Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




យេរេមា 23:40 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

40 យើង​នឹង​នាំ​សេចក្ដី​ដំណៀល​ដ៏​នៅ​ជាប់​អស់‌កល្ប​មក​លើ​អ្នក​រាល់​គ្នា ព្រម​ទាំង​សេចក្ដី​ខ្មាស​នៅ​ជាប់​ជា‌និច្ច​ដែល​ភ្លេច​មិន​បាន​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

40 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់​មុខ​រហូត​ត​ទៅ អ្នក​រាល់​គ្នា​នឹង​បាក់​មុខ​អស់‌កល្ប​ជានិច្ច មិន​អាច​បំភ្លេច​បាន​ឡើយ»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

40 រួច​អញ​នឹង​នាំ​សេចក្ដី​ដំនៀល​ដ៏​នៅ​ជាប់​អស់‌កល្ប មក​លើ​ឯង​រាល់​គ្នា ព្រម​ទាំង​សេចក្ដី​ខ្មាស​ដ៏​នៅ​ជាប់​ជានិច្ច​ដែល​នឹង​ភ្លេច​មិន​បាន​ឡើយ​ផង។

សូមមើលជំពូក ចម្លង

អាល់គីតាប

40 យើង​នឹង​ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​អាម៉ាស់​មុខ​រហូត​ត​ទៅ អ្នក​រាល់​គ្នា​នឹង​បាក់​មុខ​អស់‌កល្ប​ជា‌និច្ច មិន​អាច​បំភ្លេច​បាន​ឡើយ»។

សូមមើលជំពូក ចម្លង




យេរេមា 23:40
10 ការដាក់ឲ្យឆ្លើយតបគ្នា  

ប៉ុន្តែ ព្រះ‌យេហូវ៉ា​គង់​ជា‌មួយ​ទូល‌បង្គំ ទុក​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​គួរ​ស្ញែង​ខ្លាច ហេតុ​នោះ ពួក​អ្នក​ដែល​បៀត‌បៀន​ទូល‌បង្គំ គេ​នឹង​ត្រូវ​ចំពប់​ដួល​ឥត​ឈ្នះ​បាន​ឡើយ គេ​នឹង​ត្រូវ​ខ្មាស​ជា​ទី​បំផុត ព្រោះ​គេ​នឹង​ធ្វើ​តាម​បំណង​ចិត្ត​មិន​បាន គឺ​ជា​សេចក្ដី​អាម៉ាស់​ខ្មាស​ដ៏​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច ឥត​ភ្លេច​បាន​ឡើយ។


យើង​នឹង​ប្រគល់​គេ​ទៅ​ឲ្យ​ត្រូវ​សាត់​អណ្តែត នៅ​កណ្ដាល​អស់​ទាំង​នគរ​នៅ​ផែនដី ឲ្យ​បាន​សេចក្ដី​អាក្រក់ ដើម្បី​ឲ្យ​គេ​បាន​ជា​ទី​ដៀល‌ត្មះ ជា​ពាក្យ​ទំនៀម ជា​ទី​អុច‌អាល ហើយ​ជា​ទី​ផ្ដាសា នៅ​គ្រប់​ទី​កន្លែង​ណា​ដែល​យើង​នឹង​បណ្តេញ​ទៅ​នោះ។


ព្រះ‌យេហូវ៉ា​នៃ​ពួក​ពល‌បរិវារ ជា​ព្រះ​របស់​សាសន៍​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ "កំហឹង និង​សេចក្ដី​ក្រោធ​របស់​យើង ដែល​បាន​ចាក់​ចេញ​ទៅ​លើ​ពួក​អ្នក នៅ​ក្រុង​យេរូ‌សាឡិម​ជា​យ៉ាង​ណា នោះ​សេចក្ដី​ក្រោធ​របស់​យើង នឹង​ត្រូវ​ចាក់​ចេញ លើ​អ្នក​រាល់​គ្នា​យ៉ាង​នោះ​ដែរ គឺ​ក្នុង​កាល​ដែល​ចូល​ទៅ​ក្នុង​ស្រុក​អេស៊ីព្ទ​នោះ នៅ​ស្រុក​នោះ អ្នក​រាល់​គ្នា​នឹង​ត្រឡប់​ទៅ​ជា​ទី​ត្មះ‌តិះ‌ដៀល ជា​ទី​ស្រឡាំង‌កាំង ជា​ទី​ផ្ដាសា ហើយ​ជា​ទី​ជេរ​ប្រមាថ អ្នក​រាល់​គ្នា​នឹង​មិន​បាន​ឃើញ​ទី​នេះ​ទៀត​ឡើយ"។


ឯ​អ្នក​ដែល​បាន​ថ្កោល​ទោស​បង‌ប្អូន​ស្រី​អ្នក ចូរ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន​ចុះ គេ​សុចរិត​ជាង​អ្នក​វិញ ដោយ​ព្រោះ​អំពើ​បាប​ដែល​អ្នក​បាន​ប្រព្រឹត្ត គួរ​ស្អប់​ខ្ពើម​ជាង​គេ​នោះ ចូរ​ឲ្យ​អ្នក​ជ្រប់​មុខ​ចុះ ហើយ​ទទួល​រង​សេចក្ដី​ខ្មាស​របស់​ខ្លួន ដោយ​ព្រោះ​អ្នក​បាន​ធ្វើ​ឲ្យ​បង‌ប្អូន​ស្រី​អ្នក​មើល​ទៅ​ដូច​ជា​សុចរិត​វិញ។


មនុស្ស​ជា​ច្រើន ក្នុង​ចំណោម​អស់​អ្នក​ដែល​ដេក​លក់​នៅ​ក្នុង​ធូលី​ដី នឹង​ភ្ញាក់​ឡើង ខ្លះ​ភ្ញាក់​ខាងឯ​ជីវិត​អស់‌កល្ប​ជា‌និច្ច ហើយ​ខ្លះ​ទៀត​ភ្ញាក់​ខាងឯ​សេចក្ដី​អាម៉ាស់ ហើយ​អាប់​យស​អស់‌កល្ប​ជា‌និច្ច។


ឱ​ព្រះ‌អម្ចាស់​អើយ តាម​គ្រប់​ទាំង​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ សូម​ឲ្យ​សេចក្ដី​ខ្ញាល់ និង​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ បាន​បែរ​ចេញ​ពី​ក្រុង​យេរូ‌សាឡិម ជា​ភ្នំ​បរិសុទ្ធ​របស់​ព្រះ‌អង្គ​ទៅ ដ្បិត​ក្រុង​យេរូ‌សាឡិម និង​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​បាន​ត្រឡប់​ជា​ទី​ត្មះ‌តិះ​ដៀល ដល់​មនុស្ស​ទាំង​អស់​ដែល​នៅ​ជុំ​វិញ​យើង​ខ្ញុំ ព្រោះ​តែ​អំពើ​បាប​របស់​យើង​ខ្ញុំ និង​អំពើ​ទុច្ចរិត​របស់​បុព្វ‌បុរស​យើង​ខ្ញុំ។


គេ​មាន​ចំនួន​កាន់​តែ​ច្រើន​ប៉ុណ្ណា គេ​ក៏​ប្រព្រឹត្ត​អំពើ​បាប​ប្រឆាំង​នឹង​យើង កាន់​តែ​ច្រើន​ប៉ុណ្ណោះ​ដែរ គេ​បាន​ប្ដូរ​សិរីល្អ​របស់​គេ ឲ្យ​ទៅ​ជា​សេចក្ដី​អាម៉ាស់!


អ្នក​នឹង​ត្រឡប់​ទៅ​ជា​ទី​គួរ​ឲ្យ​រន្ធត់ ជា​ទី​ប្រៀប‌ធៀប និង​ជា​ទី​ដំណៀល ក្នុងចំណោម​អស់​ទាំង​សាសន៍ ដែល​ព្រះ‌យេហូវ៉ា​នឹង​នាំ​អ្នកចេញ​ទៅ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម