Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




លេវី‌វិន័យ 25:4 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

4 ប៉ុន្តែ ដល់​ឆ្នាំ​ទី​ប្រាំពីរ នោះ​ជា​ឆ្នាំ​សប្ប័ទ ឲ្យ​ដី​បាន​សម្រាក​វិញ គឺ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ធ្វើ​ស្រែ ឬ​លួស​កាត់​ទំពាំង‌បាយ‌ជូរ​របស់​អ្នក​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

4 ប៉ុន្តែ ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​សប្ប័ទ ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សប្ប័ទ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចម្ការ​ទំពាំង‌បាយជូរ​ដែរ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

4 តែ​ដល់​ឆ្នាំ​ទី​៧ នោះ​ជា​ឆ្នាំ​ឈប់​ផ្អាក​ឲ្យ​ដល់​បាន​សំរាក​វិញ គឺ​ជា​ឆ្នាំ​ឈប់​សំរាក​ថ្វាយ​ព្រះ‌យេហូវ៉ា មិន​ត្រូវ​ឲ្យ​ធ្វើ​ស្រែ ឬ​លួស​កាត់​ទំពាំង‌បាយ‌ជូរ​របស់​ឯង​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

4 ប៉ុន្តែ ឆ្នាំ​ទី​ប្រាំ‌ពីរ​ជា​ឆ្នាំ​សម្រាក ត្រូវ​ទុក​ដី​ឲ្យ​នៅ​ទំនេរ​ទាំង​ស្រុង ព្រោះ​ជា​ឆ្នាំ​សម្រាក​ជូនអុលឡោះ‌តាអាឡា។ អ្នក​មិន​ត្រូវ​សាប​ព្រោះ​នៅ​ក្នុង​ស្រែ​ចម្ការ ហើយ​ក៏​មិន​ត្រូវ​ថែ​ទាំ​ចម្ការ​ទំពំាង​បាយ​ជូរ​ដែរ។

សូមមើលជំពូក ចម្លង




លេវី‌វិន័យ 25:4
6 ការដាក់ឲ្យឆ្លើយតបគ្នា  

ដើម្បី​ឲ្យ​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​នៃ​ព្រះ‌យេហូវ៉ា ដែលថ្លែង​តាម​រយៈ​មាត់​ហោរា​យេរេមា​ថា៖ «ទាល់​តែ​ស្រុក​នោះ​បាន​គម្រប់​ពេល​ដែល​ត្រូវ​ឈប់​សម្រាក​ឲ្យ​បាន​គ្រប់​ចិត​សិប​ឆ្នាំ ដ្បិត​ក្នុង​រវាង​ដែល​ចោល​ទទេ នោះ​ស្រុក​បាន​ឈប់​សម្រាក​ទៅ»។


ឯ​មួរ​ស្រូវ​ដែល​ដុះ​ពី​ចម្រូត​មុន នោះ​អ្នក​មិន​ត្រូវ​ច្រូត​ទេ ក៏​មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង‌បាយ‌ជូរ​ដែល​មិន​បាន​លួស​កាត់​ដែរ នោះ​គឺ​ជា​ឆ្នាំ​ឈប់​សម្រាក​សម្រាប់​ស្រុក​អ្នក។


ស្រុក​នោះ​នឹង​ត្រូវ​គេ​ចោល​ទទេ ហើយ​នឹង​បាន​អរ​ចំពោះ​ឆ្នាំ​សប្ប័ទ កំពុង​ដែល​នៅ​ស្ងាត់ ឥត​មាន​គេ​នៅ​ឡើយ ហើយ​គេ​ព្រម​ទទួល​ទោស​នៃ​អំពើ​ទុច្ចរិត​របស់​ខ្លួន គឺ​ព្រោះ​គេ​បាន​មើល‌ងាយ​ដល់​សេចក្ដី​បញ្ញត្តិ​របស់​យើង ហើយ​ចិត្ត​គេ​បាន​ខ្ពើម​ដល់​អស់​ទាំង​ច្បាប់​យើង​ដែរ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម