អេសាយ 23:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ហើយព្រះអង្គមានព្រះបន្ទូលថា៖ ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ អ្នកនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើង ឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។ ព្រះគម្ពីរខ្មែរសាកល ព្រះអង្គមានបន្ទូលថា៖ “កូនស្រីក្រមុំស៊ីដូនដែលរងការសង្កត់សង្កិនអើយ នាងនឹងមិនលោតកញ្ឆេងទៀតទេ! ចូរក្រោកឡើងឆ្លងទៅគីទីមចុះ! ទោះបីជានៅទីនោះក៏ដោយ ក៏នាងមិនបានសម្រាកឡើយ”។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះអង្គមានព្រះបន្ទូលថា: អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏នៅតែពុំបានសម្រាកដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ហើយទ្រង់មានបន្ទូលថា ឱកូនក្រមុំនៃក្រុងស៊ីដូនដែលត្រូវសង្កត់សង្កិនអើយ ឯងនឹងមិនរីករាយសប្បាយទៀតទេ ចូរក្រោកឡើង ឆ្លងទៅឯស្រុកគីទីមចុះ តែនៅទីនោះ គង់តែមិនបានស្រាកស្រាន្តដែរ។ អាល់គីតាប ទ្រង់មានបន្ទូលថា: អ្នកក្រុងស៊ីដូន ដែលត្រូវគេធ្វើបាបអើយ អ្នកនឹងលែងបានធ្វើបុណ្យយ៉ាងសប្បាយ តទៅមុខទៀតហើយ ទោះបីអ្នករូតរះឆ្លងទៅកោះគីប្រុសក្ដី ក៏នៅតែពុំបានសម្រាកដែរ។ |
សាប់យូឡូននឹងនៅតាមមាត់សមុទ្រ វានឹងក្លាយជាកំពង់សម្រាប់នាវា ហើយព្រំប្រទល់របស់វា នឹងលាតសន្ធឹងទៅដល់ស្រុកស៊ីដូន។
នេះឬ ដែលជាទីក្រុងអរសប្បាយរបស់អ្នករាល់គ្នា ដែលមានកំណើតតាំងពីចាស់បុរាណមក ហើយដែលជើងបាននាំទៅអាស្រ័យ នៅឯស្រុកឆ្ងាយនោះ?
ហេតុនេះហើយបានជាព្រះយេហូវ៉ាមានព្រះបន្ទូលពាក្យទាំងនេះ ពីដំណើរស្តេចនោះ គឺថា៖ នាងក្រមុំនៃក្រុងស៊ីយ៉ូនបានស្អប់ខ្ពើមដល់អ្នក ហើយបានមើលងាយដល់អ្នក កូនស្រីនៃក្រុងយេរូសាឡិមបានគ្រវីក្បាលដល់អ្នកហើយ។
ឱនាងក្រមុំ ជាកូននៃក្រុងបាប៊ីឡូនអើយ ចូរចុះមកអង្គុយនៅធូលីដី ឪកូនស្រីនៃសាសន៍ខាល់ដេអើយ ចូរអង្គុយនៅដី ឥតមានបល្ល័ង្កចុះ ដ្បិតគេនឹងលែងហៅអ្នកថា ជាអ្នកល្វតល្វន់ ហើយទន់ភ្លន់ទៀតហើយ។
ឱកូនស្រីនៃពួកខាល់ដេអើយ ចូរឲ្យអ្នកអង្គុយស្ងៀម ហើយចូលទៅឯទីងងឹតចុះ ដ្បិតគេនឹងលែងហៅអ្នកជាម្ចាស់នៃអស់ទាំងសាសន៍ទៀត។
អ្នកត្រូវប្រាប់ពាក្យនេះដល់គេថា៖ សូមឲ្យខ្ញុំហូរទឹកភ្នែកសស្រាក់ទាំងយប់ទាំងថ្ងៃ ឥតឈប់ឈរឡើយ ពីព្រោះកូនក្រមុំរបស់សាសន៍ខ្ញុំបានត្រូវខ្ទេចខ្ទី ជាការបាក់បែកយ៉ាងធំ ដោយរបួសជាទម្ងន់។
ដ្បិតមានតែឆ្លងទៅឯកោះទាំងប៉ុន្មាន របស់ពួកគីទីមមើល ហើយចាត់គេទៅឯស្រុកកេដារ ឲ្យពិចារណាយ៉ាងអស់ពីចិត្ត នោះនឹងឃើញបើមានអ្វីដូច។
ឱកូនស្រីក្រមុំនៃស្រុកអេស៊ីព្ទអើយ ចូរឡើងទៅឯស្រុកកាឡាត យកប្រទាលមុខសះចុះ អ្នកនឹងប្រើថ្នាំច្រើនមុខ ជាឥតប្រយោជន៍ទេ អ្នកនឹងមើលខ្លួនមិនជាឡើយ។
ព្រះអម្ចាស់បានមើលងាយពួកមនុស្សខ្លាំងពូកែ នៅកណ្ដាលខ្ញុំហើយ ព្រះអង្គបានប្រជុំជំនុំមុតមាំទាស់នឹងខ្ញុំ ដើម្បីនឹងកិនពួកកំលោះៗរបស់ខ្ញុំឲ្យខ្ទេចខ្ទី ព្រះអម្ចាស់បានជាន់នាងក្រមុំស្រុកយូដា ដូចជាជាន់ធុងទំពាំងបាយជូរ
ពួកយូដាបានទៅជាឈ្លើយហើយ ក៏ត្រូវរងទុក្ខ ហើយបម្រើយ៉ាងធ្ងន់ នាងអាស្រ័យនៅកណ្ដាលអស់ទាំងសាសន៍ ឥតបានសម្រាកឡើយ ពួកអ្នកបៀតបៀននាងបានតាមនាងទាន់ នៅច្រកចង្អៀត។
មនុស្សទាំងឡាយស្រែកដាក់គេថា «ទៅចុះអាគម្រក់ ចេញទៅ កុំមកពាល់អ្វីឡើយ» ពេលគេរត់ទៅ ហើយដើរសាត់ព្រាត់ទៀត នោះមនុស្សនៅកណ្ដាលអស់ទាំងសាសន៍បានថា «គេនឹងមិនអាស្រ័យនៅទីនេះទៀតឡើយ»។
គ្រប់ដងចែវរបស់អ្នកធ្វើពីឈើម៉ៃសាក់ពីស្រុកបាសាន គេបានធ្វើជើងម៉ាពីឈើគ្រញូង ពីកោះគីទីម ដាំដោយភ្លុក។
ដ្បិតនឹងមាននាវាពីស្រុកគីទីមមកទាស់នឹងស្ដេច ធ្វើឲ្យស្ដេចធ្លាក់ចិត្ត ហើយដកថយ ស្ដេចនឹងក្រេវក្រោធជាខ្លាំង រួចសម្ដែងកំហឹងទាស់នឹងសេចក្ដីសញ្ញាដ៏បរិសុទ្ធ។ ស្ដេចនឹងត្រឡប់មកវិញ ហើយរួមគំនិតជាមួយអស់អ្នកដែលក្បត់សេចក្ដីសញ្ញាដ៏បរិសុទ្ធ។
តែនឹងមាននាវាមកពីស្រុកគីទីម គេនឹងជាន់ឈ្លីសាសន៍អាសស៊ើរ និងសាសន៍ហេប៊ើរ ហើយគេក៏នឹងត្រូវវិនាសទៅដែរ»។
ព្រះយេហូវ៉ាបានប្រគល់គេមកក្នុងកណ្ដាប់ដៃរបស់ពួកអ៊ីស្រាអែល ពួកអ៊ីស្រាអែលវាយប្រហារគេ ហើយដេញតាមរហូតទៅដល់ក្រុងស៊ីដូន ជាទីក្រុងដ៏ធំ និងដល់ក្រុងមីសរិផូត-ម៉ែម និងដល់ជ្រលងភ្នំមីសប៉ា ដែលនៅខាងកើត គឺវាយប្រហារគេរហូតទាល់តែគ្មានសល់អ្នកណាម្នាក់ឡើយ។
ក៏នឹងលែងឮសំឡេងពួកអ្នកចាប់ស៊ុង ពួកអ្នកភ្លេង ពួកអ្នកផ្លុំខ្លុយ និងពួកអ្នកផ្លុំត្រែនៅក្នុងឯងទៀតហើយ ក៏មិនឃើញមានជាងណាធ្វើការអ្វីនៅក្នុងឯង ឬឮសំឡេងត្បាល់កិននៅក្នុងឯងទៀតដែរ។