ព្រះគម្ពីរតាមអ៊ីនធឺណិត

ការផ្សាយពាណិជ្ជកម្ម


ព្រះគម្ពីរទាំងមូល គម្ពីរសញ្ញាចាស់ គម្ពីរសញ្ញាថ្មី។




អេសាយ 10:18 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

ព្រម​ទាំង​ធ្វើ​ឲ្យ​លម្អ​នៃ​ព្រៃ និង​ចម្ការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីង‌រៃ​ស្លាប់​ទៅ។

សូមមើលជំពូក

ព្រះគម្ពីរខ្មែរសាកល

ព្រះអង្គ​នឹង​បំផ្លាញ​ភាពរុងរឿង​នៃ​ព្រៃឈើ និង​ចម្ការសម្បូរផល​របស់ទ្រង់ ព្រមទាំង​ព្រលឹង និង​រូបកាយ​របស់ទ្រង់​ផង ហើយ​ទ្រង់​នឹង​បាន​ដូចជា​អ្នកជំងឺ​ដែល​រីងរៃ​បាត់ទៅ​។

សូមមើលជំពូក

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

ព្រះអង្គ​នឹង​កម្ទេច​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ប្រណីត របស់​ពួក​គេ ឲ្យ​រលាយ​សូន្យ ដូច​អ្នក​ជំងឺ​ដែល​កំពុង​ត្រដរ​ខ្យល់។

សូមមើលជំពូក

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

ព្រម​ទាំង​ធ្វើ​ឲ្យ​លំអ​នៃ​ព្រៃ នឹង​ចំការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹងនឹង​រូប‌កាយ​របស់​គេ​ផង នោះ​នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីងរៃ​ស្លាប់​ទៅ

សូមមើលជំពូក

អាល់គីតាប

ទ្រង់​នឹង​កំទេច​ព្រៃ​ព្រឹក្សា​ដ៏​ល្អ​ប្រណីត របស់​ពួក​គេ ឲ្យ​រលាយ​សូន្យ ដូច​អ្នក​ជំងឺ​ដែល​កំពុង​ត្រដរ​ខ្យល់។

សូមមើលជំពូក



អេសាយ 10:18
10 ការដាក់ឲ្យឆ្លើយតបគ្នា  

អ្នក​ចាត់​គេ​ឲ្យ​មក​នោះ គឺ​ប្រកួត​នឹង​ព្រះ‌អម្ចាស់​ហើយ ដោយ​ថា យើង​បាន​ឡើង​ទៅ កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​យើង ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ យើង​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ។


ដោយ​ព្រោះអ្នក​ខឹង​នឹង​យើង​ដូច្នេះ ហើយ​ដោយ​ព្រោះ​សេចក្ដី​ព្រហើន​របស់​អ្នក បាន​ឮ​មក​ដល់​ត្រចៀក​យើង នោះ​យើង​នឹង​ដាក់​កន្លុះ​របស់​យើង​នៅ​ច្រមុះ​អ្នក និង​ដែក​បង្ខាំង​របស់​យើង​នៅ​មាត់​អ្នក យើង​នឹង​ញាក់​ឲ្យ​អ្នក​វិល​ទៅ​តាម​ផ្លូវ ដែល​អ្នក​បាន​មក​នោះ​វិញ។


ហេតុ​នោះ ព្រះ‌អម្ចាស់​ជា​ព្រះ‌យេហូវ៉ា នៃ​ពួក​ពល‌បរិវារ ព្រះ‌អង្គ​នឹង​ចាត់​សេចក្ដី​ស្គម‌រីង​រៃ​ទៅ​ក្នុង​ចំណោម ពួក​អ្នក​ចម្បាំង​ដ៏​ខ្លាំង​ពូកែ​របស់​គេ ហើយ​នៅ​ក្រោម​សិរី‌ល្អ​របស់​គេ នោះ​នឹង​ឆួល​ឡើង​ដូច​ជា​ភ្លើង​ឆេះ។


ទោះ​បើ​ព្រៃ​ព្រឹក្សា​ត្រូវ​បំផ្លាញ​ហិន​ហោច ហើយ​ទី​ក្រុង​ត្រូវ​រលំ​អស់​រលីង​ក៏​ដោយ។


អ្នក​បាន​ប្រកួត​នឹង​ព្រះ‌អម្ចាស់ ដោយ​ពួក​អ្នក​ដែល​ចាត់​ឲ្យ​មក​នោះ ដោយ​ថា៖ យើង​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​របស់​យើង ហើយ​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ យើង​នឹង​ចូល​ទៅ​ដល់​ទី​ខ្ពស់​នៅ​ចុង​ស្រុក​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ


ដ្បិត​អំពើ​អាក្រក់​ឆេះ​ដូច​ជា​ភ្លើង ក៏​ឆេះ​បន្សុស​ទាំង​អញ្ចាញ និង​គុម្ព​បន្លា​អស់​រលីង ភ្លើង​នោះ​ក៏​កាត់​ឡើង​ក្នុង​ទី​ស្តុក​នៅ​ព្រៃ ហើយ​ឆេះ​រាល​ឡើង​ហុយ​ផ្សែង​ទ្រលោម។


ព្រះ‌យេហូវ៉ា​មាន​ព្រះ‌បន្ទូល​ថា៖ យើង​នឹង​ផ្ចាល​អ្នក​ឲ្យ​សម​តាម​ផល ដែល​អ្នក​បាន​ប្រព្រឹត្ត គឺ​យើង​នឹង​បង្កាត់​ភ្លើង​នៅ​ក្នុង​ព្រៃ​អ្នក ភ្លើង​នោះ​នឹង​ឆេះ​បំផ្លាញ​របស់​ទាំង​អស់​ដែល​នៅ​ជុំ‌វិញ។


នៅ​ថ្ងៃ​នោះ យើង​នឹង​ធ្វើ​ឲ្យ​ពួក​ចៅ‌ហ្វាយ​នៃ​សាសន៍​យូដា ដូច​ជា​ជើង‌ក្រាន មាន​ភ្លើង​ឆេះ​នៅ​កណ្ដាល​ឧស ហើយ​ដូច​ជា​ចន្លុះ​ឆេះ​នៅ​កណ្ដាល​កណ្ដាប់​ស្រូវ គេ​នឹង​បន្សុស​អស់​ទាំង​សាសន៍​នៅ​ព័ទ្ធ​ជុំ‌វិញ ទោះ​ទាំង​ខាង​ឆ្វេង និង​ខាង​ស្តាំ​ផង រួច​ពួក​ក្រុង​យេរូ‌សាឡិម​នឹង​អាស្រ័យ​នៅ​ក្នុង​កន្លែង​របស់​គេ​ម្តង​ទៀត គឺ​នៅ​ក្រុង​យេរូ‌សាឡិម​នោះ។