Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




ពួក​ចៅ‌ហ្វាយ 9:38 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

38 ពេល​នោះ សេប៊ុល​ឆ្លើយ​ថា៖ «ឥឡូវ​នេះ តើ​សម្ដី​អ្នក​ឯង​នៅ​ឯ​ណា អ្នក​ឯង​បាន​ពោល​ថា "តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្នក​ណាបាន​ជា​យើង​ត្រូវបម្រើ​វា?" តើ​មិន​មែន​មនុស្ស​ទាំងនេះ​ទេ​ឬ ដែល​ឯង​បាន​មើល​ងាយ? ឥឡូវ​នេះ ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ទៅ!»

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

38 លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​មិន​ក្អេង‌ក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ីម៉ា‌ឡេក​ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ ពួក​ដែល​អ្នក​ឯង​មើល‌ងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

38 នោះ​សេប៊ុល​ឆ្លើយ​ថា តើ​សំដី​ឯង​នៅ​ឯ​ណា​ឥឡូវ ដែល​ឯង​បាន​ថា តើ​អ័ប៊ី‌ម៉្មា‌ឡិច​ជា​អ្វី ដែល​យើង​ត្រូវ​កោត‌ខ្លាច​ដល់​វា គឺ​មនុស្ស​ទាំង​នោះ​ហើយ ដែល​ឯង​បាន​មើល‌ងាយ​ទេ​តើ ដូច្នេះ​ចូរ​ចេញ​ទៅ​ច្បាំង​នឹង​គេ​ឥឡូវ​នេះ​ចុះ

សូមមើលជំពូក ចម្លង

អាល់គីតាប

38 លោក​សេប៊ូល​ឆ្លើយ​តប​ថា៖ «ម្តេច​ក៏​អ្នក​ឯង​មិន​ក្អេង‌ក្អាង​ទៀត​ទៅ? កាល​ពី​មុន​អ្នក​ឯង​បាន​ពោល​ថា “តើ​អប៊ី‌ម៉ា‌ឡេក ជា​នរណា បាន​ជា​យើង​ត្រូវ​ចំណុះ​គាត់?”។ ឥឡូវ​នេះ​ពួក​ដែល​អ្នក​ឯង​មើល​ងាយ មក​ដល់​ហើយ ចូរ​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​គេ​ទៅ!»។

សូមមើលជំពូក ចម្លង




ពួក​ចៅ‌ហ្វាយ 9:38
7 ការដាក់ឲ្យឆ្លើយតបគ្នា  

ឯ​ព្រះ​ដែល​អ្នក​បាន​ធ្វើ​សម្រាប់​ខ្លួន តើ​នៅ​ឯ​ណា? ចូរ​ឲ្យ​វា​ក្រោក​ឡើង​ជួយ​អ្នក​ចុះ បើ​វា​អាច​នឹង​ជួយ​សង្គ្រោះ​អ្នក ក្នុង​គ្រា​ដែល​អ្នក​កើត​មាន​សេចក្ដី​វេទនា​នោះ​បាន។ ដ្បិត ឱ​ពួក​យូដា​អើយ ចំនួន​ព្រះ​របស់​អ្នក នោះ​ប្រមាណ​ស្មើ​នឹង​ទី​ក្រុង​របស់​អ្នក​ដែរ។


កាអាល​ក៏​ប្រាប់​ម្តង​ទៀត​ថា៖ «មើល​ហ្ន៎ មាន​មនុស្សចុះ​មក​ពី​ទួល​ខ្ពស់​នោះ​ហើយ ក៏​មាន​មួយ​ពួក​ទៀត​មក​តាម​ផ្លូវ​ដើម​ម៉ៃសាក់​អេឡូន-មេវនេ‌នីម ដែរ»។


កាអាល​ក៏​នាំ​មុខ​ពួក​មេ​ដឹក​នាំ​ក្រុង​ស៊ីគែម ចេញ​ទៅ​ច្បាំង​នឹង​អ័ប៊ី‌ម៉្មា‌ឡិច


កុំ​ពោល​ពាក្យ​អំនួត​លើស​លុប​ដូច្នេះ​ទៀត កុំ​ឲ្យ​មាន​សេចក្ដី​ឃ្នើស​ចេញ​ពី​មាត់​ឯង​ឡើយ ព្រោះ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​ជ្រាប​ទាំង​អស់ គឺ​ព្រះ‌អង្គ​ហើយ​ដែល​ថ្លឹង​អស់​ទាំង​អំពើ។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម