Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 17:5 - ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

5 បន្ទាប់​មក ឥន្ទ្រី​ពាំ​គ្រាប់​ពូជ​មួយ​ពី​ស្រុក​នោះ យក​ទៅ​ដាក់​លើ​ថ្នាល​មួយ។ ឥន្ទ្រី​ដាំ​គ្រាប់​នោះ​ដូច​ដាំ​ដើម​ចាក នៅ​កន្លែង​ដែល​មាន​ទឹក​បរិបូណ៌។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

5 វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

5 វា​ក៏​យក​ពូជ​ពង្រោះ​ពី​ស្រុក​នោះ ទៅ​ព្រោះ​នៅ​ក្នុង​ដី​ដុះ‌ដាល គឺ​បាន​ដាំ​នៅ​ក្បែរ​ទឹក​ធំ ដូច​ជា​ដើម​ចាក

សូមមើលជំពូក ចម្លង

អាល់គីតាប

5 បន្ទាប់​មក ឥន្ទ្រី​ពាំ​គ្រាប់​ពូជ​មួយ​ពី​ស្រុក​នោះ យក​ទៅ​ដាក់​លើ​ថ្នាល​មួយ។ ឥន្ទ្រី​ដាំ​គ្រាប់​នោះ​ដូច​ដាំ​ដើម​ចាក នៅ​កន្លែង​ដែល​មាន​ទឹក​បរិបូណ៌។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 17:5
12 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្ដេច​ស្រុក​បាប៊ី‌ឡូន​តែង‌តាំង​សម្ដេច​ម៉ាថា‌នា ជា​ព្រះ‌បិតុលា​របស់​ព្រះ‌បាទ​យ៉ូ‌យ៉ា‌គីន ឲ្យ​ឡើង​គ្រង​រាជ្យ​ជំនួស ហើយ​ដូរ​នាម​ថា ព្រះ‌បាទ​សេដេ‌គា។


ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ប្រមែ‌ប្រមូល អ្វីៗ​ដែល​នៅ​សល់​នាំ​យក​ទៅ​ទុក នៅ​ឆ្ងាយ​ហួស​ជ្រោះ​ដើម​ចាក​ទៅ​ទៀត។


កូន​ចៅ​របស់​អ្នក​នឹង​ចម្រើន​ឡើង ដូច​ស្មៅ​ត្រូវ​ទឹក​ភ្លៀង និង​ដូច​រុក្ខ‌ជាតិ​ដុះ​នៅ​តាម​មាត់​ស្ទឹង។


ព្រះអង្គ​បាន​ដាំ​ពួក​គេ ហើយ​ពួក​គេ​ក៏​ចាក់​ឫស ចម្រើន​ឡើង និង​មាន​ផ្លែ​ផ្កា។ ពួក​គេ​ពោល​ពី​ព្រះ‌នាម​ព្រះអង្គ​មិន​ដាច់​ពី​មាត់ តែ​ចិត្ត​របស់​ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ។


ព្រះ‌ចៅ​នេប៊ូ‌ក្នេសា ជា​ស្ដេច​ស្រុក​បាប៊ី‌ឡូន បាន​លើក​ព្រះ‌បាទ​សេដេ‌គា បុត្រ​របស់​ព្រះ‌បាទ​យ៉ូសៀស ឲ្យ​ឡើង​គ្រង​រាជ្យ​លើ​ស្រុក​យូដា ជំនួស​ស្ដេច​យេកូ‌នា ជា​បុត្រ​របស់​ព្រះ‌បាទ​យេហូ‌យ៉ាគីម។


ស្ដេច​ស្រុក​បាប៊ី‌ឡូន​ជ្រើស​រើស​ពូជ​ស្ដេច​ស្រុក​យូដា​មួយ​រូប​មក ហើយ​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ ព្រម​ទាំង​ឲ្យ​ពូជ​ស្ដេច​នោះ​ធ្វើ​សច្ចា‌ប្រណិ‌ធាន​ផង។ ស្ដេច​ស្រុក​បាប៊ី‌ឡូន​យក​ពួក​មេ​ដឹក​នាំ​ចេញ​ពី​ស្រុក


ឥន្ទ្រី​ក៏​កាច់​មែក​ខ្ពស់​ជាង​គេ ពាំ​យក​ទៅ​ស្រុក​របស់​អ្នក​លក់​ដូរ ដាក់​នៅ​ក្នុង​ក្រុង​របស់​អ្នក​ជំនួញ។


គ្រាប់​ពូជ​នោះ​ក៏​ដុះ​ឡើង ក្លាយ​ទៅ​ជា​ដើម​ទំពាំង‌បាយជូរ​បែក​មែក​សាខា វារ​នៅ​លើ​ដី។ មែក​របស់​វា​បែរ​ទៅ​រក​ឥន្ទ្រី រីឯ​ឫស​ស្ថិត​នៅ​ពី​ក្រោម​វា។ ដើម​ទំពាំង‌បាយជូរ​នោះ​លូត​លាស់ ចេញ​ពន្លក បង្កើត​មែក​ធាង។


ទឹក​ទន្លេ​ធ្វើ​ឲ្យ​វា​ដុះ​ធំ​ឡើង ទឹក​នៅ​ទី​ជម្រៅ​ធ្វើ​ឲ្យ​វា​លូត​ឡើង​យ៉ាង​ខ្ពស់ ហើយ​ហូរ​ជុំ‌វិញ​ដើម​នោះ រួច​បែក​ជា​ដៃ​ទន្លេ ហូរ​ទៅ​ស្រោច​ស្រព ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ។


ដើម​តាត្រៅ​នោះ​លូត​ឡើង​ខ្ពស់ លើស​ដើម​ឈើ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រៃ បែក​មែក​សាខា ហើយ​លាត​សន្ធឹង ព្រោះ​ឫស​វា​សម្បូណ៌​ទឹក។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម