លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
អេសេគាល 16:52 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯអ្នកដែលបានថ្កោលទោសបងប្អូនស្រីអ្នក ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងអ្នកវិញ ដោយព្រោះអំពើបាបដែលអ្នកបានប្រព្រឹត្ត គួរស្អប់ខ្ពើមជាងគេនោះ ចូរឲ្យអ្នកជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះអ្នកបានធ្វើឲ្យបងប្អូនស្រីអ្នកមើលទៅដូចជាសុចរិតវិញ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ដោយនាងបានបណ្ដាលឲ្យបង និងប្អូនស្រីរបស់ខ្លួនហាក់ដូចជាគ្មានទោសដូច្នេះ នាងត្រូវបាក់មុខហើយ ដ្បិតនាងប្រព្រឹត្តអំពើអាក្រក់លើសនាងទាំងពីរទៅទៀត គឺនាងទាំងពីរហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ ដូច្នេះ ចូរអាម៉ាស់ហើយទ្រាំទ្រនឹងការបាក់មុខនេះទៅ ដ្បិតនាងបណ្ដាលឲ្យបង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានកំហុសសោះ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯឯងដែលបានថ្កោលទោសបងប្អូនស្រីឯង ចូរទទួលរងសេចក្ដីខ្មាសរបស់ខ្លួនចុះ គេសុចរិតជាងឯងវិញដោយព្រោះអំពើបាបដែលឯងបានប្រព្រឹត្ត ឲ្យគួរស្អប់ខ្ពើមជាងគេនោះ អើ ចូរឲ្យឯងជ្រប់មុខចុះ ហើយទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ដោយព្រោះឯងបានធ្វើឲ្យបងប្អូនស្រីឯងមើលទៅដូចជាសុចរិតវិញ។ អាល់គីតាប ដោយនាងបានបណ្ដាលឲ្យបង និងប្អូនស្រីរបស់ខ្លួនហាក់ដូចជាគ្មានទោសដូច្នេះ នាងត្រូវបាក់មុខហើយ ដ្បិតនាងប្រព្រឹត្តអំពើអាក្រក់លើសនាងទាំងពីរទៅទៀត គឺនាងទាំងពីរហាក់ដូចជាគ្មានធ្វើអ្វីខុសសោះ។ ដូច្នេះ ចូរអាម៉ាស់ហើយទ្រាំទ្រនឹងការបាក់មុខនេះទៅ ដ្បិតនាងបណ្ដាលឲ្យបង និងប្អូនស្រីរបស់នាង ហាក់ដូចជាគ្មានកំហុសសោះ។ |
លោកយូដាក៏ទទួលស្គាល់របស់ទាំងនោះ រួចពោលថា៖ «នាងសុចរិតជាងខ្ញុំ ព្រោះខ្ញុំមិនបានឲ្យនាងទៅសេឡា ជាកូនខ្ញុំទេ»។ គាត់មិនបានដេកជាមួយនាងទៀតឡើយ។
ព្រះយេហូវ៉ានឹងទម្លាក់ឈាមរបស់គាត់ ទៅលើក្បាលរបស់គាត់វិញ ព្រោះគាត់បានប្រហារជីវិតមនុស្សពីរនាក់ ដែលសុចរិត ហើយល្អជាងគាត់ ដោយកាប់នឹងដាវ តែព្រះបាទដាវីឌជាបិតារបស់យើងមិនបានជ្រាបសោះ គឺអ័ប៊ីនើរ កូននើរ ជាមេទ័ពពួកអ៊ីស្រាអែល និងអ័ម៉ាសា កូនយេធើ ជាមេទ័ពពួកយូដា។
យើងនឹងនាំសេចក្ដីដំណៀលដ៏នៅជាប់អស់កល្បមកលើអ្នករាល់គ្នា ព្រមទាំងសេចក្ដីខ្មាសនៅជាប់ជានិច្ចដែលភ្លេចមិនបានឡើយ។
ព្រះយេហូវ៉ាក៏មានព្រះបន្ទូលមកខ្ញុំថា៖ «អ៊ីស្រាអែលជាពួករាថយ គេបានសម្ដែងខ្លួនជាសុចរិត ជាជាងពួកយូដា ដែលមានចិត្តក្បត់នោះទៅទៀត។
ក្រោយដែលព្រះអង្គបានទាញញាក់ទូលបង្គំមកវិញ នោះទូលបង្គំបានប្រែគំនិតឡើងជាពិត កាលទូលបង្គំបានទទួលសេចក្ដីប្រៀនប្រដៅហើយ នោះក៏វាយទះភ្លៅខ្លួន ទូលបង្គំមានសេចក្ដីខ្មាស អើ ក៏ជ្រប់មុខផង ពីព្រោះទូលបង្គំធន់រង សេចក្ដីអាម៉ាស់ខ្មាសនៃវ័យក្មេង។
យើងរាល់គ្នាត្រូវខ្មាស ដោយបានឮពាក្យត្មះតិះដៀល យើងរាល់គ្នាបានឡើងមុខក្រហមហើយ ដ្បិតមានសាសន៍ដទៃចូលទៅក្នុងទីបរិសុទ្ធ របស់ព្រះវិហារនៃព្រះយេហូវ៉ា។
អ្នកមិនត្រឹមតែដើរតាមផ្លូវរបស់គេ ឬប្រព្រឹត្តតាមអំពើគួរស្អប់ខ្ពើមរបស់គេទេ គឺអ្នកបានប្រព្រឹត្តខូចអាក្រក់ជាងគេ ក្នុងអស់ទាំងផ្លូវរបស់អ្នកទៅទៀត ដោយស្មានថាអំពើរបស់គេតិចតួចទេ។
ព្រះអម្ចាស់យេហូវ៉ាស្បថថា ដូចជាយើងរស់នៅ នោះប្រាកដជាសូដុម ជាប្អូនអ្នក ព្រមទាំងកូនមិនបានប្រព្រឹត្តដូចជាអ្នក និងកូនស្រីរបស់អ្នកទេ។
យើងនឹងនាំពួកគេដែលនៅជាឈ្លើយឲ្យមកវិញ គឺសូដុម ព្រមទាំងកូនដែលនៅជាឈ្លើយ សាម៉ារី ព្រមទាំងកូនដែលនៅជាឈ្លើយ និងពួកអ្នកទាំងប៉ុន្មានដែលនៅជាឈ្លើយ ឲ្យមកកណ្ដាលគេផង
ដើម្បីឲ្យអ្នកបានទទួលរងសេចក្ដីខ្មាសរបស់ខ្លួន ហើយឲ្យមានសេចក្ដីខ្មាស ដោយព្រោះគ្រប់ទាំងអំពើដែលអ្នកបានប្រព្រឹត្តនោះ ដោយអ្នកជាទីកម្សាន្តចិត្តដល់គេ។
ដ្បិតនៅគ្រានៃសេចក្ដីអំនួតរបស់អ្នក នោះឈ្មោះសូដុមជាប្អូនស្រីអ្នក មិនបានចេញពីមាត់អ្នកឡើយ
ដើម្បីឲ្យអ្នកបាននឹកចាំ ហើយត្រូវជ្រប់មុខឥតដែលហើបមាត់អ្នកទៀតឡើយ ដោយអ្នកអៀនខ្មាស ក្នុងកាលដែលយើងបានអត់ទោសដល់អ្នក ចំពោះគ្រប់ទាំងអំពើដែលអ្នកបានប្រព្រឹត្តនោះ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
នៅទីនោះក៏មានអេឡាំដែរ ព្រមទាំងពួកកកកុញរបស់វានៅជុំវិញផ្នូររបស់វា គ្រប់គ្នាត្រូវដួលស្លាប់ដោយដាវ គេជាពួកអ្នកដែលនាំឲ្យមានសេចក្ដីស្ញែងខ្លាចនៅស្ថានរបស់មនុស្សរស់ គេបានចុះទៅដល់ទីទាបបំផុតក្នុងផែនដី ឥតដែលទទួលកាត់ស្បែក ក៏បានរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ។
យើងមិនឲ្យអ្នកឮពាក្យត្មះតិះដៀលរបស់សាសន៍ដទៃទាំងប៉ុន្មានទៀតទេ អ្នកមិនត្រូវរងទ្រាំសេចក្ដីប្រមាថមើលងាយរបស់គេ អ្នកនឹងមិនធ្វើជាហេតុ ឲ្យសាសន៍របស់អ្នកចំពប់ដួលទៀតឡើយ នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់យេហូវ៉ា»។
ក្រោយដែលគេបានរងទ្រាំសេចក្ដីខ្មាស និងគ្រប់ទាំងអំពើរំលងដែលគេបានប្រព្រឹត្តទាស់នឹងយើង ក្នុងគ្រាដែលគេនៅក្នុងស្រុកខ្លួន ដោយសុខសាន្ត ឥតមានអ្នកណាបំភ័យឡើយ
គេមិនត្រូវចូលមកជិតយើង ដើម្បីធ្វើការងារជាសង្ឃដល់យើង ឬចូលទៅជិតរបស់បរិសុទ្ធណាមួយ ក្នុងអស់ទាំងវត្ថុបរិសុទ្ធបំផុតរបស់យើងឡើយ គឺគេត្រូវរងទ្រាំសេចក្ដីខ្មាសរបស់ខ្លួន និងអំពើគួរស្អប់ខ្ពើមដែលគេបានប្រព្រឹត្តនោះ។
គេនឹងដឹករូបកូនគោនោះយកទៅស្រុកអាសស៊ើរ ទុកជាតង្វាយថ្វាយដល់ស្តេចដ៏ជាធំ អេប្រាអិមនឹងត្រូវអាម៉ាស់ ហើយអ៊ីស្រាអែលនឹងត្រូវបាក់មុខ ព្រោះតែរូបព្រះ របស់ខ្លួន។
«កុំថ្កោលទោសគេឲ្យសោះ ដើម្បីកុំឲ្យមានគេថ្កោលទោសអ្នកវិញ កុំនិន្ទាគេឡើយ ដើម្បីកុំឲ្យមានគេនិន្ទាអ្នកវិញដែរ ចូរលើកលែងឲ្យគេ នោះគេនឹងលើកលែងឲ្យអ្នកវិញ។
គេស្គាល់ច្បាប់ដ៏សុចរិតរបស់ព្រះហើយថា អស់អ្នកដែលប្រព្រឹត្តការដូច្នោះ សមនឹងស្លាប់ ប៉ុន្តែ គេមិនត្រឹមតែប្រព្រឹត្តការទាំងនោះប៉ុណ្ណោះទេ គឺគេថែមទាំងយល់ព្រមជាមួយអស់អ្នកដែលប្រព្រឹត្តដូច្នោះទៀតផង។
តែអស់អ្នកដែលប្រព្រឹត្តល្អ នោះនឹងបានសីរីល្អ កេរ្តិ៍ឈ្មោះ និងសេចក្តីសុខវិញ គឺដំបូងសាសន៍យូដា និងសាសន៍ក្រិកផង។
កាលណោះ តើអ្នករាល់គ្នាបានផលអ្វីខ្លះពីសេចក្ដីដែលឥឡូវនេះ អ្នករាល់គ្នាអៀនខ្មាស? ដ្បិតចុងបំផុតនៃសេចក្ដីទាំងនោះជាសេចក្តីស្លាប់!
ទ្រង់មានរាជឱង្ការថា៖ «ឯងសុចរិតជាងយើង ដ្បិតយើងបានធ្វើការអាក្រក់ដល់ឯង តែឯងបានស្នងការល្អដល់យើងវិញ