អេសាយ 23:7 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ នេះឬ ដែលជាទីក្រុងអរសប្បាយរបស់អ្នករាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យ នៅឯស្រុកឆ្ងាយនោះ? ព្រះគម្ពីរខ្មែរសាកល តើនេះជាទីក្រុងរីករាយរបស់អ្នករាល់គ្នា ដែលមានប្រភពដើមតាំងពីគ្រាបុរាណមក ដែលជើងរបស់នាងបាននាំនាងទៅរស់នៅស្រុកឆ្ងាយឬ? ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ តើនេះឬទីក្រុងរបស់អ្នករាល់គ្នា ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ជាក្រុងដែលមានកំណើតពីបុរាណកាលមក ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ? ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ នេះឬ ដែលជាទីក្រុងអរសប្បាយរបស់ឯងរាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យនៅឯស្រុកឆ្ងាយនោះ។ អាល់គីតាប តើនេះឬទីក្រុងរបស់អ្នករាល់គ្នា ជាកន្លែងដែលធ្លាប់តែមានមនុស្សអ៊ូអរ ជាក្រុងដែលមានកំណើតពីបុរាណកាលមក ហើយធ្លាប់ត្រួតត្រាស្រុកឆ្ងាយៗនោះ? |
ឱអ្នកដែលពេញដោយសម្រែក ជាទីក្រុងអ៊ឹកធឹកគ្រឹកគ្រេង ជាតំបន់អរសប្បាយអើយ ពួកអ្នកដែលត្រូវគេសម្លាប់ នោះមិនបានស្លាប់ដោយដាវទេ ក៏មិនបានស្លាប់ក្នុងចម្បាំងដែរ។
នៅក្នុងស្រុករបស់ប្រជារាស្ត្រយើង នឹងមានដុះសុទ្ធតែបន្លា និងអញ្ចាញ នៅក្នុងផ្ទះទាំងប៉ុន្មានដែលធ្លាប់អរសប្បាយនៅក្នុងទីក្រុង។
បន្ទាប់មក ព្រំដែននោះបត់ទៅរ៉ាម៉ា រហូតដល់ទីរ៉ុស ជាក្រុងដែលមានកំផែងការពារ រួចបត់ទៅដល់ហូសា ហើយទៅផុតត្រឹមសមុទ្រ។ ទឹកដីនោះក៏រាប់ទាំងក្រុងម៉ាហាឡាប អាក់ស៊ីប