ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
អេសាយ 23:10 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឱនាវាមកពី ស្រុកតើស៊ីសអើយ ចូរធ្វើដំណើរឆ្លងទៅស្រុករបស់អ្នកវិញចុះ នេះមិនមែនជាកន្លែងសំចត ទៀតឡើយ។ ព្រះគម្ពីរខ្មែរសាកល កូនស្រីតើស៊ីសអើយ ចូរឆ្លងទឹកដីរបស់នាងដូចជាទន្លេនីលចុះ គ្មានការឃាត់ឃាំងនាងទៀតឡើយ។ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក ដូចគេភ្ជួររាស់នៅតាមទន្លេនីល ដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវា មកពីស្រុកតើស៊ីសចូលចតទៀតហើយ!។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឱកូនស្រីស្រុកតើស៊ីសអើយ ចូរដើរចុះឡើងក្នុងស្រុកឯងដូចជាទន្លេ គ្មានការឃាត់ឃាំងទៀតឡើយ អាល់គីតាប ទីរ៉ុសអើយ ចូរភ្ជួររាស់ដីរបស់អ្នក ដូចគេភ្ជួររាស់នៅតាមទន្លេនីល ដ្បិតលែងមានកំពង់ផែសម្រាប់ឲ្យនាវា មកពីស្រុកតើស៊ីសចូលចតទៀតហើយ!។ |
ព្រះអង្គចាក់សេចក្ដីមើលងាយទៅលើពួកសេដ្ឋី ក៏បន្ធូរខ្សែក្រវាត់នៃពួកខ្លាំងពូកែ។
គឺជាព្រះដែលក្រវាត់ខ្ញុំដោយកម្លាំង ហើយធ្វើឲ្យផ្លូវរបស់ខ្ញុំបានគ្រប់លក្ខណ៍។
បណ្ដាវាលតាមទន្លេ ហើយនៅមាត់ច្រាំង និងស្រែទាំងប៉ុន្មានដែលគេសាបព្រោះតាមមាត់ទន្លេ នឹងក្រៀម ហើយផាត់បាត់ទៅ។
ព្រះអង្គបានលូកព្រះហស្តទៅលើសមុទ្រ ព្រះអង្គបានអង្រួនគ្រប់ទាំងនគរ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរស្រុកកាណាន ឲ្យបំផ្លាញក្រុងមាំមួនរបស់គេ
ឱពួកនាវាតើស៊ីសអើយ ចូរស្រែកទ្រហោយំចុះ ដ្បិតទីមាំមួនរបស់អ្នកបានត្រូវបំផ្លាញហើយ។
គឺព្រះយេហូវ៉ានៃពួកពលបរិវារ ដែលបានសម្រេចនឹងធ្វើការនេះទេ ដើម្បីនឹងបង្អាប់សេចក្ដីអំនួត របស់គ្រប់ទាំងការរុងរឿងឧត្តម ហើយនឹងបន្ទាបបណ្ដាសក្តិទាំងប៉ុន្មាន ដែលនៅផែនដីផង។
សម្រស់កូនស្រីក្រុងស៊ីយ៉ូនបានបាត់បង់អស់ហើយ ពួកចៅហ្វាយរបស់នាងបានត្រឡប់ដូចជាប្រើស ដែលរកស្មៅមិនបាន ហើយគេរត់ពីមុខអ្នកដែលដេញតាម ដោយល្វើយកម្លាំង។
ឥឡូវនេះ អស់ទាំងកោះនឹងញាប់ញ័រ នៅថ្ងៃដែលអ្នកដួល អស់ទាំងកោះនៅសមុទ្រនឹងស្លុតចិត្ត ដោយឃើញអ្នកទៅបាត់"»។
យើងនឹងរំលំបល្ល័ង្កនៃរាជ្យផ្សេងៗ ហើយនឹងបំផ្លាញឥទ្ធិឫទ្ធិរបស់រាជ្យនៃសាសន៍ទាំងប៉ុន្មាន យើងនឹងបំបាក់អស់ទាំងរទេះចម្បាំង ព្រមទាំងមនុស្សដែលជិះផង ឯសេះ និងពួកដែលជិះ ក៏នឹងភ្លាត់ធ្លាក់ចុះ ដោយដាវរបស់បងប្អូនគេរៀងរាល់ខ្លួន»។
កាលយើងនៅខ្សោយនៅឡើយ លុះដល់កំណត់ហើយ ព្រះគ្រីស្ទបានសុគតជំនួសមនុស្សទមិឡល្មើស។
រំពេចនោះ ស្តេចសូលក៏ដួលចុះដល់ដីទាំងជំហរ មានសេចក្ដីភ័យខ្លាចជាខ្លាំង ដោយឮពាក្យដែលសាំយូអែលបានប្រាប់ ហើយគ្មានកម្លាំងនៅសល់ទៀតឡើយ ព្រោះមិនបានសោយព្រះស្ងោយអស់ពេញមួយថ្ងៃមួយយប់មកហើយ។