សូមព្រះអង្គប្រោសមេត្តា ធានាឲ្យទូលបង្គំ ចំពោះព្រះអង្គផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃ យល់ព្រមនឹងទូលបង្គំបាន?
អេសាយ 38:14 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង ព្រះគម្ពីរខ្មែរសាកល ខ្ញុំបានយំចេចចាចដូចត្រចៀកកាំ ឬដូចសត្វក្រៀល ក៏ថ្ងូរដូចព្រាប។ ភ្នែករបស់ខ្ញុំបានស្រវាំងទៅ ដោយងើយមើលទៅស្ថានដ៏ខ្ពស់; ព្រះអម្ចាស់នៃទូលបង្គំអើយ ទូលបង្គំត្រូវបានសង្កត់សង្កិន សូមធានាសុវត្ថិភាពឲ្យទូលបង្គំផង’! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱព្រះអម្ចាស់អើយ ទូលបង្គំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ទូលបង្គំផង! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ យើងបានយំចេចចាចដូចជាសត្វត្រចៀកកាំ ឬដូចជាក្រសារ ក៏បានថ្ងូរដូចព្រាបដែរ ឯភ្នែកយើងបានស្រវាំងទៅ ដោយងើយមើលទៅលើ ឱព្រះយេហូវ៉ាអើយ ទូលបង្គំត្រូវសង្កត់សង្កិន សូមធានាឲ្យទូលបង្គំផង អាល់គីតាប ខ្ញុំស្រែកយំដូចសត្វត្រចៀកកាំ ខ្ញុំថ្ងូរដូចព្រាប ភ្នែកខ្ញុំសម្លឹងមើលទៅលើមេឃ ទាំងទុក្ខសោក ឱអុលឡោះតាអាឡាអើយ ខ្ញុំវេទនាខ្លាំងណាស់ សូមជួយស្រោចស្រង់ខ្ញុំផង! |
សូមព្រះអង្គប្រោសមេត្តា ធានាឲ្យទូលបង្គំ ចំពោះព្រះអង្គផង បើពុំនោះ តើមានអ្នកណានឹងចាប់ដៃ យល់ព្រមនឹងទូលបង្គំបាន?
ភ្នែកទូលបង្គំស្រវាំងដោយចង់ឃើញ ព្រះបន្ទូលសន្យារបស់ព្រះអង្គ ទូលបង្គំសួរថា «តើពេលណាទើបព្រះអង្គ កម្សាន្តចិត្តទូលបង្គំ?»
៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់! វិញ្ញាណទូលបង្គំអន់ថយហើយ! សូមកុំលាក់ព្រះភក្ត្រនឹងទូលបង្គំឡើយ ក្រែងទូលបង្គំត្រឡប់ដូចជាអស់អ្នក ដែលចុះទៅក្នុងរណ្តៅ។
សូមព្រះអង្គមេត្តាព្រះសណ្ដាប់ទូលបង្គំ ហើយឆ្លើយមកទូលបង្គំផង ទូលបង្គំអន្ទះអន្ទែង ហើយថ្ងូរ ដោយចិត្តថប់ព្រួយរបស់ទូលបង្គំ
ទូលបង្គំល្វើយ ដោយសារសម្រែករបស់ទូលបង្គំ បំពង់កទូលបង្គំស្ងួតហើយ ភ្នែកទូលបង្គំទៅជាស្រវាំង ដោយសារទន្ទឹងរង់ចាំព្រះនៃទូលបង្គំ។
យើងខ្ញុំគ្រហឹមទាំងអស់គ្នា ដូចជាខ្លាឃ្មុំ ហើយថ្ងូរជាខ្លាំង ដូចជាព្រាប យើងខ្ញុំរង់ចាំសេចក្ដីយុត្តិធម៌ តែគ្មានសោះ ក៏រង់ចាំសេចក្ដីសង្គ្រោះ តែសេចក្ដីនោះនៅឆ្ងាយពីយើងខ្ញុំណាស់។
យើងរង់ចាំជំនួយឡើងផ្សាភ្នែក តែគ្មានអ្នកណាមកជួយយើងសោះ ការដែលយើងបានរង់ចាំនោះ គឺយើងចាំមើលផ្លូវសាសន៍មួយ ដែលជួយសង្គ្រោះមិនបាន។
ប៉ុន្តែ ពួកណាដែលរត់រួចបាន នោះនឹងរួចជីវិត ហើយនៅលើភ្នំដូចជាព្រាបនៅតាមច្រកភ្នំ គ្រប់គ្នាកំពុងតែយំថ្ងូរ ដោយព្រោះអំពើទុច្ចរិតរបស់គេរៀងខ្លួន។
ព្រះនាងហ៊ូសាបត្រូវគេចាប់ជាឈ្លើយ ពួកបាវបម្រើស្រីរបស់ព្រះនាងក៏ថ្ងូរដូចជាព្រាប ទាំងគក់ទ្រូង។
ក្រុងនីនីវេប្រៀបដូចជាស្រះ ដែលទឹកធ្លាយហូរចេញអស់ គេស្រែកថា "ឈប់សិន ឈប់សិន" តែគ្មាននរណាមួយបែរក្រោយឡើយ។