Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លោកុ‌ប្បត្តិ 2:3 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

3 ដូច្នេះ ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ថ្ងៃ​ទី​ប្រាំពីរ ហើយ​ញែក​ថ្ងៃ​នោះ​ជា​បរិសុទ្ធ ព្រោះ​នៅ​ថ្ងៃ​នោះ ព្រះ​បាន​ឈប់​សម្រាក​ពី​គ្រប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​បង្កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

3 ដូច្នេះ ព្រះ​បាន​ប្រទានពរ​ថ្ងៃ​ទីប្រាំពីរ ហើយ​ញែក​ថ្ងៃនោះ​ជាវិសុទ្ធ ដ្បិត​នៅ​ថ្ងៃនោះ ព្រះ​បាន​សម្រាក​ពី​កិច្ចការ​ទាំងអស់​របស់ព្រះអង្គ​ដែល​ព្រះអង្គ​បាន​និម្មិតបង្កើត និង​ធ្វើ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

3 ព្រះ‌ជាម្ចាស់​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ‌ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​វិសុទ្ធ* ដ្បិត​ថ្ងៃ​នោះ ព្រះអង្គ​បញ្ចប់​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​បង្កើត។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

3 ព្រះ‌ទ្រង់​ក៏​ប្រទាន​ពរ​ដល់​ថ្ងៃ​ទី​៧​នោះ ព្រម​ទាំង​ញែក​ទុក​ជា​ថ្ងៃ​បរិសុទ្ធ ពី​ព្រោះ​នៅ​ថ្ងៃ​នោះ ទ្រង់​បាន​ឈប់​សំរាក​ពី​គ្រប់​ទាំង​ការ​ដែល​ទ្រង់​បាន​បង្កើត​បាន​ធ្វើ។

សូមមើលជំពូក ចម្លង

អាល់គីតាប

3 អុលឡោះ​ប្រទាន​ពរ​ឲ្យ​ថ្ងៃ​ទី​ប្រាំ​ពីរ និង​ញែក​ថ្ងៃ​នោះ​ឲ្យ​បាន​បរិសុទ្ធ ដ្បិត​ថ្ងៃ​នោះ អុលឡោះ​បញ្ចប់​កិច្ច‌ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​បង្កើត។

សូមមើលជំពូក ចម្លង




លោកុ‌ប្បត្តិ 2:3
22 ការដាក់ឲ្យឆ្លើយតបគ្នា  

ព្រះ‌ទ្រង់​ទត​អ្វីៗ​ទាំង​អស់​ដែល​ព្រះ‌អង្គ​បាន​បង្កើត​មក ឃើញ​ថា​ល្អ​ប្រពៃ​ណាស់ នោះ​ក៏​មាន​ល្ងាច មាន​ព្រឹក ជា​ថ្ងៃ​ទី​ប្រាំមួយ។


នៅ​ថ្ងៃ​ទី​ប្រាំពីរ ព្រះ‌ទ្រង់​បាន​បញ្ចប់​កិច្ច‌ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ ហើយ​ព្រះ‌អង្គ​ក៏​ឈប់​សម្រាក​ពី​គ្រប់​ទាំង​កិច្ច​ការ​ទាំង​នោះ​នៅ​ថ្ងៃ​ទី​ប្រាំពីរ។


នេះ​ហើយ​ជា​ដើម​កំណើត​នៃ​ផ្ទៃ​មេឃ និង​ផែន‌ដី នៅ​គ្រា​ដែល​ព្រះ​បាន​បង្កើត។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ‌ទ្រង់​បាន​បង្កើត​ផែន‌ដី និង​ផ្ទៃ​មេឃ


ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ពួក‌គេ​ស្គាល់​ថ្ងៃ​សប្ប័ទ​ដ៏​បរិសុទ្ធ​របស់​ព្រះ‌អង្គ ហើយ​ប្រទាន​ឲ្យពួក‌គេ​មាន​បទ​បញ្ជា បញ្ញត្តិ និង​ក្រឹត្យ​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ។


ក្នុង​ប្រាំមួយ​ថ្ងៃ​ត្រូវ​ធ្វើ​ការ​របស់​អ្នក ហើយ​ដល់​ថ្ងៃ​ទី​ប្រាំពីរ​ត្រូវ​ឈប់​សម្រាក ដើម្បី​ឲ្យ​គោ និង​លា​របស់​អ្នក​បាន​សម្រាក ហើយ​ឲ្យ​កូន​បាវ​បម្រើ​ស្រី​របស់​អ្នក និង​អ្នក​ប្រទេស​ក្រៅ​បាន​សម្រាក​ដក​ដង្ហើម​ផង។


ត្រូវ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ ត្រូវ​ឈប់​សម្រាក ទោះ​បើ​នៅ​រដូវ​ភ្ជួរ​រាស់ ឬ​រដូវ​ច្រូត​កាត់​ក្ដី ក៏​ត្រូវ​ឈប់​សម្រាក​ដែរ។


ព្រះពរ​របស់​ព្រះ‌យេហូវ៉ា ធ្វើ​ឲ្យ​ទៅ​ជា​មាន ហើយ​ព្រះ‌អង្គ​មិន​បន្ថែម​ទុក្ខ​ព្រួយ​ឡើយ។


យើង​ក៏​តាំង​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​គេ​ដែរ ទុក​សម្រាប់​ជា​ទី​សម្គាល់​ដល់​យើង និង​គេ ប្រយោជន៍​ឲ្យ​គេ​បាន​ដឹង​ថា យើង​ជា​ព្រះ‌យេហូវ៉ា​ដែល​ញែក​គេ​ចេញ​ជា​បរិសុទ្ធ។


ត្រូវ​ឲ្យ​ធ្វើ​ការ​ក្នុង​រវាង​ប្រាំមួយ​ថ្ងៃ តែ​ដល់​ថ្ងៃ​ទី​ប្រាំពីរ នោះ​ជា​ថ្ងៃ​សប្ប័ទ​សម្រាប់​ប្រជុំ​ជំនុំ​បរិសុទ្ធ​វិញ អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​នៅ​ថ្ងៃ​នោះ​ឡើយ ដ្បិត​ជា​ថ្ងៃ​សប្ប័ទ​របស់​ព្រះ‌យេហូវ៉ា​នៅ​ក្នុង​គ្រប់​ទាំង​ទី​លំ​នៅ​របស់​អ្នក​រាល់​គ្នា។


បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល​ទៅ​ពួក​ផារិ‌ស៊ី​ថា៖ «ព្រះ​បាន​បង្កើត​ថ្ងៃ​សប្ប័ទ​សម្រាប់​មនុស្ស មិន​មែន​មនុស្ស​សម្រាប់​ថ្ងៃ​សប្ប័ទ​ទេ។


បន្ទាប់​មក គេ​វិល​ត្រឡប់​ទៅ​វិញ រៀប​គ្រឿង​ក្រអូប និង​ប្រេង​អប់ តែ​គេ​ឈប់​នៅ​ថ្ងៃ​សប្ប័ទ តាម​ព្រះឱវាទ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម