Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:7 - អាល់គីតាប

7 តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក ហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

7 តើ​នេះ​ជាទីក្រុង​រីករាយ​របស់​អ្នករាល់គ្នា ដែលមាន​ប្រភពដើម​តាំងពី​គ្រា​បុរាណ​មក ដែល​ជើង​របស់នាង​បាន​នាំ​នាង​ទៅ​រស់នៅ​ស្រុក​ឆ្ងាយ​ឬ​?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

7 នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​អ្នក​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

7 តើ​នេះ​ឬ​ទីក្រុង​របស់​អ្នក​រាល់​គ្នា ជា​កន្លែង​ដែល​ធ្លាប់​តែ​មាន​មនុស្ស​អ៊ូអរ ជា​ក្រុង​ដែល​មាន​កំណើត​ពី​បុរាណ​កាល​មក ហើយ​ធ្លាប់​ត្រួត‌ត្រា​ស្រុក​ឆ្ងាយៗ​នោះ?

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

7 នេះ​ឬ ដែល​ជា​ទី​ក្រុង​អរ​សប្បាយ​របស់​ឯង​រាល់​គ្នា ដែល​មាន​កំណើត​តាំង​ពី​ចាស់​បុរាណ​មក ហើយ​ដែល​ជើង​បាន​នាំ​ទៅ​អាស្រ័យ​នៅ​ឯ​ស្រុក​ឆ្ងាយ​នោះ។

សូមមើលជំពូក ចម្លង




អេសាយ 23:7
5 ការដាក់ឲ្យឆ្លើយតបគ្នា  

ខ្ញុំ​ធ្លាប់​ឃើញ​ទាសករ​ជិះ​សេះ តែ​មន្ត្រី​ខ្ពង់‌ខ្ពស់​បែរ​ជា​ដើរ​ជើង​ទទេ ដូច​ទាសករ​ទៅ​វិញ។


ហេតុ​អ្វី​បាន​ជា​ក្រុង​នេះ​មាន​ពេញ​ទៅ​ដោយ ភាព​អ៊ូអរ និង​សំឡេង​ហ៊ោ​កញ្ជ្រៀវ​បែប​នេះ? ទាហាន​របស់​អ្នក ដែល​ស្លាប់ មិន​មែន​ស្លាប់​ដោយ​មុខ​ដាវ​ទេ ហើយ​ក៏​មិន​មែន​ស្លាប់​លើ​សមរ‌ភូមិ​ដែរ។


នៅ​លើ​ដី​នៃ​ប្រជា‌ជន​របស់​យើង មាន​ដុះ​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា ហើយ​ក្នុង​ក្រុង​ដ៏​សប្បាយ​នេះ សូម្បី​តែ​នៅ​តាម​ផ្ទះ​ទាំង​ប៉ុន្មាន ដែល​ធ្លាប់​មាន​សុភ‌មង្គល ក៏​មាន​សុទ្ធ​តែ​គុម្ព​រពាក់ និង​បន្លា​ដែរ។


បន្ទាប់​មក ព្រំ​ប្រទល់​នេះ​បត់​ឆ្ពោះ​ទៅ​រ៉ាម៉ា រហូត​ដល់​បន្ទាយ​ទីរ៉ុស និង​ហូសា​រួច​ទៅ​ដល់​សមុទ្រ​មេឌី‌ទែរ៉ា‌ណេ ដោយ​កាត់​តាម​ភូមិ​ភាគ​អាក‌ស៊ីប។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម