Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ដានី‌យ៉ែល 11:30 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

30 ដ្បិត​នឹង​មាន​នាវា​ពី​ស្រុក​គីទីម​មក​ទាស់​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​ធ្លាក់​ចិត្ត ហើយ​ដក​ថយ ស្ដេច​នឹង​ក្រេវ​ក្រោធ​ជា​ខ្លាំង រួច​សម្ដែង​កំហឹង​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។ ស្ដេច​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​ជា‌មួយ​អស់​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរខ្មែរសាកល

30 ដ្បិត​នាវាចម្បាំង​នៃ​គីទីម​នឹង​មក​ទាស់នឹង​ទ្រង់ នោះ​ទ្រង់​នឹង​បាក់ទឹកចិត្ត ហើយ​ត្រឡប់ទៅវិញ​។ ពេលនោះ ទ្រង់​នឹង​ខ្ញាល់​នឹង​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ ហើយ​ចាត់វិធានការ​។ នៅពេល​ត្រឡប់ទៅវិញ ទ្រង់​នឹង​យកចិត្តទុកដាក់​នឹង​ពួកអ្នកដែល​បោះបង់ចោល​សម្ពន្ធមេត្រី​ដ៏វិសុទ្ធ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

30 គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខ្ញាល់​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏វិសុទ្ធ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

30 ពី​ព្រោះ​អស់​ទាំង​នាវា ពី​ស្រុក​គីទីម នឹង​មក​ទាស់​នឹង​វា ដូច្នេះ វា​នឹង​ធ្លាក់​ចិត្ត ហើយ​វិល​ទៅ​វិញ ដោយ​មាន​សេចក្ដី​គ្នាន់‌ក្នាញ់​ទាស់​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ហើយ​នឹង​ធ្វើ​តាម​អំពើ​ចិត្ត គឺ​វា​នឹង​ត្រឡប់​មក​វិញ ហើយ​រួម​គំនិត​នឹង​ពួក​អ្នក​ដែល​ក្បត់​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ​នោះ

សូមមើលជំពូក ចម្លង

អាល់គីតាប

30 គឺ​មាន​នាវា​ជា​ច្រើន​ពី​ស្រុក​គីទីម​មក​ច្បាំង​នឹង​ស្ដេច ធ្វើ​ឲ្យ​ស្ដេច​បាក់​ទឹក​ចិត្ត ហើយ​ដក​ទ័ព​ថយ​ទៅ​វិញ។ តាម​ផ្លូវ ស្ដេច​ខឹង​ជា​ខ្លាំង ហើយ​ក៏​ធ្វើ​បាប​ប្រជា‌រាស្ត្រ​នៃ​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ ដោយ​រួម​គំនិត​ជា​មួយ​អស់​អ្នក​ដែល​ក្បត់​សម្ពន្ធ‌មេត្រី​ដ៏‌វិសុទ្ធ។

សូមមើលជំពូក ចម្លង




ដានី‌យ៉ែល 11:30
13 ការដាក់ឲ្យឆ្លើយតបគ្នា  

កូន​របស់​យ៉ាវ៉ាន គឺ​អេលី‌សា តើស៊ីស គីទីម និង​ដូដា‌នីម ។


កូន​របស់​យ៉ាវ៉ាន គឺ​អេលី‌សា តើស៊ីស គីទីម និង​រ៉ូដា‌នីម។


ខ្ញុំ​យល់​ឃើញ​ថា ព្រះ​មិន​បាន​ចាត់​គាត់ឲ្យ​ធ្វើ​ដូច្នោះ​ឡើយ គឺ​គាត់​បាន​ថ្លែង​ទំនាយ​នេះទាស់​នឹង​ខ្ញុំ ព្រោះ​ថូប៊ី‌យ៉ា និង​សាន‌បាឡាត​បាន​ជួល​គាត់។


នេះ​ជា​ទំនាយ​អំពី​ដំណើរ​ក្រុង​ទីរ៉ុស។ ឱ​នាវា​ពី​ស្រុក​តើស៊ីស​អើយ ចូរ​ស្រែក​ទ្រហោ‌យំ​ចុះ ដ្បិត​ក្រុង​ទីរ៉ុស​ត្រូវ​បំផ្លាញ​ហើយ ឥត​មាន​ផ្ទះ ឬ​កន្លែង​ចូល​សំចត​ណា​នៅ​សល់​ឡើយ! គេ​បាន​ឮ​ដំណឹង​នោះ​ចាប់​តាំង​ពី​ស្រុក​គីប្រុស។


ហើយ​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ឱ​កូន​ក្រមុំ​នៃ​ក្រុង​ស៊ីដូន​ដែល​ត្រូវ​សង្កត់‌សង្កិន​អើយ អ្នក​នឹង​មិន​រីក‌រាយ​សប្បាយ​ទៀត​ទេ ចូរ​ក្រោក​ឡើង ឆ្លង​ទៅ​ឯ​ស្រុក​គីទីម​ចុះ តែ​នៅ​ទី​នោះ គង់​តែ​មិន​បាន​ស្រាក‌ស្រាន្ត​ដែរ។


ដ្បិត​មាន​តែ​ឆ្លង​ទៅ​ឯ​កោះ​ទាំង​ប៉ុន្មាន របស់​ពួក​គីទីម​មើល ហើយ​ចាត់​គេ​ទៅ​ឯ​ស្រុក​កេដារ ឲ្យ​ពិចារណា​យ៉ាង​អស់​ពី​ចិត្ត នោះ​នឹង​ឃើញ​បើ​មាន​អ្វី​ដូច។


គ្រប់​ដង​ចែវ​របស់​អ្នក​ធ្វើ​ពី​ឈើ​ម៉ៃសាក់​ពី​ស្រុក​បាសាន គេ​បាន​ធ្វើ​ជើងម៉ា​ពី​ឈើ​គ្រញូង ពី​កោះ​គីទីម ដាំ​ដោយ​ភ្លុក។


បន្ទាប់​មក ស្ដេច​ខាង​ជើង​នឹង​ត្រឡប់​ទៅ​ស្រុក​របស់​ខ្លួន​វិញ ទាំង​នាំ​យក​ទ្រព្យ​សម្បត្តិ​ជា​ច្រើន​ទៅ​ជា‌មួយ តែ​ស្ដេច​កើត​មាន​ចិត្ត​ទាស់​ប្រឆាំង​នឹង​សេចក្ដី​សញ្ញា​ដ៏​បរិសុទ្ធ ក៏​នឹង​ធ្វើ​តាម​តែ​អំពើ​ចិត្ត រួច​វិល​ទៅ​ស្រុក​របស់​ខ្លួន​វិញ។


លុះ​ដល់​ពេល​កំណត់ ស្ដេច​នឹង​ត្រឡប់​ចូល​មក​អា‌ណា‌ចក្រ​ខាង​ត្បូង​ទៀត តែ​លើក​នេះមិន​ដូច​ពី​មុន​ទេ


ស្តេច​នោះ​នឹង​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​នឹង​ធ្វើ​ទុក្ខ​បុក​ម្នេញ ដល់​ពួក​បរិសុទ្ធ​នៃ​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ ពេល​កំណត់ និង​ច្បាប់ ហើយ​គេ​នឹង​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ស្តេច​នោះ អស់​រយៈ​ពេល​មួយ​ខួប ពីរ​ខួប និង​កន្លះ​ខួប។


តែ​នឹង​មាន​នាវា​មក​ពី​ស្រុក​គីទីម គេ​នឹង​ជាន់​ឈ្លី​សាសន៍​អាស‌ស៊ើរ និង​សាសន៍​ហេប៊ើរ ហើយ​គេ​ក៏​នឹង​ត្រូវ​វិនាស​ទៅ​ដែរ»។


គ្រា​នោះ មនុស្ស​ជា​ច្រើន​នឹង​ឃ្លាត​ចេញ​ពី​ជំនឿ គេ​នឹង​ក្បត់​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​ស្អប់​គ្នា​ទៅ​វិញ​ទៅ​មក


ហេតុ​នេះ ឱ​ស្ថាន‌សួគ៌ និង​អស់​អ្នក​ដែល​នៅ​ស្ថាន​នោះ​អើយ ចូរ​អរ​សប្បាយ​ឡើង តែ​វេទនា​ដល់​ផែនដី និង​សមុទ្រ​វិញ ដ្បិត​អារក្ស​បាន​ចុះ​មក​រក​អ្នក​រាល់​គ្នា​ទាំង​ក្រេវ​ក្រោធ​ជា​ខ្លាំង ព្រោះ​វា​ដឹង​ថា ពេល​វេលា​វា​នៅ​ខ្លី​ណាស់!»។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម