ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក
អេសាយ 19:12 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ ដូច្នេះ តើពួកអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា? ចូរឲ្យគេជម្រាបមកទ្រង់ឥឡូវ ឲ្យទ្រង់បានជ្រាប ពីការដែលព្រះយេហូវ៉ានៃពួកពលបរិវារ បានសម្រេចពីដំណើរស្រុកអេស៊ីព្ទចុះ។ ព្រះគម្ពីរខ្មែរសាកល ចុះអ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា? សូមឲ្យពួកគេជម្រាបព្រះករុណា សូមឲ្យពួកគេដឹងអ្វីដែលព្រះយេហូវ៉ានៃពលបរិវារបានគ្រោងទុកទាស់នឹងអេហ្ស៊ីបចុះ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ ព្រះចៅផារ៉ោនអើយ អ្នកប្រាជ្ញរបស់ព្រះករុណានៅឯណា? សូមឲ្យពួកគេទូលព្រះករុណាអំពី ហេតុការណ៍ដែលព្រះអម្ចាស់នៃពិភពទាំងមូល សម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ! ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ដូច្នេះតើពួកអ្នកប្រាជ្ញរបស់ទ្រង់នៅឯណា ចូរឲ្យគេជំរាបមកទ្រង់ឥឡូវ ឲ្យទ្រង់បានជ្រាបពីការដែលព្រះយេហូវ៉ានៃពួកពលបរិវារ ទ្រង់បានសំរេចពីដំណើរស្រុកអេស៊ីព្ទចុះ អាល់គីតាប ស្តេចហ្វៀរ៉អ៊ូនអើយ អ្នកប្រាជ្ញរបស់ស្តេចនៅឯណា? សូមឲ្យពួកគេជម្រាបស្តេចអំពី ហេតុការណ៍ដែលអុលឡោះតាអាឡាជាម្ចាស់នៃពិភពទាំងមូល សម្រេចធ្វើចំពោះស្រុកអេស៊ីបនេះទៅ! |
ព្រះយេហូវ៉ានៃពួកពលបរិវារ ព្រះអង្គបានស្បថថា៖ «ពិតប្រាកដជានឹងកើតមានដូចជាយើងបានគិតហើយ ក៏នឹងសម្រេចដូចជាយើងបានកំណត់ទុក
តើមានអ្នកណាដូចយើង? ចូរឲ្យគេប្រកាសខ្លួនមក។ ចូរឲ្យគេប្រកាស ហើយបង្ហាញភស្តុតាងនៅមុខយើងមក។ តើអ្នកណាបានប្រកាសតាំងតែពីដើម ពីអ្វីៗដែលត្រូវកើតឡើង? ចូរឲ្យគេរៀបរាប់ប្រាប់យើង ពីហេតុការណ៍ដែលនឹងត្រូវកើតទៅមុខទៀត ជាយ៉ាងណាចុះ។
ឯព្រះដែលអ្នកបានធ្វើសម្រាប់ខ្លួន តើនៅឯណា? ចូរឲ្យវាក្រោកឡើងជួយអ្នកចុះ បើវាអាចនឹងជួយសង្គ្រោះអ្នក ក្នុងគ្រាដែលអ្នកកើតមានសេចក្ដីវេទនានោះបាន។ ដ្បិត ឱពួកយូដាអើយ ចំនួនព្រះរបស់អ្នក នោះប្រមាណស្មើនឹងទីក្រុងរបស់អ្នកដែរ។
នៅថ្ងៃនោះ ព្រះយេហូវ៉ាមានព្រះបន្ទូលថា "យើងនឹងបំផ្លាញពួកអ្នកប្រាជ្ញឲ្យអស់ពីស្រុកអេដុម ហើយអ្នកចេះដឹងឲ្យអស់ពីស្រុកភ្នំរបស់អេសាវ"។
ដ្បិតមានបទគម្ពីរថ្លែងទៅកាន់ផារ៉ោនថា៖ «យើងបានតាំងអ្នកឡើងសម្រាប់ការនេះឯង គឺដើម្បីបង្ហាញចេស្ដារបស់យើងតាមរយៈអ្នក ដើម្បីឲ្យកិត្តិនាមរបស់យើងបានឮខ្ចរខ្ចាយពាសពេញផែនដីទាំងមូល» ។
តើអ្នកប្រាជ្ញនៅឯណា? តើអាចារ្យនៅឯណា? តើអ្នកដេញដោលនៃសម័យនេះនៅឯណា? តើព្រះមិនបានធ្វើឲ្យប្រាជ្ញារបស់លោកីយ៍នេះ ទៅជាល្ងីល្ងើទេឬ?
ពេលនោះ សេប៊ុលឆ្លើយថា៖ «ឥឡូវនេះ តើសម្ដីអ្នកឯងនៅឯណា អ្នកឯងបានពោលថា "តើអ័ប៊ីម៉្មាឡិចជាអ្នកណាបានជាយើងត្រូវបម្រើវា?" តើមិនមែនមនុស្សទាំងនេះទេឬ ដែលឯងបានមើលងាយ? ឥឡូវនេះ ចូរចេញទៅច្បាំងនឹងគេទៅ!»