អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
អេសាយ 37:24 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា៖ យើងបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងរបស់យើង ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង យើងនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ យើងនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ ព្រះគម្ពីរខ្មែរសាកល អ្នកបានត្មះតិះដៀលព្រះអម្ចាស់តាមរយៈរាជបម្រើរបស់អ្នក ដោយនិយាយថា: “អញបានឡើងទៅកន្លែងខ្ពស់នៃភ្នំទាំងឡាយ និងតំបន់ដាច់ស្រយាលនៃលីបង់ ដោយរទេះចម្បាំងដ៏ច្រើនរបស់អញ ហើយបានកាប់រំលំដើមស៊ីដាដ៏ខ្ពស់ និងដើមស្រល់ដែលល្អបំផុតរបស់វា។ អញបានទៅដល់កន្លែងខ្ពស់បំផុតរបស់វា គឺដល់ព្រៃសម្បូរផ្លែឈើរបស់វា។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរព្រះអម្ចាស់។ អ្នកពោលថា: ដោយអញមានរទេះចម្បាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯងបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា អញបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចំបាំងអញ ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង អញនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ នឹងដើមកកោះដែលល្អជាងគេនៅទីនោះ អញនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចំការរបស់គេ ដែលដុះដាលដូចជាព្រៃ អាល់គីតាប អ្នកបានប្រើពួកបម្រើរបស់អ្នក ឲ្យមកជេរអុលឡោះ។ អ្នកពោលថា: ដោយអញមានរទេះចំបាំងច្រើន អញនឹងឡើងទៅលើកំពូលភ្នំទាំងឡាយ អញនឹងចូលទៅដល់ព្រៃជ្រៅនៅស្រុកលីបង់ ដើម្បីកាប់ដើមតាត្រៅដ៏ខ្ពស់ៗ និងដើមស្រឡៅដ៏ល្អៗ។ អញនឹងឡើងទៅដល់កំពូលដ៏ខ្ពស់ជាងគេ ហើយចូលទៅដល់ព្រៃស្រោងផង។ |
អ្នកខ្លះទុកចិត្តនឹងរទេះចម្បាំង ខ្លះទៀតទុកចិត្តនឹងសេះ តែយើងទុកចិត្តនឹងព្រះនាមព្រះយេហូវ៉ា ជាព្រះនៃយើងវិញ។
ខ្មាំងសត្រូវពោលថា "អញនឹងដេញតាម អញនឹងបានទាន់ អញនឹងចែករបឹប អញនឹងបំពេញចិត្តដោយសារគេ អញនឹងហូតដាវ ហើយដៃអញនឹងកាប់បំផ្លាញគេ"។
ព្រមទាំងធ្វើឲ្យលម្អនៃព្រៃ និងចម្ការដុះដាលរបស់គេសាបសូន្យទៅ ទាំងព្រលឹង និងរូបកាយរបស់គេផង នឹងបានដូចជាមនុស្សកើតជំងឺ ដែលនាំឲ្យខ្លួនរីងរៃស្លាប់ទៅ។
ព្រះអម្ចាស់ជាព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គនឹងផ្តាច់មែកឈើ ដោយសេចក្ដីស្ញែងខ្លាច នោះពួកដែលមានកម្ពស់នឹងត្រូវកាប់រំលំចុះ ហើយពួកនៅទីខ្ពស់នឹងត្រូវបន្ទាបវិញ។
ព្រះអង្គនឹងត្រាយព្រៃស្តុកដោយគ្រឿងដែក ហើយព្រៃល្បាណូននឹងត្រូវដួលទៅ ដោយអំណាចនៃអ្នកមានអានុភាព។
អើ ទាំងដើមកកោះក៏រីករាយចំពោះអ្នក និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីអ្នកត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ។
នៅតែបន្តិចទៀតប៉ុណ្ណោះទេ នោះព្រៃល្បាណូន នឹងត្រឡប់ទៅជាចម្ការដុះដាល ហើយចម្ការដុះដាលនឹងបានរាប់ទុកដូចជាព្រៃវិញ។
បើយ៉ាងនោះ ធ្វើដូចម្តេចឲ្យអ្នកឈ្នះមេទ័ពមួយយ៉ាងតូច ក្នុងពួកអ្នកបម្រើរបស់ចៅហ្វាយយើងបាន ទាំងទុកចិត្តនឹងស្រុកអេស៊ីព្ទឲ្យបានរទេះចម្បាំង និងទ័ពសេះទៀត?
ប្រហែលជាព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គនឹងឮអស់ទាំងពាក្យរបស់រ៉ាបសាកេនេះទេដឹង ជាពាក្យដែលស្តេចអាសស៊ើរ ជាចៅហ្វាយគេ បានចាត់ឲ្យមកប្រកួតនឹងព្រះដ៏មានព្រះជន្មរស់នៅ ហើយព្រះអង្គនឹងបន្ទោសដល់គេ ដោយព្រោះពាក្យដែលព្រះយេហូវ៉ាជាព្រះរបស់អ្នក ព្រះអង្គបានឮហើយ ដូច្នេះ សូមអធិស្ឋានឲ្យសំណល់ដែលនៅសល់ចុះ"»។
ដ្បិតព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះ ពីដំណើរដំណាក់នៃស្តេចយូដាថា៖ ចំពោះយើង អ្នកប្រៀបដូចជាស្រុកកាឡាត និងកំពូលភ្នំល្បាណូន ប៉ុន្តែ យើងប្រាកដជានឹងធ្វើឲ្យអ្នកត្រឡប់ ទៅជាទីរហោស្ថាន ជាទីក្រុងដែលគ្មានមនុស្សរស់នៅ។
យើងនឹងតាំងពួកបំផ្លាញឲ្យមកទាស់នឹងអ្នក គ្រប់គ្នានឹងកាន់គ្រឿងអាវុធរបស់ខ្លួន គេនឹងកាប់រំលំដើមតាត្រៅ ដែលជ្រើសរើសរបស់អ្នក ហើយបោះទៅក្នុងភ្លើង
ស្រុកអេស៊ីព្ទឡើងមកដូចជាទឹកជន់ ហើយទឹកនោះក៏កម្រើកឡើងដូចជាទន្លេ គេអួតថា៖ យើងនឹងក្រោកឡើង យើងនឹងគ្របលើផែនដី យើងនឹងបំផ្លាញអស់ទាំងទីក្រុង និងមនុស្សដែលអាស្រ័យនៅ។
«កូនមនុស្សអើយ ចូរតម្រង់មុខអ្នកទៅឯក្រុងយេរូសាឡិម ហើយពោលទៅខាងទីបរិសុទ្ធទាំងប៉ុន្មាន ត្រូវឲ្យថ្លែងទំនាយទាស់នឹងស្រុកអ៊ីស្រាអែលចុះ
ស្ដេចមានរាជឱង្ការថា៖ «នេះតើមិនមែនជាក្រុងបាប៊ីឡូនដ៏ធំ ដែលយើងបានសង់ទុកជារាជស្ថាន ដោយអំណាចអានុភាពរបស់យើង ហើយសម្រាប់ជាសិរីល្អនៃតេជានុភាពរបស់យើងទេឬ?»