ស្តេចបាប៊ីឡូនបានលើកម៉ាថានា ជាមារបស់ព្រះបាទយ៉ូយ៉ាគីនឲ្យសោយរាជ្យជំនួស ដោយផ្លាស់ព្រះនាមទៅជាសេដេគា។
អេសេគាល 17:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ វាក៏យកពូជពង្រោះពីស្រុកនោះ ទៅព្រោះនៅក្នុងដីដុះដាល គឺបានដាំនៅក្បែរទឹកធំ ដូចជាដើមចាក អាល់គីតាប បន្ទាប់មក ឥន្ទ្រីពាំគ្រាប់ពូជមួយពីស្រុកនោះ យកទៅដាក់លើថ្នាលមួយ។ ឥន្ទ្រីដាំគ្រាប់នោះដូចដាំដើមចាក នៅកន្លែងដែលមានទឹកបរិបូណ៌។ |
ស្តេចបាប៊ីឡូនបានលើកម៉ាថានា ជាមារបស់ព្រះបាទយ៉ូយ៉ាគីនឲ្យសោយរាជ្យជំនួស ដោយផ្លាស់ព្រះនាមទៅជាសេដេគា។
ដូច្នេះ គេនឹងប្រមូលរបស់ទ្រព្យ ដែលគេបានទាំងប៉ុន្មាន ហើយដែលគេបានសន្សំទុក ឆ្លងជ្រោះដើមចាកទៅ។
ព្រះអង្គបានដាំគេ គេចាក់ឫសចុះ ហើយក៏ធំឡើង គេកើតផល គេយកព្រះអង្គមកផ្ទាល់នៅមាត់ តែឲ្យព្រះអង្គនៅឆ្ងាយពីចិត្តគេវិញ។
ព្រះបាទនេប៊ូក្នេសា ជាស្ដេចស្រុកបាប៊ីឡូន បានតាំងព្រះបាទសេដេគា ជាបុត្រព្រះបាទយ៉ូសៀសឲ្យឡើងសោយរាជ្យជំនួសព្រះបាទកូនាស ជាបុត្ររបស់ព្រះបាទយេហូយ៉ាគីម ។
ស្ដេចបាប៊ីឡូនក៏រើសយកពូជស្តេចមួយអង្គមកតាំងសញ្ញានឹងគ្នា ហើយក៏ចាប់ឲ្យស្បថ (រួចនាំពួកអ្នកខ្លាំងពូកែក្នុងស្រុកចេញទៅ)
វាកាច់យកលំពង់ នៅចុងបំផុតនៃដើមនោះយកទៅដល់ស្រុកជំនួញ ដាក់ទៅក្នុងទីក្រុងនៃមនុស្សជួញប្រែ។
ដើមនោះក៏ដុះឡើង ត្រឡប់ជាដើមទំពាំងបាយជូរលូតលាស់ទាបៗ ដែលខ្នែងក៏បែរមកខាងឥន្ទ្រីនោះ ឯឫសក៏នៅពីក្រោមវាដែរ ដូច្នេះ ដើមនោះបានត្រឡប់ជាដើមទំពាំងបាយជូរ ក៏បែកខ្នែង ហើយចេញត្រួយផង។
ទឹកទាំងឡាយបានចម្រើនដើមនោះ ហើយទីជម្រៅបានធ្វើឲ្យលូតឡើង ទន្លេទាំងប៉ុន្មានក៏ហូរព័ទ្ធជុំវិញកន្លែងរបស់វា ព្រមទាំងបង្ហូរផ្លូវទឹកទៅដល់ គ្រប់ទាំងដើមឈើនៅដីនោះផង។
ហេតុនោះបានជាវាលូតខ្ពស់ជាង អស់ទាំងដើមឈើនៅផែនដី មែកវាចម្រើនជាច្រើនឡើង ហើយក៏លូតចេញវែង ដោយមានទឹកជាច្រើន ក្នុងកាលដែលបែកមែកទាំងនោះ។