Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេ‌សេ‌គាល 16:39 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

39 យើង​នឹង​ប្រគល់​អ្នក​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​អ្នក ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​អ្នក​ដែរ គេ​នឹង​បក​សម្លៀក‌បំពាក់​អ្នក​ចេញ ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក ព្រម​ទាំង​ចោល​អ្នក​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

39 យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សហាយ​របស់​នាង។ ពួក​គេ​នឹង​កម្ទេច​ខ្ទម ព្រម​ទាំង​កន្លែង​ដែល​នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​នាង ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

39 អញ​នឹង​ប្រគល់​ឯង​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​គេ នោះ​គេ​នឹង​បំផ្លាញ​ផ្ទះ​បន​របស់​ឯង ហើយ​រំលំ​អស់​ទាំង​ទី​សំខាន់​របស់​ឯង​ដែរ គេ​នឹង​បក​សំលៀក‌បំពាក់​ឯង​ចេញ ហើយ​កាន់​យក​គ្រឿង​លំអ​របស់​ឯង ព្រម​ទាំង​ចោល​ឯង​ឲ្យ​នៅ​អាក្រាត ហើយ​ខ្លួន​ទទេ

សូមមើលជំពូក ចម្លង

អាល់គីតាប

39 យើង​នឹង​ប្រគល់​នាង​ទៅ​ក្នុង​កណ្ដាប់​ដៃ​សហាយ​របស់​នាង។ ពួក​គេ​នឹង​កំទេច​ខ្ទម ព្រម​ទាំង​កន្លែង​ដែល​នាង​ប្រព្រឹត្ត​អំពើ​ពេស្យា‌ចារ ពួក​គេ​នឹង​យក​សម្លៀក‌បំពាក់ និង​គ្រឿង​អលង្ការ​ចេញ​ពី​នាង ទុក​ឲ្យ​នាង​នៅ​ខ្លួន​ទទេ។

សូមមើលជំពូក ចម្លង




អេ‌សេ‌គាល 16:39
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ដូច្នេះ អំពើ​ទុច្ចរិត​របស់​ពួក​យ៉ាកុប នឹង​ត្រូវ​បាន​លើក​លែង​ដោយ​ការ​នេះ​ឯង ហើយ​នេះ​ជា​ផល​ដែល​កើត​ពី ការ​ដកយក​អំពើ​បាប​របស់​គេ​ចេញ គឺ​ព្រះ‌អង្គ​នឹង​ធ្វើ​ឲ្យ​ថ្ម​ទាំង​ប៉ុន្មាន​នៃ​អាស‌នា បាន​ដូច​ជា​ថ្ម​កំបោរ​ដែល​គេ​កិន​កម្ទេច ដើម្បី​កុំ​ឲ្យ​នៅ​មាន​បង្គោល​សក្ការៈ និង​រូប​ព្រះអាទិត្យ​ទៀត​ឡើយ។


ដោយ​អ្នក​បាន​សង់​ផ្ទះ​បន​របស់​អ្នក នៅ​ត្រង់​ច្រក​ផ្លូវ និង​កន្លែង​សំខាន់​របស់​អ្នក​នៅ​អស់​ទាំង​ផ្លូវ​ថ្នល់ តែ​អ្នក​មិន​មែន​ដូច​ជា​ស្រី​ពេស្យា​ទេ ពី​ព្រោះ​អ្នក​មិន​មើល​ថ្លៃ​ឈ្នួល​ឡើយ។


គេ​នឹង​បក​យក​សម្លៀក‌បំពាក់​អ្នក ហើយ​យក​គ្រឿង​លម្អ​របស់​អ្នក​ទៅ​ដែរ។


គេ​នឹង​ប្រព្រឹត្ត​ចំពោះ​អ្នក​ដោយ​ចិត្ត​ស្អប់ គេ​នឹង​ដក​យក​អស់​ទាំង​ផល​របស់​អ្នក​ទៅ ទុក​ឲ្យ​អ្នក​នៅ​ជា​អាក្រាត ហើយ​ខ្លួន​ទទេ នោះ​សេចក្ដី​អាម៉ាស់​ខ្មាស​នៃ​ការ​កំផិត​របស់​អ្នក​នឹង​បាន​បើក​នៅ​ចំហ ព្រម​ទាំង​ការ​អាស្រូវ​បារាយណ៍ និង​ការ​ពេស្យា​របស់​អ្នក​ផង។


ពុំ​នោះ​ទេ យើង​នឹង​សម្រាត​ឲ្យ​នាង​នៅ​ខ្លួន​ទទេ ហើយ​ធ្វើ​ឲ្យ​នាង​ត្រឡប់​ដូច​ជា​ថ្ងៃ​ដែល​កើត​មក ឲ្យ​នាង​បាន​ដូច​ជា​ទី​រហោ‌ស្ថាន គឺ​ដូច​ជា​ដី​ហួត‌ហែង ក៏​នឹង​ធ្វើ​ឲ្យ​នាង​ស្លាប់​ដោយ​ស្រេក​ទឹក។


ម្តាយ​របស់​គេ​បាន​ធ្វើ​ជា​ស្ត្រី​ពេស្យា គឺ​អ្នក​ដែល​បាន​ពរ​ពោះគេ បាន​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់ ដ្បិត​នាង​បាន​ពោល​ថា "ខ្ញុំ​នឹង​ទៅ​តាម​គូ​ស្នេហ៍​របស់​ខ្ញុំ ព្រោះ​គេ​បាន​ឲ្យ​នំបុ័ង ឲ្យ​ទឹកមក​ខ្ញុំ គេ​ឲ្យ​រោម​ចៀម ខ្លូត‌ទេស ប្រេង និង​ស្រា​មក​ខ្ញុំ​ទៀត​ផង"។


យើង​នឹង​បំផ្លាញ​អស់​ទាំង​ទី​ខ្ពស់​របស់​អ្នក និង​គាស់​រំលំ​រូប​ព្រះ‌អាទិត្យ​របស់​អ្នក ព្រម​ទាំង​បោះ​ខ្មោច​អ្នក​រាល់​គ្នា​ទៅ​លើ​រូប​ព្រះ​របស់​អ្នក​ទាំង​នោះ​ដែរ ហើយ​ចិត្ត​យើង​នឹង​ខ្ពើម​អ្នក​រាល់​គ្នា។


ឯស្នែង​ទាំង​ដប់​ដែល​អ្នក​បាន​ឃើញ ព្រម​ទាំង​សត្វ​នោះ នឹង​ស្អប់​ស្ត្រី​ពេស្យា​នោះ គេ​នឹង​ធ្វើ​ឲ្យ​នាង​ហិនហោច ហើយ​នៅ​អាក្រាត គេ​នឹង​ស៊ី​សាច់​នាង និង​ដុត​នាង​នៅ​ក្នុង​ភ្លើង។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម