Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:7 - ព្រះគម្ពីរខ្មែរសាកល

7 តើ​នេះ​ជាទីក្រុង​រីករាយ​របស់​អ្នករាល់គ្នា ដែលមាន​ប្រភពដើម​តាំងពី​គ្រា​បុរាណ​មក ដែល​ជើង​របស់នាង​បាន​នាំ​នាង​ទៅ​រស់នៅ​ស្រុក​ឆ្ងាយ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​អ្នក​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក ហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​ឯង​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ។

សូមមើលជំពូក ចម្លង

អាល់គីតាប

7 តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក ហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

សូមមើលជំពូក ចម្លង




អេសាយ 23:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​បាន​ឃើញ​បាវបម្រើ​នៅលើ​សេះ រីឯ​ពួក​មេដឹកនាំ​ដើរ​នៅលើ​ដី​ដូច​បាវបម្រើ​វិញ​។


អ្នក​ដែល​ពេញ​ដោយ​ភាពអ៊ូអរ ជា​ទីក្រុង​អ៊ូអែ ជា​តំបន់​រីករាយ​អើយ អ្នក​ដែលត្រូវគេសម្លាប់​របស់អ្នក មិនមែន​ត្រូវគេសម្លាប់​ដោយ​មុខដាវ​ទេ ក៏​មិន​បាន​ស្លាប់​ក្នុង​ចម្បាំង​ដែរ​។


ចំពោះ​ទឹកដី​របស់​ប្រជាជន​ខ្ញុំ​ដែល​មាន​ដុះ​បន្លា និង​អញ្ចាញ មែនហើយ ចំពោះ​អស់ទាំង​ផ្ទះ​នៃ​សេចក្ដីរីករាយ​នៅ​ទីក្រុង​ដ៏រីករាយ​ផង​!


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម