Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ជន‌គណនា 35:21 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

21 ឬ​លើក​ដៃ​វាយ​គេ​ដោយ​ចិត្ត​ស្អប់ ហើយ​អ្នក​នោះ​ក៏​ស្លាប់ នោះ​អ្នក​ដែល​វាយ​គេ ត្រូវ​តែ​សម្លាប់​ចោល ព្រោះ​អ្នក​នោះ​ជា​ឃាតក ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​សម្លាប់​ឃាតក​នោះ​ចោល នៅ​ពេល​គេ​ជួប​នឹង​អ្នក​នោះ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

21 ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្ដាល​ឲ្យ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សង‌សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

21 ឬ​បាន​ដាល់​គេ​ដោយ​ចិត្ត​ក្នាញ់​ឲ្យ​ដល់​ស្លាប់ នោះ​ត្រូវ​តែ​សំឡាប់​អ្នក​ដែល​បាន​វាយ​គេ​នោះ ចោល​ចេញ​ជា​មិន​ខាន អ្នក​នោះ​ឈ្មោះ​ថា​បាន​សំឡាប់​គេ​ហើយ ឯ​អ្នក​ដែល​ត្រូវ​សង‌សឹក​នឹង​ឈាម នោះ​ត្រូវ​សំឡាប់​អ្នក​នោះ​វិញ ក្នុង​វេលា​ដែល​ជួប​ប្រទះ​នោះ​ឯង។

សូមមើលជំពូក ចម្លង

អាល់គីតាប

21 ឬ​ប្រសិន​បើ​អ្នក​នោះ​លើក​ដៃ​វាយ​អ្នក​ដទៃ​ដោយ​ស្អប់ បណ្តាល​ឲ្យ​គេ​ស្លាប់ អ្នក​ដែល​សម្លាប់​គេ​ត្រូវ​តែ​ទទួល​ទោស​ប្រហារ​ជីវិត ព្រោះ​អ្នក​នោះ​ជា​ឃាតក។ អ្នក​ដែល​មាន​សិទ្ធិ​សង​សឹក​ត្រូវ​សម្លាប់​ឃាតក​នោះ នៅ​ពេល​ចាប់​គេ​បាន។

សូមមើលជំពូក ចម្លង




ជន‌គណនា 35:21
7 ការដាក់ឲ្យឆ្លើយតបគ្នា  

មើល៍ ថ្ងៃ​នេះ ព្រះ‌អង្គ​បាន​បណ្តេញ​ទូល‌បង្គំ​ចេញ​ពីដី​នេះ​ហើយ ឯ​ទូល‌បង្គំ​ក៏​ត្រូវ​ឃ្លាត​ពី​ព្រះ​ភក្ត្រ​របស់​ព្រះ‌អង្គ​ទៀត ទូល‌បង្គំ​នឹង​ត្រូវ​សាត់‌ព្រាត់ អណ្ដែត​ទៅ​មក​លើ​ផែន‌ដី អ្នក​ណា​ដែល​ជួប​ទូល‌បង្គំ គេ​មុខជា​សម្លាប់​ទូល‌បង្គំ​ជា​មិន​ខាន»។


ប្រសិន‌បើ​អ្នក​ណា​យក​ជីវិត​អ្នក​ណា​ម្នាក់ យើង​នឹង​ទារ​ឈាម​ពី​អ្នក​នោះ។ ប្រសិន‌បើ​សត្វ​ណា​សម្លាប់​មនុស្ស សត្វ​នោះ​ត្រូវ​តែ​ស្លាប់ ហើយ​អ្នក​ណា​សម្លាប់​មនុស្ស​ដូច​គ្នា អ្នក​នោះ​ត្រូវ​តែ​ស្លាប់។


រួច​នាង​ទូល​ថា៖ «សូម​ព្រះ‌ករុណា​នឹក​ចាំ​ពី​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ទ្រង់ ដើម្បី​កុំ​ឲ្យ​អ្នក​ដែល​សង‌សឹក នឹង​ឈាម​មក​បំផ្លាញ​ទៀត​ឡើយ ក្រែង​គេ​សម្លាប់​កូន​របស់​ខ្ញុំ​ម្ចាស់»។ ទ្រង់​មាន​រាជ‌ឱង្ការ​ថា៖ «យើង​ស្បថ​ដោយ​នូវ​ព្រះ‌យេហូវ៉ា​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ​ថា នឹង​គ្មាន​សក់​មួយ​សរ‌សៃ​ជ្រុះ​ពី​ក្បាល​របស់​កូន​នាង​ចុះ​ដល់​ដី​ឡើយ»។


យើង​នឹង​ជំនុំ‌ជម្រះ​អ្នក ដូច​ជា​គួរ​ជំនុំ‌ជម្រះ​ដល់​ស្រី​ដែល​ផិត​ប្តី ហើយ​កម្ចាយ​ឈាម​ផង យើង​នឹង​ទម្លាក់​ឈាម​ទៅ​លើ​អ្នក ដោយ​សេចក្ដី​ក្រោធ និង​សេចក្ដី​ប្រចណ្ឌ។


អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម គឺ​ជា​អ្នក​ដែល​ត្រូវ​សម្លាប់​ឃាតក​នោះ។ ពេល​គេ​ជួប​អ្នក​នោះ​នៅ​វេលា​ណា អ្នក​ដែល​ត្រូវ​សង‌សឹក​ដោយ​ឈាម ត្រូវ​តែ​សម្លាប់​អ្នក​នោះ​ចោល។


ប្រសិន‌បើ​អ្នក​នោះ​ច្រាន​គេ​ដោយ​ចិត្ត​ស្អប់ ឬ​លប​ចោល​គេ​នឹង​អ្វី​មួយ ហើយ​គេ​ក៏​ស្លាប់


ប៉ុន្ដែ ប្រសិន‌បើ​អ្នក​នោះ ស្រាប់​តែ​ច្រាន​គេ ដោយ​ឥត​មាន​ចិត្ត​ស្អប់ ឬ​ចោល​របស់​អ្វី​ទៅ​លើ​គេ ដោយ​ឥត​មាន​លប​ពួន


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម