អេសាយ 19:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ឯទឹកក្នុងសមុទ្រ នឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ ព្រះគម្ពីរខ្មែរសាកល ទឹកសមុទ្រនឹងរីង ទន្លេនឹងស្ងួត ហើយហួតហែងទៅ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ទឹកសមុទ្រនឹងហួតបាត់អស់ទៅ ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ឯទឹកក្នុងសមុទ្រ នោះនឹងរីងស្ងួតទៅ ហើយទន្លេនឹងជ្រាបបាត់ទៅជាហួតហែងវិញ អាល់គីតាប ទឹកសមុទ្រនឹងហួតបាត់អស់ទៅ ហើយទន្លេនីលក៏រីងស្ងួតអស់ទៅដែរ។ |
ពីព្រោះកន្លែងមានទឹករបស់ក្រុងនីមរីម នឹងត្រូវចោលស្ងាត់ ឯស្មៅនឹងក្រៀមស្វិត ហើយស្មៅខ្ចីនឹងរួញទៅវិញ ឥតមានអ្វីខៀវខ្ចីឡើយ។
ព្រះអង្គបានលូកព្រះហស្តទៅលើសមុទ្រ ព្រះអង្គបានអង្រួនគ្រប់ទាំងនគរ ព្រះយេហូវ៉ាបានបង្គាប់ពីដំណើរស្រុកកាណាន ឲ្យបំផ្លាញក្រុងមាំមួនរបស់គេ
យើងបានជីក ហើយបានផឹកទឹក យើងនឹងធ្វើឲ្យអស់ទាំងទន្លេស្រុកអេស៊ីព្ទរីងស្ងួតទៅ ដោយបាតជើងរបស់យើង។
ពេលយើងមកដល់ ហេតុអ្វីបានជាគ្មានអ្នកណាមួយសោះ? ពេលយើងហៅ ហេតុអ្វីបានជាគ្មានអ្នកណាឆ្លើយតប? តើដៃរបស់យើងរួញខ្លីជួយលោះអ្នកមិនបានឬ? តើយើងគ្មានអំណាចនឹងរំដោះឲ្យរួចទេឬ? ពេលណាយើងគំរាម នោះសមុទ្រក៏រីងស្ងួត ហើយទន្លេហួតហែងដែរ ត្រីក៏ធុំស្អុយ ដោយគ្មានទឹក ហើយស្លាប់ទៅដោយស្រេក។
ហេតុនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា៖ មើល៍! យើងនឹងកាន់ក្ដីអ្នក ហើយសងសឹកជំនួសអ្នក យើងនឹងពង្រីងសមុទ្ររបស់គេ ហើយធ្វើឲ្យរន្ធទឹករបស់គេស្ងួតដែរ។
យើងនឹងពង្រីងអស់ទាំងទន្លេឲ្យរីងស្ងួត ហើយនឹងលក់ស្រុកនោះទៅក្នុងកណ្ដាប់ដៃ នៃមនុស្សអាក្រក់ ក៏នឹងធ្វើឲ្យស្រុកទៅជាស្ងាត់ច្រៀប ព្រមទាំងរបស់ដែលនៅក្នុងស្រុកនោះ ដោយសារដៃនៃពួកអ្នកដទៃ គឺយើងនេះ ជាព្រះយេហូវ៉ា យើងបានចេញវាចាហើយ»។
ព្រះអង្គនឹងធ្វើទុក្ខដល់សមុទ្រ ហើយនឹងវាយរលកទាំងប៉ុន្មាន អស់ទាំងទីជម្រៅរបស់ទន្លេធំ នឹងរីងស្ងួត សេចក្ដីអំនួតរបស់សាសន៍អាសស៊ើរនឹងត្រូវទម្លាក់ចុះ ហើយដំបងរាជ្យរបស់សាសន៍អេស៊ីព្ទនឹងបាត់ទៅ។
ប្រសិនបើសាសន៍អេស៊ីព្ទមិនឡើងមក គឺពួកគេមិនមកសោះ នោះនឹងមាន គ្រោះកាចមកលើគេ ដែលព្រះយេហូវ៉ានឹងវាយអស់ទាំងសាសន៍ ដែលមិនឡើងទៅធ្វើបុណ្យបារាំនោះ។