ផ្លូវរបស់គេសុទ្ធតែចម្រើនឡើងជានិច្ច ការជំនុំជម្រះរបស់ព្រះអង្គនៅខ្ពស់ ហួសពីភ្នែករបស់គេ គេបូញមាត់ឡកឡឺយដាក់បច្ចាមិត្តរបស់គេ។
អេសាយ 33:8 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ផ្លូវទាំងឡាយនៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សធ្វើដំណើរទៀតឡើយ ខ្មាំងសត្រូវបានផ្តាច់សេចក្ដីសញ្ញា គេបានមើលងាយអស់ទាំងទីក្រុង ហើយមិនយោគយល់អ្នកណាឡើយ។ ព្រះគម្ពីរខ្មែរសាកល មហាវិថីបានស្ងាត់ជ្រងំ អ្នកដំណើរក៏លែងមានទៀត; សម្ពន្ធមេត្រីត្រូវបានផ្ដាច់ ទីក្រុងនានាត្រូវបានមើលងាយ ហើយមនុស្សក៏មិនត្រូវបានឲ្យតម្លៃដែរ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ផ្លូវនានាស្ងាត់ជ្រងំ ឥតមាននរណាដើរកាត់តាមនោះទៀតទេ គូភាគីលែងគោរពសន្ធិសញ្ញា គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ គឺគេមិនគោរពនរណាទាំងអស់។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ថ្នល់ទាំងប៉ុន្មាននៅស្ងាត់ច្រៀប ឥតឃើញមានមនុស្សដើរដំណើរទៀតឡើយ ពួកខ្មាំងសត្រូវគេបានផ្តាច់សេចក្ដីសញ្ញាហើយ គេបានមើលងាយដល់អស់ទាំងទីក្រុង ហើយមិនយោគយល់ដល់អ្នកណាឡើយ អាល់គីតាប ផ្លូវនានាស្ងាត់ជ្រងំ ឥតមាននរណាដើរកាត់តាមនោះទៀតទេ គូភាគីលែងគោរពសន្ធិសញ្ញា គេប្រមាថមាក់ងាយសាក្សីនៃសន្ធិសញ្ញានេះ គឺគេមិនគោរពនរណាទាំងអស់។ |
ផ្លូវរបស់គេសុទ្ធតែចម្រើនឡើងជានិច្ច ការជំនុំជម្រះរបស់ព្រះអង្គនៅខ្ពស់ ហួសពីភ្នែករបស់គេ គេបូញមាត់ឡកឡឺយដាក់បច្ចាមិត្តរបស់គេ។
ផែនដីត្រូវស្មោកគ្រោកដោយសារពួកអ្នក ដែលអាស្រ័យនៅ ពីព្រោះគេបានរំលងអស់ទាំងក្រឹត្យក្រម គេបានធ្វើខុសនឹងច្បាប់ទាំងប៉ុន្មាន ហើយផ្តាច់សេចក្ដីសញ្ញាដ៏នៅអស់កល្បជានិច្ច។
ហើយនៅទីនោះនឹងមានថ្នល់មួយ ជាផ្លូវដែលគេហៅថា «ផ្លូវបរិសុទ្ធ» ពួកមនុស្សស្មោកគ្រោកនឹងមិនដែលដើរតាមផ្លូវនោះឡើយ គឺផ្លូវនោះ ទុកសម្រាប់តែពួកអ្នក ដែលបានប្រោសលោះប៉ុណ្ណោះ ឯអ្នកដំណើរ ទោះបើជាមនុស្សល្ងីល្ងើ ក៏មិនវង្វេងដែរ។
នៅឆ្នាំទីដប់បួន ក្នុងរាជ្យស្តេចហេសេគា ព្រះបាទសានហេរីប ជាស្តេចស្រុកអាសស៊ើរ ទ្រង់ឡើងមកច្បាំងយកបានអស់ទាំងទីក្រុងមានកំផែងនៅស្រុកយូដា។
ផ្លូវទៅកាន់ក្រុងស៊ីយ៉ូនយំទួញ ដ្បិតគ្មានអ្នកណាមកចូលរួមពិធីបុណ្យសោះ ទ្វារទីក្រុងទាំងប៉ុន្មាននៅស្ងាត់ច្រៀប ហើយពួកសង្ឃក៏ថ្ងូរ ពួកក្រមុំៗមានទុក្ខក្រៀមក្រំ ហើយទីក្រុងទាំងមូលមានពេញដោយភាពជូរចត់។
យើងនឹងឲ្យសត្វព្រៃមកកណ្ដាលពួកអ្នក សត្វទាំងនោះនឹងឆក់នាំយកកូនចៅអ្នកទៅ ព្រមទាំងបង្ហិនហ្វូងសត្វរបស់អ្នកផង និងធ្វើឲ្យអ្នកទៅជាមានគ្នាតិច ហើយឲ្យអស់ទាំងផ្លូវថ្នល់របស់អ្នកទៅជាសូន្យស្ងាត់។
ពេលគាត់ងើបភ្នែកឡើង ឃើញអ្នកដំណើរម្នាក់អង្គុយនៅតាមផ្លូវ គាត់ក៏សួរថា៖ «តើអ្នកអញ្ជើញទៅណា? ហើយអ្នកអញ្ជើញមកពីណាដែរ?»
នៅជំនាន់សាំកើរ ជាកូនអ័ណាត ក្នុងគ្រានាងយ៉ាអែល គេបោះបង់ចោលផ្លូវធំ ហើយធ្វើដំណើរតាមផ្លូវវាង។
ពួកភីលីស្ទីននិយាយថា៖ «នៅថ្ងៃនេះ យើងនឹងបំបាក់ទ័ពអ៊ីស្រាអែល ចូរឲ្យមនុស្សម្នាក់ចេញមកតនឹងយើងលមើលចុះ»។
ដូច្នេះ ដាវីឌក៏សួរដល់ពួកអ្នកឈរនៅជិតថា៖ «តើអ្នកដែលនឹងសម្លាប់សាសន៍ភីលីស្ទីននេះ ហើយដកសេចក្ដីដំណៀលពីអ៊ីស្រាអែល ទទួលបានអ្វីខ្លះ? ដ្បិតតើសាសន៍ភីលីស្ទីនដែលឥតកាត់ស្បែកនេះជាអ្វី បានជាហ៊ានប្រកួតនឹងពលទ័ពរបស់ព្រះដ៏មានព្រះជន្មរស់ដូច្នេះ?»