ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 19:22 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រះ‌យេហូវ៉ា​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ព្រះ‌អង្គ​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះយេហូវ៉ា​នឹង​វាយ​អេហ្ស៊ីប គឺ​ទាំង​វាយ ទាំង​ប្រោសឲ្យជា នោះ​ពួកគេ​នឹង​ត្រឡប់មក​រក​ព្រះយេហូវ៉ា​វិញ ហើយ​ព្រះអង្គ​នឹង​ប្រទានឲ្យតាមសេចក្ដីអធិស្ឋាន​របស់​ពួកគេ ក៏​នឹង​ប្រោស​ពួកគេ​ឲ្យជា​ដែរ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះ‌អម្ចាស់​នឹង​វាយ​ប្រហារ​ជន‌ជាតិ​អេស៊ីប​មែន តែ​ព្រះអង្គ​នឹង​ប្រោស​គេ​ឲ្យ​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះ‌អម្ចាស់ ហើយ​ព្រះអង្គ​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​ឲ្យ​ជា​ទៀត​ផង។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ប្រហារ​ស្រុក​អេស៊ីព្ទ គឺ​ទាំង​ប្រហារ ហើយ​មើល​ឲ្យ​ជា​ផង រួច​គេ​នឹង​វិល​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ ហើយ​ទ្រង់​នឹង​ទទួល​ពាក្យ​អង្វរ​របស់​គេ ព្រម​ទាំង​ប្រោស​គេ​ឲ្យ​ជា​ដែរ។

សូមមើលជំពូក

អាល់គីតាប

អុលឡោះ‌តាអាឡា​នឹង​វាយ​ប្រហារ​ជន‌ជាតិ​អេស៊ីប​មែន តែ​ទ្រង់​នឹង​ប្រោស​គេ​ឲ្យ​បាន​ជា ពួក​គេ​កែ​ប្រែ​ចិត្ត​គំនិត​មក​រកអុលឡោះ‌តាអាឡា ហើយ​ទ្រង់​នឹង​ទទួល​ពួក​គេ ព្រម​ទាំង​ប្រោស​ពួក​គេ​ឲ្យ​បាន​ជា​ទៀត​ផង។

សូមមើលជំពូក



អេសាយ 19:22
21 ការដាក់ឲ្យឆ្លើយតបគ្នា  

«ចូរ​ត្រឡប់​ទៅ​ទូល​ដល់​ហេ‌សេ‌គា ជា​មេ​លើ​ប្រជា‌រាស្ត្រ​របស់​យើង​ថា "ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​ដាវីឌ​បុព្វ‌បុរស​ឯង ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ យើង​បាន​ឮ​ពាក្យ​អធិ‌ស្ឋាន​របស់​ឯង ក៏​បាន​ឃើញ​ទឹក​ភ្នែក​របស់​ឯង​ហើយ យើង​នឹង​ប្រោស​ឲ្យ​ឯង​បាន​ជា ដល់​ថ្ងៃ​ទី​បី ឯង​នឹង​ឡើង​ទៅ​ក្នុង​ព្រះ‌វិហារ​នៃ​ព្រះ‌យេហូវ៉ា​បាន។


បើ​អ្នក​វិល​ត្រឡប់​មក​ឯ​ព្រះ ដ៏​មាន​គ្រប់​ព្រះ‌ចេស្តា​វិញ នោះ​នឹង​បាន​តាំង​ឡើង​ហើយ គឺ​បើ​អ្នក​កម្ចាត់​អំពើ​ទុច្ចរិត​ឲ្យ​ឆ្ងាយ​ចេញ ពី​ទី​លំនៅ​របស់​អ្នក​ទៅ


ដ្បិត​ព្រះ‌អង្គ​ធ្វើ​ឲ្យ​មាន​របួស រួច​ក៏​រុំ​ឲ្យ ព្រះ‌អង្គ​វាយ​កម្ទេច ហើយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ ក៏​មើល​ឲ្យ​ជា​ឡើង​វិញ។


កង្កែប​ទាំង​នោះ​នឹង​លោត​ឡើង​លើ​អ្នក លើ​ប្រជា‌រាស្ត្រ និង​លើ​ពួក​នាម៉ឺន​មន្ត្រី​របស់​អ្នក​ទាំង​អស់"»។


នៅ​គ្រា​នោះ ព្រះ‌អម្ចាស់​នឹង​លូក​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ទៅ​ម្តង​ទៀត ដើម្បី​ប្រមូល​ពួក​សំណល់​នៃ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដែល​នៅ​សល់ ឲ្យ​មក​ពី​ស្រុក​អាស‌ស៊ើរ ស្រុក​អេស៊ីព្ទ ស្រុក​ប៉ាត្រូស ស្រុកអេធីយ៉ូពី ស្រុក​អេឡាំ ស្រុក​ស៊ីណើរ ស្រុក​ហាម៉ាត ហើយ​ពី​អស់​ទាំង​កោះ​នៅ​សមុទ្រ​មក​វិញ


ហើយ​នៅ​គ្រា​នោះ នឹង​ឮ​សូរ​ត្រែ​ធំ​ផ្លុំ​ឡើង នោះ​ពួក​អ្នក​នៅ​ក្នុង​ស្រុក​អាស‌ស៊ើរ ដែល​ហៀប​នឹង​វិនាស​បាត់ និង​ពួក​អ្នក​ដែល​ត្រូវ​បំបរ‌បង់​ចេញ​ទៅ​ឯ​ស្រុក​អេស៊ីព្ទ គេ​នឹង​វិល​មក​ថ្វាយ​បង្គំ​ព្រះ‌យេហូវ៉ា នៅ​លើ​ភ្នំ​បរិសុទ្ធ ត្រង់​ក្រុង​យេរូ‌សាឡិម។


មួយ​ទៀត​ពន្លឺ​នៃ​ព្រះ‌ចន្ទ​នឹង​បាន​ដូច​ជា​ពន្លឺ​ព្រះ‌អាទិត្យ ហើយ​ពន្លឺ​នៃ​ព្រះ‌អាទិត្យ​នឹង​ភ្លឺ​ជាង​ធម្មតា​មួយ​ជា​ប្រាំពី គឺ​ដូច​ជា​ពន្លឺ​នៃ​ថ្ងៃ​ប្រាំពីរ​រួម​មក​តែ​មួយ។ នៅ​គ្រា​ដែល​ព្រះ‌យេហូវ៉ា​បាន​រុំ​កន្លែង​បាក់​បែក​នៃ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ហើយ​ប្រោស​ឲ្យ​កន្លែង​ដែល​គេ​ត្រូវ​វាយ​បាន​ជា​វិញ។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «កម្រៃ​នៃ​ស្រុក​អេស៊ីព្ទ ហើយ​ផល​ចម្រើន​នៃ​ស្រុក​អេធី‌យ៉ូពី និង​ពួក​សេបា ជា​មនុស្ស​មាន​មាឌ​ធំ នឹង​មក​ឯ​អ្នក ហើយ​ខ្លួន​គេ​នឹង​បាន​ជា​របស់​អ្នក​ដែរ គេ​នឹង​ដើរ​តាម​ក្រោយ​អ្នក គេ​នឹង​ឆ្លង​មក​ទាំង​ជាប់​ច្រវាក់ ហើយ​ទម្លាក់​ខ្លួន​ក្រាប​ចុះ​អង្វរ​ចំពោះ​អ្នក ដោយ​ពាក្យ​ថា ព្រះ​គង់​ជា‌មួយ​លោក​ពិត គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ»។


ត្រូវ​ឲ្យ​មនុស្ស​អាក្រក់​បោះ‌បង់​ចោល​ផ្លូវ​របស់​ខ្លួន ហើយ​ឲ្យ​មនុស្ស​ទុច្ចរិត​ចោល​គំនិត​អាក្រក់​របស់​ខ្លួន​ដែរ រួច​ឲ្យ​គេ​ត្រឡប់​មក​ឯ​ព្រះ‌យេហូវ៉ា​វិញ នោះ​ព្រះ‌អង្គ​នឹង​អាណិត​មេត្តា​ដល់​គេ គឺ​ឲ្យ​វិល​មក​ឯ​ព្រះ​នៃ​យើង​រាល់​គ្នា ដ្បិត​ព្រះ‌អង្គ​នឹង​អត់​ទោស​ឲ្យ​ជា​បរិបូរ។


យើង​បាន​ឃើញ​អស់​ទាំង​ផ្លូវ​របស់​គេ ហើយ​យើង​នឹង​ប្រោស​ឲ្យ​ជា យើង​នឹង​នាំ​មុខ​គេ ព្រម​ទាំង​កម្សាន្ត​ចិត្ត​គេ ហើយ​ពួក​អ្នក​ដែល​កាន់​ទុក្ខ​នឹង​គេ ឲ្យ​បាន​ក្សាន្ត​ឡើងដែរ។


ត្រូវ​ធ្វើ​ឲ្យ​ចិត្ត​របស់​ជន​ជាតិ​នេះ​ទៅ​ជា​ស្ពឹក ហើយ​ឲ្យ​ត្រចៀក​គេ​ធ្ងន់ ចូរ​បាំង​ភ្នែក​គេ ក្រែង​ភ្នែក​គេ​មើល​ឃើញ ត្រចៀក​ស្តាប់​ឮ ហើយ​ប្រាជ្ញា​យល់ រួច​ប្រែ​ចិត្ត ដើម្បី​ឲ្យ​បាន​ប្រោស​ឲ្យ​ជា»។


ប៉ុន្តែ ព្រះ‌អម្ចាស់‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ដូច្នេះ​ថា៖ «លុះ​ផុត​ពី​សែសិប​ឆ្នាំ​ទៅ យើង​នឹង​ប្រមូល​ពួក​សាសន៍​អេស៊ីព្ទ​ពី​គ្រប់​ទាំង​សាសន៍​ដែល​ត្រូវ​ខ្ចាត់‌ខ្ចាយ​នោះ


ឱ​អ៊ីស្រា‌អែល​អើយ ចូរ​វិល​មក​រក​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​អ្នក​វិញ ដ្បិត​អ្នក​បាន​ជំពប់​ដួល ព្រោះ​តែ​អំពើ​ទុច្ចរិត​របស់​អ្នក។


យើង​នឹង​វិល​ត្រឡប់​ទៅ​រក​កន្លែង​របស់​យើង រហូត​ទាល់​តែ​គេ​បាន​ទទួល​ស្គាល់​ទោស​របស់​ខ្លួន ហើយ​ស្វែង​រក​មុខ​យើង ដ្បិត​នៅ​ពេល​ណាគេ​មាន​អាសន្ន គេ​នឹង​ស្វែង​រក​យើង​យ៉ាង​អស់​ពី​ចិត្ត។


នៅ​តែ​ពីរ​ថ្ងៃ​ទៀត ព្រះ‌អង្គ​នឹង​ប្រោស​ពួក​យើង​ឲ្យ​បាន​សះ​ស្បើយ នៅ​ថ្ងៃ​ទីបី ព្រះ‌អង្គ​នឹង​លើក​ពួក​យើង​ឡើង​វិញ ដើម្បី​ឲ្យ​យើង​បាន​រស់​នៅ​ចំពោះ​ព្រះ‌អង្គ។


មើល៍ ឥឡូវនេះ គឺ​យើង​នេះ​ហើយ​ដែល​ជា​ព្រះ គ្មាន​ព្រះ​ឯ​ណា​ទៀត​ក្រៅ​ពីយើង​ឡើយ។ យើង​សម្លាប់ ហើយ​យើង​ប្រោស​ឲ្យ​រស់ យើង​ធ្វើ​ឲ្យ​របួស ហើយ​យើង​ប្រោ​សឲ្យ​ជា គ្មាន​អ្នក​ណា​នឹង​ដោះ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ឡើយ។


កាល​ណា​មាន​ការ​វាយ​ប្រដៅ មើល​ទៅ​ដូច​ជា​ឈឺ​ចាប់​ណាស់ មិន​មែន​សប្បាយ​ទេ តែ​ក្រោយ​មក​ក៏​បង្កើត​ផល​ជា​សេចក្ដី​សុខ​សាន្ត និង​សេចក្ដី​សុចរិត ដល់​អស់​អ្នក​ដែល​ចេះ​បង្ហាត់​ខ្លួន​តាម​របៀបនេះ។