Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 57:20 - អាល់គីតាប

20 រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង រលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោក គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ សព្វ​បែប​យ៉ាង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

20 ប៉ុន្តែ​មនុស្ស​អាក្រក់ ប្រៀបដូចជា​សមុទ្រ​ដែល​រំជួលចុះឡើង គឺ​មិនអាច​នៅស្ងៀម​បានឡើយ ទឹក​របស់វា​កូរ​ល្បាប់ និង​ភក់​ឡើង​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

20 តែ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កម្រើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់ និង​ភក់​ឡើង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

20 រីឯ​មនុស្ស​អាក្រក់​វិញ ប្រៀប​បាន​នឹង រលក​សមុទ្រ​ដែល​កំពុង​តែ​បក់​បោក គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​ឡើយ ទឹក​សមុទ្រ​នោះ​បញ្ចេញ​ភក់​ជ្រាំ សព្វ​បែប​យ៉ាង​មក។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

20 តែ​ឯ​ពួក​មនុស្ស​អាក្រក់ គេ​ប្រៀប​ដូច​ជា​សមុទ្រ​ដែល​ចេះ​តែ​កំរើក ឥត​មាន​ស្ងប់​ឡើយ ហើយ​ទឹក​នោះ​ចេះ​តែ​បារ​ល្បាប់នឹង​ភក់​ឡើង

សូមមើលជំពូក ចម្លង




អេសាយ 57:20
13 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​ស្រុក​ស៊ីរី​មាន​ចិត្ត​ខ្វល់​ខ្វាយ​ជា​ខ្លាំង​ចំពោះ​ហេតុ‌ការណ៍​នេះ ស្តេច​កោះ​ហៅ​ពួក​មេ‌ទ័ព​មក ហើយ​សួរ​ថា៖ «ហេតុ​អ្វី​បាន​ជា​អស់​លោក​មិន​ប្រាប់​ឲ្យ​ខ្ញុំ​ដឹង​ថា ក្នុង​ចំណោម​ពួក​យើង មាន​ម្នាក់​ចូល​ដៃ​ជា​មួយ​ស្តេច​ស្រុក​អ៊ីស្រ‌អែល?»។


រីឯ​មនុស្ស​អាក្រក់​នឹង​ត្រូវ​វេទនា គេ​មិន​បាន​សុខ​ទេ គេ​ទទួល​ផល​តាម​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត។


ឫក‌ពា​របស់​ពួក​គេ​សំដែង​ឲ្យ​ឃើញ​ថា ពួក​គេ​មាន​ទោស ពួក​គេ​ប្រព្រឹត្ត​អំពើ​បាប​ដូច​អ្នក​ក្រុង​សូដុម គឺ​គេ​ប្រព្រឹត្ត​ដោយ​ឥត​អៀន​ខ្មាស ឥត​លាក់‌លៀម​សោះ​ឡើយ។ ពួក​គេ​ត្រូវ​វេទនា​ជា​មិន​ខាន ព្រោះ​គេ​បង្ក​ទោស​ខ្លួន​ឯង!


អុលឡោះ‌តាអាឡា​មាន​បន្ទូល​ថា មនុស្ស​ទុច្ចរិត​គ្មាន​សេចក្ដី​សុខ‌សាន្ត​ឡើយ។


អ្នក​រាល់​គ្នា​មិន​ស្គាល់​មាគ៌ា​ដែល​នាំ​ទៅ​រក សេចក្ដី​សុខ‌សាន្ត​ទេ អ្វីៗ​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត មិន​យុត្តិធម៌​សោះ កិរិយា​មារយាទ​របស់​អ្នក​រាល់​គ្នា​សុទ្ធ​តែ​វៀច អ្នក​ដែល​ដើរ​តាម​ផ្លូវ​របស់​អ្នក នឹង​មិន​ស្គាល់​សេចក្ដី​សុខ‌សាន្ត​ឡើយ។


នេះ​ជា​បន្ទូល​ស្ដី​អំពី​ក្រុង​ដាម៉ាស់។ «អ្នក​ក្រុង​ហា‌ម៉ាត់ និង​អ្នក​ក្រុង​អើផាត ត្រូវ​អាម៉ាស់ ដ្បិត​ពួក​គេ​ទទួល​ដំណឹង​មិន​ល្អ ពួក​គេ​ញ័រ​រន្ធត់​យ៉ាង​ខ្លាំង ពួក​គេ​អន្ទះ‌អន្ទែង​ដូច​ទឹក​សមុទ្រ​ពុះ​កញ្ជ្រោល គ្មាន​នរណា​អាច​ធ្វើ​ឲ្យ​ស្ងប់​បាន​ឡើយ។


នៅ​ពេល​ដែល​បង​ប្អូន​បរិភោគ​អាហារ​រួម​គ្នា​ដោយ​ចិត្ដ​ស្រឡាញ់ អ្នក​ទាំង​នោះ​បាន​ធ្វើ​ឲ្យ​មាន​ល្អក់​កករ គឺ​គេ​នាំ​គ្នា​ស៊ី​ផឹក​បំពេញ​ក្រពះ ឥត​អៀន​ខ្មាស​ទាល់​តែ​សោះ។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ពពក​ឥត​មាន​ភ្លៀង ដែល​រសាត់​តាម​ខ្យល់ ប្រៀប​បាន​នឹង​ដើម​ឈើ​គ្មាន​ផ្លែ​ក្នុង​រដូវ​ផ្លែ ហើយ​ជា​ដើម​ឈើ​រលើង​ឫស ដែល​ងាប់​ពីរ​ដង​ទៅ​ហើយ


ពួក​គេ​ប្រៀប​បី​ដូច​ជា​រលក​សមុទ្រ​ដ៏​កំណាច បក់​បោក​បែក​ពពុះ​គួរ​ឲ្យ​អៀន​ខ្លួន។ ពួក​គេ​ប្រៀប​បាន​ទៅ​នឹង​ផ្កាយ​វង្វេង​ទិស ដែល​អុលឡោះ​បម្រុង​ទុក ឲ្យ​ស្ថិត​នៅ​ក្នុង​ទី​ងងឹត​សូន្យ​សុង អស់‌កល្ប​ជា‌និច្ច!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម