រទាន​ឲ្យ​ពួក​គេ​ស្គាល់ ថ្ងៃ​សប្ប័ទ*​ដ៏វិសុទ្ធ*​របស់​ព្រះអង្គ ហើយ​ប្រទាន​បទ‌បញ្ជា ច្បាប់ ព្រម​ទាំង ក្រឹត្យ‌វិន័យ*​មក​ពួក​គេ តាម​រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ។


ត្រូវ​ចង​ចាំ​ថា យើង​ជា​ព្រះ‌អម្ចាស់ បាន​ប្រគល់​ថ្ងៃ​សប្ប័ទ​ឲ្យ​អ្នក​រាល់​គ្នា ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ថ្ងៃ​ទី​ប្រាំ​មួយ យើង​ឲ្យ​អ្នក​រាល់​គ្នា​មាន​អាហារ​មួយ​ជា​ពីរ។ នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ​ម្នាក់ៗ​នៅ​ក្នុង​ជំរំ​របស់​ខ្លួន គឺ​មិន​ត្រូវ​ចេញ​ទៅ​ក្រៅ​ឡើយ»។


ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ ជា​ថ្ងៃ​សក្ការៈ គឺ​ថ្ងៃ​សប្ប័ទ ដែល​ជា​ថ្ងៃ​បុណ្យ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។


មនុស្ស​ណា​ក៏​ដោយ​ឲ្យ​តែ​ប្រព្រឹត្ត​ដូច្នេះ គឺ​គោរព​ថ្ងៃ​សប្ប័ទ*​បាន​ត្រឹម​ត្រូវ​ឥត​ខ្ចោះ ព្រម​ទាំង​មិន​ប្រព្រឹត្ត​អំពើ​អាក្រក់​ណា​មួយ មុខ​ជា​មាន​សុភមង្គល​មិន​ខាន!


កុំ​លី​សែង​អ្វី​ចេញ​ពី​ផ្ទះ​របស់​អ្នក​រាល់​គ្នា នៅ​ថ្ងៃ​សប្ប័ទ គឺ​កុំ​ធ្វើ​ការ​អ្វី​ទាំង​អស់។ ត្រូវ​ញែក​ថ្ងៃ​សប្ប័ទ​ទុក​សម្រាប់​យើង ដូច​យើង​បាន​បង្គាប់​ដូនតា​របស់​អ្នក​រាល់​គ្នា​ស្រាប់​ហើយ


ចូរ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ*​របស់​យើង​ជា​ថ្ងៃ​ដ៏វិសុទ្ធ ដ្បិត​ថ្ងៃ​សប្ប័ទ​នេះ​ជា​ទី​សម្គាល់​សម្រាប់​យើង និង​អ្នក​រាល់​គ្នា ដើម្បី​រំឭក​ឲ្យ​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា”។


យើង​ធ្វើ​ឲ្យ​ពួក​គេ​ទៅ​ជា​សៅហ្មង ដោយ‌សារ​តង្វាយ​របស់​ខ្លួន គឺ​នៅ​ពេល​គេ​យក​កូន​ច្បង​របស់​ខ្លួន​ទៅ​ដុត​ជា​យញ្ញ‌បូជា។ យើង​ចង់​ឲ្យ​ពួក​គេ​វិនាស​ហិន‌ហោច ដើម្បី​ឲ្យ​ពួក​គេ​ទទួល​ស្គាល់ ថា​យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។


ពេល​ដែល​ទីសក្ការៈ​របស់​យើង ស្ថិត​នៅ​ជា​មួយ​ពួក​គេ​រហូត​ត​ទៅ​នោះ ប្រជា‌ជាតិ​នានា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ប្រោស​ជន‌ជាតិ​អ៊ីស្រា‌អែល​ឲ្យ​ទៅ​ជា​ប្រជា‌ជន​ដ៏វិសុទ្ធ*»។


ពួក​គេ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី នៅ​ពេល​ប្រជា‌ជន​មាន​រឿងរ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​វិន័យ​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ។


ត្រូវ​កាន់ និង​អនុវត្ត​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។


ធ្វើ​ដូច្នេះ គាត់​មិន​បង្ខូច​ពូជ‌ពង្ស​របស់​គាត់ នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​គាត់​ឡើយ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ យើង​ប្រោស​គាត់​ឲ្យ​វិសុទ្ធ»។


តែ​គេ​ពុំ​អាច​ចូល​ទៅ​ជិត​វាំងនន ឬ​ចូល​ទៅ​ជិត​អាសនៈ​ជា​ដាច់​ខាត ក្រែង​លោ​គេ​បង្អាប់​ទីសក្ការៈ​របស់​យើង ព្រោះ​គេ​មាន​រូប​រាង​កាយ​មិន​ធម្មតា ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​ដែល​បាន​ធ្វើ​ឲ្យ​ទី​នោះ​ទៅ​ជា​វិសុទ្ធ»។


ចូរ​ចាត់​ទុក​បូជា‌ចារ្យ​ជា​មនុស្ស​វិសុទ្ធ ព្រោះ​គេ​យក​អាហារ​ទៅ​ថ្វាយ​ព្រះ​របស់​អ្នក។ គេ​ជា​មនុស្ស​វិសុទ្ធ​សម្រាប់​យើង ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​ដ៏វិសុទ្ធ ដែល​ប្រោស​អ្នក​រាល់​គ្នា​ឲ្យ​វិសុទ្ធ។


«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: នៅ​ថ្ងៃ​ទី​មួយ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ គឺ​ជា​ថ្ងៃ​សម្រាក។ អ្នក​រាល់​គ្នា​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​រំឭក និង​ស្រែក​ជយ‌ឃោស ដោយ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។


អ្នក​រាល់​គ្នា​ធ្វើ​ការ​ប្រាំ​មួយ​ថ្ងៃ ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ* ជា​ថ្ងៃ​សម្រាក ដែល​អ្នក​រាល់​គ្នា​ត្រូវ​ជួប‌ជុំ​គ្នា​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់។ គ្រប់​ទី​កន្លែង​ដែល​អ្នក​រាល់​គ្នា​រស់​នៅ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ព្រោះ​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌អម្ចាស់។


ថ្ងៃ​នោះ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ដូច​ថ្ងៃ​សប្ប័ទ ហើយ​ត្រូវ​តម​អាហារ។ នៅ​ថ្ងៃ​ទី​ប្រាំ‌បួន​ក្នុង​ខែ​នោះ អ្នក​រាល់​គ្នា​ត្រូវ​សម្រាក​ដូច​ថ្ងៃ​សប្ប័ទ ចាប់​ពី​ពេល​ល្ងាច​នៃ​ថ្ងៃ​នោះ រហូត​ដល់​ល្ងាច​ថ្ងៃ​បន្ទាប់»។


នៅ​ថ្ងៃ​ទី​ដប់‌ប្រាំ​ក្នុង​ខែ​ទី​ប្រាំ‌ពីរ ពេល​អ្នក​រាល់​គ្នា​ប្រមូល​ភោគ‌ផល​នៅ​ក្នុង​ស្រុក​ចប់​សព្វ​គ្រប់​ហើយ ត្រូវ​ធ្វើ​ពិធី​បុណ្យ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់​ចំនួន​ប្រាំ‌ពីរ​ថ្ងៃ។ ថ្ងៃ​ទី​មួយ និង​ថ្ងៃ​ទី​ប្រាំ‌បី ជា​ថ្ងៃ​សម្រាក។


ប៉ុន្តែ ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​សប្ប័ទ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចម្ការ​ទំពាំង‌បាយជូរ​ដែរ។


ហេតុ​នេះ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ថ្កោល​ទោស​បងប្អូន​អំពី​រឿង​ចំណី​អាហារ ភេសជ្ជៈ ឬ​អំពី​រឿង​បុណ្យ​ទាន បុណ្យ​ចូល​ខែ និង​ថ្ងៃ​សប្ប័ទ*​នោះ​ឡើយ។


សូម​ព្រះ‌ជាម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត​ប្រោស​បងប្អូន​ឲ្យ​បាន​វិសុទ្ធ*​ទាំង​ស្រុង។ សូម​ព្រះអង្គ​ថែ‌រក្សា​ខ្លួន​បងប្អូន​ទាំង​មូល ទាំង​វិញ្ញាណ ទាំង​ព្រលឹង ទាំង​រូប​កាយ​ឲ្យ​បាន​ស្អាត​ឥត​សៅ‌ហ្មង នៅ​ថ្ងៃ​ព្រះ‌យេស៊ូ‌គ្រិស្ត​ជា​អម្ចាស់​នៃ​យើង​យាង​មក។


ខ្ញុំ យូដាស ជា​អ្នក​បម្រើ​របស់​ព្រះ‌យេស៊ូ‌គ្រិស្ត* និង​ជា​ប្អូន​របស់​លោក​យ៉ាកុប សូម​ជម្រាប​មក​បងប្អូន​ដែល​ព្រះ‌ជា‌ម្ចាស់​ជា​ព្រះ‌បិតា​បាន​ត្រាស់​ហៅ គឺ​អ្នក​ដែល​ព្រះអង្គ​ស្រឡាញ់ ហើយ​បម្រុង​ទុក​សម្រាប់​ព្រះ‌យេស៊ូ‌គ្រិស្ត សូម​ជ្រាប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម