អេសាយ 14:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦8 អើ ទាំងដើមកកោះក៏រីករាយចំពោះអ្នក និងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីអ្នកត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ។ សូមមើលជំពូកព្រះគម្ពីរខ្មែរសាកល8 សូម្បីតែដើមស្រល់ និងដើមស៊ីដានៅលីបង់ក៏អរសប្បាយលើអ្នក ដោយនិយាយថា: ‘តាំងពីអ្នកបានដួលរលំ គ្មានអ្នកកាប់ឈើឡើងមកទាស់នឹងយើងទៀតឡើយ!’។ សូមមើលជំពូកព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥8 សូម្បីតែដើមស្រល់ និងដើមឈើធំៗ នៅស្រុកលីបង់ក៏មានអំណរសប្បាយ ដោយឃើញអ្នកអស់ឫទ្ធិដែរ គឺដើមឈើទាំងនោះនាំគ្នាពោលថា: “តាំងពីអ្នករលំមក គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។ សូមមើលជំពូកព្រះគម្ពីរបរិសុទ្ធ ១៩៥៤8 អើ ទាំងដើមកកោះក៏រីករាយចំពោះឯង នឹងដើមតាត្រៅនៅភ្នំល្បាណូនផង ដោយពាក្យថា តាំងពីឯងត្រូវរលំចុះ នោះឥតមានអ្នកណាឡើងមកកាប់រំលំយើងទៀតទេ សូមមើលជំពូកអាល់គីតាប8 សូម្បីតែដើមស្រល់ និងដើមឈើធំៗ នៅស្រុកលីបង់ក៏មានអំណរសប្បាយ ដោយឃើញអ្នកអស់ឫទ្ធិដែរ គឺដើមឈើទាំងនោះនាំគ្នាពោលថា: “តាំងពីអ្នករលំមក គ្មាននរណាឡើងមកកាប់យើងទៀតទេ!”។ សូមមើលជំពូក |
អ្នកបានប្រកួតនឹងព្រះអម្ចាស់ ដោយពួកអ្នកដែលចាត់ឲ្យមកនោះ ដោយថា៖ យើងបានឡើងទៅឯកំពូលភ្នំទាំងប៉ុន្មាន ដោយសាររទេះចម្បាំងរបស់យើង ហើយដល់ទីជ្រៅបំផុតនៃព្រៃល្បាណូនផង យើងនឹងកាប់អស់ទាំងដើមតាត្រៅដែលខ្ពស់ និងដើមកកោះដែលល្អជាងគេនៅទីនោះ យើងនឹងចូលទៅដល់ទីខ្ពស់នៅចុងស្រុកគេ គឺដល់ចម្ការរបស់គេ ដែលដុះដាលដូចជាព្រៃ
យើងបានធ្វើឲ្យអស់ទាំងសាសន៍ញាប់ញ័រ ដោយឮសូរវារលំ ក្នុងកាលដែលយើងបានបោះវា ទៅក្នុងស្ថានឃុំព្រលឹងមនុស្សស្លាប់ ជាមួយពួកអ្នកដែលចុះទៅក្នុងជង្ហុកធំ អស់ទាំងដើមឈើនៅអេដែន និងដើមជ្រើសរើស ហើយល្អបំផុតនៅព្រៃល្បាណូន គឺគ្រប់ទាំងដើមឈើដែលបឺតទឹក នោះមានសេចក្ដីក្សាន្តចិត្ត នៅទីទាបបំផុតក្នុងផែនដី