Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




អេសាយ 23:10 - ព្រះគម្ពីរខ្មែរសាកល

10 កូនស្រី​តើស៊ីស​អើយ ចូរ​ឆ្លង​ទឹកដី​របស់នាង​ដូចជា​ទន្លេនីល​ចុះ គ្មាន​ការឃាត់ឃាំង​នាង​ទៀត​ឡើយ​។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

10 ឱ​នាវា​មក​ពី ស្រុក​តើ​ស៊ីស​អើយ ចូរ​ធ្វើ​ដំណើរ​ឆ្លងទៅ​ស្រុក​របស់​អ្នក​វិញ​ចុះ នេះ​មិន​មែន​ជា​កន្លែង​សំចត ទៀត​ឡើយ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

10 ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នក ដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីល ដ្បិត​លែង​មាន​កំពង់‌ផែ​សម្រាប់​ឲ្យ​នាវា មក​ពី​ស្រុក​តើស៊ីស​ចូល​ចត​ទៀត​ហើយ!។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

10 ឱ​កូន​ស្រី​ស្រុក​តើ​ស៊ីស​អើយ ចូរ​ដើរ​ចុះ​ឡើង​ក្នុង​ស្រុក​ឯង​ដូច​ជា​ទន្លេ គ្មាន​ការ​ឃាត់‌ឃាំង​ទៀត​ឡើយ

សូមមើលជំពូក ចម្លង

អាល់គីតាប

10 ទីរ៉ុស​អើយ ចូរ​ភ្ជួរ​រាស់​ដី​របស់​អ្នក ដូច​គេ​ភ្ជួរ​រាស់​នៅ​តាម​ទន្លេ​នីល ដ្បិត​លែង​មាន​កំពង់‌ផែ​សម្រាប់​ឲ្យ​នាវា មក​ពី​ស្រុក​តើស៊ីស​ចូល​ចត​ទៀត​ហើយ!។

សូមមើលជំពូក ចម្លង




អេសាយ 23:10
11 ការដាក់ឲ្យឆ្លើយតបគ្នា  

គឺ​ព្រះ​មួយ​អង្គ​នេះ ដែល​ក្រវាត់​ខ្ញុំ​ដោយ​កម្លាំង ហើយ​ធ្វើឲ្យ​ផ្លូវ​របស់ខ្ញុំ​បាន​គ្រប់លក្ខណ៍


ដើមកក់​តាម​ទន្លេនីល ដែល​នៅ​មាត់​ទន្លេនីល និង​គ្រប់ទាំង​ស្រែពង្រោះ​តាម​ទន្លេនីល នឹង​ក្រៀមស្វិត ក៏​នឹង​ត្រូវបាន​ផាត់បាត់ទៅ ហើយ​គ្មាន​វា​ទៀតឡើយ​។


ព្រះអង្គ​បាន​លាត​ព្រះហស្ត​របស់ព្រះអង្គ​ទៅលើ​សមុទ្រ ព្រះអង្គ​បាន​ធ្វើឲ្យ​អាណាចក្រ​ទាំងឡាយ​ភ័យញ័រ​។ ព្រះយេហូវ៉ា​បាន​បញ្ជា​ទាស់នឹង​កាណាន​ឲ្យ​បំផ្លាញ​បន្ទាយ​របស់ពួកគេ​។


សំពៅ​តើស៊ីស​អើយ ចូរ​ទ្រហោយំ​! ដ្បិត​បន្ទាយ​របស់អ្នករាល់គ្នា​ត្រូវបាន​បំផ្លាញ​ហើយ​។


គឺ​ព្រះយេហូវ៉ា​នៃ​ពលបរិវារ​ហើយ ដែល​គ្រោង​ការនេះ ដើម្បី​បន្ទាបបន្ថោក​អំនួត​របស់​អស់ទាំង​ភាពរុងរឿង ដើម្បី​បន្ទាបបន្ថោក​អស់ទាំង​អ្នក​មានយសស័ក្ដិ​នៅលើ​ផែនដី​។


ជាការពិត កាល​យើង​នៅ​ខ្សោយ​នៅឡើយ ព្រះ​គ្រីស្ទ​បាន​សុគត​ក្នុង​ពេលកំណត់ ជំនួស​មនុស្ស​មិនគោរពព្រះ​។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម