យើងនឹងជំនុំជម្រះអ្នក ដូចជាគួរជំនុំជម្រះដល់ស្រីដែលផិតប្តី ហើយកម្ចាយឈាមផង យើងនឹងទម្លាក់ឈាមទៅលើអ្នក ដោយសេចក្ដីក្រោធ និងសេចក្ដីប្រចណ្ឌ។
យើងនឹងដាក់ទោសនាង ដូចគេដាក់ទោសស្រីផិតប្ដី និងស្រីឃាតក យើងនឹងឲ្យគេបង្ហូរឈាមនាង តាមកំហឹង និងចិត្តប្រច័ណ្ឌរបស់យើង។
នោះអញនឹងជំនុំជំរះឯង ដូចជាគួរជំនុំជំរះដល់ស្រីដែលផិតប្ដី ហើយកំចាយឈាមផង អញនឹងទំលាក់ឈាមទៅលើឯង ដោយសេចក្ដីក្រោធ នឹងសេចក្ដីប្រចណ្ឌ
ពេលនោះ លោកយូដាពោលទៅកាន់នាងតាម៉ារជាកូនប្រសាថា៖ «ចូរកូននៅជាមេម៉ាយនៅក្នុងផ្ទះឪពុករបស់កូនសិនទៅ ទម្រាំសេឡាកូនរបស់ពុកធំពេញវ័យ» ដ្បិតគាត់ខ្លាចក្រែងវាស្លាប់ដូចជាបងៗវាដែរ។ ដូច្នេះ នាងតាម៉ារក៏ទៅរស់នៅផ្ទះរបស់ឪពុកនាងវិញ។
ប្រហែលជាបីខែក្រោយមក មានគេមកប្រាប់លោកយូដាថា៖ «នាងតាម៉ារ ជាកូនប្រសារបស់លោក បានធ្វើជាស្ត្រីពេស្យា ហើយថែមទាំងមានផ្ទៃពោះដោយសារអំពើពេស្យានោះទៀតផង»។ លោកយូដាពោលថា៖ «ចូរនាំវាចេញមក ហើយដុតវាចោលទៅ!»
អ្នកណាដែលកម្ចាយឈាមរបស់មនុស្ស អ្នកនោះនឹងត្រូវគេកម្ចាយឈាមវិញ ដ្បិតព្រះទ្រង់បានបង្កើតមនុស្សមក ឲ្យដូចរូបអង្គទ្រង់។
អ្នកណាដែលវាយមនុស្សរហូតដល់ស្លាប់ អ្នកនោះនឹងត្រូវស្លាប់។
ដូច្នេះ សូមព្រះអង្គឲ្យកូនចៅគេជួបអំណត់ ហើយប្រគល់គេដល់អំណាចដាវ សូមឲ្យប្រពន្ធគេនៅជាឥតមានកូន និងជាមេម៉ាយ ហើយឲ្យពួកប្រុសៗរបស់គេត្រូវស្លាប់ និងពួកកំលោះៗរបស់គេត្រូវរបួស ដោយដាវក្នុងសង្គ្រាម។
ព្រះអម្ចាស់យេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអ្នកបានប្រព្រឹត្តអំពើអាសអាភាសរបស់អ្នកជាហូរហែ ហើយបានបើកកេរខ្មាសអ្នក ដោយរួមបវេណីនឹងពួកសហាយ ដោយព្រោះគ្រប់ទាំងរូបដំណាងព្រះដ៏គួរស្អប់ខ្ពើមរបស់អ្នក និងឈាមរបស់កូនចៅអ្នកដែលអ្នកបានថ្វាយដល់វា
គេនឹងនាំហ្វូងមនុស្សឡើងមកទាស់នឹងអ្នក គប់អ្នកនឹងថ្ម ហើយចាក់ទម្លុះអ្នកដោយដាវ។
គេនឹងលើកគ្នាមកទាស់នឹងអ្នក ទាំងមានគ្រឿងសស្ត្រាវុធ រទេះ និងយន្តចម្បាំង ព្រមទាំងនាំកងទ័ពមកជាច្រើន ពួកទាំងនោះនឹងតម្រៀបគ្នានៅជុំវិញអ្នក ទាំងកាន់ខែលធំខែលតូច និងពាក់មួកសឹកផង រួចយើងនឹងប្រគល់ការជំនុំជម្រះដល់គេ គេនឹងជំនុំជម្រះអ្នកតាមច្បាប់របស់គេ។
យើងនឹងតាំងសេចក្ដីប្រចណ្ឌរបស់យើងទាស់នឹងអ្នក ហើយគេនឹងប្រព្រឹត្តនឹងអ្នក ដោយសេចក្ដីឃោរឃៅ គេនឹងកាត់ច្រមុះ កាត់ត្រចៀកអ្នក ហើយសំណល់របស់អ្នកនឹងដួលដោយដាវ គេនឹងចាប់យកកូនប្រុសកូនស្រីរបស់អ្នកទៅ ពួកអ្នកដែលនៅសល់ នឹងត្រូវភ្លើងស៊ីបំផ្លាញ។
ហេតុនោះ ព្រះអម្ចាស់យេហូវ៉ា ព្រះអង្គស្បថថា ដូចជាយើងរស់នៅ ប្រាកដជាយើងនឹងត្រៀមអ្នកទុកដល់គ្រាខ្ចាយឈាម ហើយឈាមនឹងដេញតាមអ្នក ដោយព្រោះអ្នកមិនបានស្អប់ឈាមទេ នោះឈាមនឹងដេញតាមអ្នកជាពិត។
ហេតុនោះបានជាយើងចាក់សេចក្ដីក្រោធរបស់យើងទៅលើគេ គឺដោយព្រោះឈាមដែលគេបានកម្ចាយនៅក្នុងស្រុក ហើយដោយព្រោះគេបានបង្អាប់ស្រុក ដោយរូបព្រះរបស់គេ។
អ្នកណាដែលសហាយស្មន់នឹងប្រពន្ធគេ គឺប្រពន្ធរបស់អ្នកជិតខាងខ្លួន នោះត្រូវសម្លាប់ទាំងប្រុសទាំងស្រីជាមិនខាន
ព្រះយេហូវ៉ាជាព្រះប្រចណ្ឌ ព្រះអង្គក៏សងសឹក ព្រះយេហូវ៉ាសងសឹក ហើយក៏មានពេញដោយសេចក្ដីក្រោធ ព្រះយេហូវ៉ាសងសឹក ដល់ពួកអ្នកតតាំងនឹងព្រះអង្គ ហើយព្រះអង្គរក្សាសេចក្ដីក្រោធ សម្រាប់ពួកខ្មាំងសត្រូវ។
យើងនឹងធ្វើឲ្យមនុស្សកើតមានទុក្ខលំបាក ដល់ម៉្លេះបានជាគេដើរដូចមនុស្សខ្វាក់ ព្រោះគេបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះយេហូវ៉ា ឈាមរបស់គេនឹងហូរខ្ចាយដូចជាធូលីដី ហើយសាច់របស់គេដូចជាលាមក។
ប៉ុន្ដែ ប្រសិនបើមានអ្នកណាម្នាក់យករបស់អ្វីមួយដែលធ្វើពីដែក ហើយវាយគេរហូតដល់ស្លាប់ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។
ប្រសិនបើអ្នកណាម្នាក់យកថ្មកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។
ឬប្រសិនបើអ្នកណាម្នាក់យកគ្រឿងឈើកាន់នៅដៃ ហើយវាយម្នាក់ទៀតដែលអាចឲ្យស្លាប់បាន ហើយគេក៏ស្លាប់ទៅ នោះឈ្មោះថាជាឃាតកហើយ ឯឃាតកត្រូវតែសម្លាប់ចោល។
ឬលើកដៃវាយគេដោយចិត្តស្អប់ ហើយអ្នកនោះក៏ស្លាប់ នោះអ្នកដែលវាយគេ ត្រូវតែសម្លាប់ចោល ព្រោះអ្នកនោះជាឃាតក ឯអ្នកដែលត្រូវសងសឹកដោយឈាម ត្រូវសម្លាប់ឃាតកនោះចោល នៅពេលគេជួបនឹងអ្នកនោះ។
ម្យ៉ាងទៀត អ្នករាល់គ្នាមិនត្រូវទទួលសំណូក ដើម្បីលោះជីវិតឃាតកណា ដែលមានទោសត្រូវប្រហារជីវិតនោះឡើយ អ្នកនោះត្រូវតែស្លាប់
ដ្បិតគេបានកម្ចាយឈាមពួកបរិសុទ្ធ និងពួកហោរា ហើយព្រះអង្គឲ្យគេផឹកឈាមដូច្នេះ គឺគេសមនឹងទទួលហើយ!»។