នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់ចិតសិបឆ្នាំ តាមព្រះជន្មនៃស្តេចមួយអង្គ លុះផុតពីចិតសិបឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចម្រៀងរបស់ស្រីពេស្យា៖
អេសាយ 23:16 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ «ឱស្រីពេស្យាដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីអ្នកឡើងវិញ»។ ព្រះគម្ពីរខ្មែរសាកល “ស្ត្រីពេស្យាដែលត្រូវគេភ្លេចអើយ ចូរកាន់ពិណហាបដើរចុះឡើងក្នុងទីក្រុង ហើយដេញឲ្យពីរោះចុះ ព្រមទាំងច្រៀងចម្រៀងច្រើនបទ ដើម្បីឲ្យនាងត្រូវគេនឹកចាំវិញ!”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱស្រីសំផឹងដែលគេភ្លេចអើយ ចូរកាន់ស៊ុងដើរចុះឡើងក្នុងទីក្រុង ហើយលេងភ្លេងយ៉ាងពីរោះចុះ ព្រមទាំងច្រៀងឡើងជាច្រើនបទផង ដើម្បីឲ្យគេនឹកចាំពីឯងឡើងវិញ អាល់គីតាប «ស្ត្រីពេស្យាដែលគេបំភ្លេចចោលអើយ ចូរយកចាប៉ីមួយមក ហើយដើរព័ទ្ធជុំវិញទីក្រុងទៅ! ចូរលេងឲ្យពីរោះ ចូរច្រៀងហើយច្រៀងទៀតទៅ ដើម្បីឲ្យគេនឹកនាដល់នាងវិញ!»។ |
នៅគ្រានោះ មនុស្សនឹងភ្លេចក្រុងទីរ៉ុសគ្រប់ចិតសិបឆ្នាំ តាមព្រះជន្មនៃស្តេចមួយអង្គ លុះផុតពីចិតសិបឆ្នាំហើយ នោះនឹងកើតដល់ក្រុងទីរ៉ុស ដូចជាសេចក្ដីដែលថ្លែងប្រាប់ក្នុងបទចម្រៀងរបស់ស្រីពេស្យា៖
លុះដល់ផុតចិតសិបឆ្នាំ នោះព្រះយេហូវ៉ានឹងប្រោសក្រុងទីរ៉ុស ហើយក្រុងនោះនឹងត្រឡប់ទៅឯការស៊ីឈ្នួលដូចដើមវិញ ព្រមទាំងធ្វើពេស្យាគ្រប់ទាំងនគររបស់លោកីយ ដែលនៅលើផែនដីផង។
សហាយរបស់អ្នកបានភ្លេចអ្នកហើយ គេមិនរកអ្នកទៀតទេ ព្រោះយើងបានវាយអ្នកឲ្យរបួស ដូចជាខ្មាំងសត្រូវវាយដែរ ហើយបានវាយផ្ចាលអ្នក ដូចជាមនុស្សសាហាវ ព្រោះចំនួនអំពើទុច្ចរិតរបស់អ្នកមានច្រើនណាស់ បាបអ្នកបានចម្រើនជាច្រើនឡើងហើយ។
យើងនឹងធ្វើឲ្យបាត់ឮសូរចម្រៀងរបស់អ្នក ហើយនឹងឥតមានឮសូរស៊ុងនៅក្នុងអ្នកទៀតឡើយ។
នេះគឺដោយព្រោះការកំផិតយ៉ាងសន្ធឹករបស់ស្រីពេស្យា ដែលមានរូបឆោមឆាយជាមេនៃអស់ទាំងអំពើអាបធ្មប់ ជាអ្នកដែលលក់សាសន៍ទាំងឡាយ ដោយសារការកំផិតរបស់វា ព្រមទាំងគ្រួមនុស្សផង ដោយសាររបៀនអាបធ្មប់របស់វា។