ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 57:20 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

តែ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កម្រើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ប៉ុន្តែ​មនុស្ស​អាក្រក់ ប្រៀបដូចជា​សមុទ្រ​ដែល​រំជួលចុះឡើង គឺ​មិនអាច​នៅស្ងៀម​បានឡើយ ទឹក​របស់វា​កូរ​ល្បាប់ និង​ភក់​ឡើង​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង រលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោក គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​ឡើយ ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ សព្វ​បែប​យ៉ាង​មក។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កំរើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់នឹង​ភក់​ឡើង

សូមមើលជំពូក

អាល់គីតាប

រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង រលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោក គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ សព្វ​បែប​យ៉ាង​មក។

សូមមើលជំពូក



អេសាយ 57:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ស្តេច​ស្រុក​ស៊ីរី​មាន​ព្រះ‌ហឫ‌ទ័យ​វល់​អំពី​ដំណើរ​នោះ ក៏​ហៅ​ពួក​អ្នក​ជំនិត​មក​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​មិន​ព្រម​ប្រាប់​ឲ្យ​យើង​ដឹង​ជា​អ្នក​ណា​ក្នុង​ពួក​យើង ដែល​កាន់​ខាង​ស្តេច​អ៊ីស្រា‌អែល​ទេ​ឬ?»


វេទនា​ដល់​មនុស្ស​អាក្រក់​គេ នឹង​ត្រូវ​សេចក្ដី​ទុក្ខ​ព្រួយ ដ្បិត​ការ​ដែល​ដៃ​គេ​បាន​ធ្វើ​នោះ នឹង​បាន​សង​ដល់​គេ​វិញ។


ទឹក​មុខ​គេ​តែង​ធ្វើ​បន្ទាល់​ទាស់​នឹង​គេ ក៏​បើក​បង្ហាញ​អំពើ​បាប​របស់​គេ ដូច​ជា​ក្រុង​សូដុម គេ​មិន​ខំ​បិទ​បាំង​ទេ។ វេទនា​ដល់​ព្រលឹង​គេ ពី​ព្រោះ​គេ​បាន​ប្រព្រឹត្ត អំពើ​អាក្រក់​ដល់​ខ្លួន​គេ​ហើយ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា គ្មាន​សេចក្ដី​សុខ​សោះ សម្រាប់​ពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អាក្រក់។


គេ​មិន​ស្គាល់​ផ្លូវ​នៃ​សេចក្ដី​សុខ​ទេ ហើយ​គ្មាន​សេចក្ដី​យុត្តិ‌ធម៌​នៅ​ក្នុង​ដំណើរ​របស់​គេ គេ​បាន​ធ្វើ​ផ្លូវ​ច្រក​ក្ងិច‌ក្ងក់​សម្រាប់​ខ្លួន អ្នក​ណា​ដែល​ចូល​តាម​ផ្លូវ​នោះ មិន​ស្គាល់​សេចក្ដី​សុខ​ឡើយ។


ពី​ក្រុង​ដាម៉ាស។ ឯ​ក្រុង​ហាម៉ាត និង​ក្រុង​អើផាឌ គេ​ត្រូវ​ខ្មាស​ជ្រប់​មុខ​ហើយ ពី​ព្រោះ​គេ​បាន​ឮ​ដំណឹង​អាក្រក់ ហើយ​ចិត្ត​គេ​រលាយ​ទៅ សេចក្ដី​ទុក្ខ​ព្រួយ​របស់​គេ ដូច​ជា​សមុទ្រ​ដែល​កម្រើក​ឡើង និង​ឲ្យ​ស្ងប់​វិញ​មិន​បាន។


មនុស្ស​ទាំង​នេះ​ជា​ស្នាម​ប្រឡាក់ នៅ​ក្នុង​ពិធី​ដែល​អ្នក​រាល់​គ្នា​ប្រកប​អាហារ​ដោយចិត្ត​ស្រឡាញ់ គេ​ស៊ី​ផឹក​ដោយ​ឥត​ក្រែង គេ​បំពេញ​តែ​ក្រពះ​របស់​គេ គេ​ជា​ពពក​គ្មាន​ទឹក ដែល​រសាត់​តាម​ខ្យល់ ជា​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ជា​សេចក្ដី​ស្លាប់​ពីរ​ដង ហើយ​ត្រូវ​រលើង​ឫស


គេ​ជា​រលក​សមុទ្រ​ដ៏​កំណាច ដែល​បក់​បោក​បែក​ពពុះ​ជា​សេចក្ដី​អាម៉ាស់ ជា​ផ្កាយ​វង្វេង​ទិស ដែល​បម្រុង​ឲ្យ​នៅ​ក្នុង​ទី​ងងឹត​សូន្យ​ឈឹង​អស់​កល្ប​ជា‌និច្ច។