Biblia Todo Logo
ព្រះគម្ពីរតាមអ៊ីនធឺណិត
- ការផ្សាយពាណិជ្ជកម្ម -




២ ពង្សាវ‌តារ‌ក្សត្រ 19:23 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦

23 អ្នក​ចាត់​គេ​ឲ្យ​មក​នោះ គឺ​ប្រកួត​នឹង​ព្រះ‌អម្ចាស់​ហើយ ដោយ​ថា យើង​បាន​ឡើង​ទៅ កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចម្បាំង​យើង ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង យើង​នឹង​កាប់​អស់​ទាំង​ដើម​តា‌ត្រៅ​ដែល​ខ្ពស់ និង​ដើម​កកោះ​ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ យើង​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ គឺ​ដល់​ចម្ការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥

23 អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នក ឲ្យ​មក​ជេរ​ព្រះ‌អម្ចាស់ ហើយ​អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចម្បាំង​ដ៏​ច្រើន អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ អញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ អញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូល ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។

សូមមើលជំពូក ចម្លង

ព្រះគម្ពីរបរិសុទ្ធ ១៩៥៤

23 ឯង​ប្រកួត​នឹង​ព្រះ‌អម្ចាស់​ដោយ​ពួក​អ្នក​ដែល​ចាត់​មក​នោះ ដោយ​ថា អញ​បាន​ឡើង​ទៅ​ឯ​កំពូល​ភ្នំ​ទាំង​ប៉ុន្មាន ដោយ‌សារ​រទេះ​ចំបាំង​អញ ក៏​ដល់​ទី​ជ្រៅ​បំផុត​នៃ​ព្រៃ​ល្បាណូន​ផង អញ​នឹង​កាប់​អស់​ទាំង​ដើម​តាត្រៅ​ដែល​ខ្ពស់ នឹង​ដើម​កកោះ ដែល​ល្អ​ជាង​គេ​នៅ​ទី​នោះ អញ​នឹង​ចូល​ទៅ​ដល់​ទី​លំនៅ​ផុត​ស្រុក​របស់​គេ គឺ​ដល់​ចំការ​របស់​គេ ដែល​ដុះ‌ដាល​ដូច​ជា​ព្រៃ

សូមមើលជំពូក ចម្លង

អាល់គីតាប

23 អ្នក​បាន​ចាត់​ពួក​នាំ​សារ​របស់​អ្នក ឲ្យ​មក​ជេរអុលឡោះ‌តាអាឡា ហើយ​អ្នក​ពោល​ថា: ដោយ​អញ​មាន​រទេះ​ចំបាំង​ដ៏​ច្រើន អញ​ឡើង​ទៅ​លើ​កំពូល​ភ្នំ អញ​ចូល​ទៅ​ដល់​ព្រៃ​ជ្រៅ​នៅ​ស្រុក​លីបង់ ដើម្បី​កាប់​ដើម​តាត្រៅ និង​ដើម​ស្រឡៅ​ដ៏​ល្អៗ អញ​នឹង​ឡើង​ទៅ​ដល់​ចុង​កំពូល ហើយ​ចូល​ទៅ​ដល់​ព្រៃ​ស្រោង។

សូមមើលជំពូក ចម្លង




២ ពង្សាវ‌តារ‌ក្សត្រ 19:23
15 ការដាក់ឲ្យឆ្លើយតបគ្នា  

ស្តេច​អាស‌ស៊ើរ​ចាត់​ថើថាន និង​រ៉ាប-សារី ហើយ​រ៉ាបសា‌កេ ពី​ក្រុង​ឡាគីស នាំ​ទាំង​ពល‌ទ័ព​ជា​ច្រើន ឲ្យ​ទៅ​ឯ​ស្ដេច​ហេ‌សេ‌គា នៅ​ក្រុង​យេរូ‌សាឡិម គេ​ក៏​ឡើង​ទៅ កាល​គេ​មក​ដល់​ក្រុង​យេរូ‌សាឡិម​ហើយ គេ​ឈរ​ក្បែរ​ប្រឡាយ​នៃ​ស្រះ​ខាង​លើ ដែល​នៅ​តាម​ផ្លូវ​វាល​នៃ​ជាង​ប្រមោក។


ដូច្នេះ សូម​សន្យា​នឹង​ស្តេច​អាស‌ស៊ើរ ជា​ចៅ‌ហ្វាយ​របស់​ទូល​បង្គំ​ឥឡូវ​នេះ ទូល​បង្គំ​នឹង​ឲ្យ​សេះ​ពីរ​ពាន់ ប្រសិន​បើ​ព្រះករុណា​រក​អ្នក​ជិះ​បាន។


ប្រហែល​ជា​ព្រះ‌យេហូវ៉ា ជា​ព្រះ​របស់​លោក ព្រះ‌អង្គ​នឹង​ឮ​អស់​ពាក្យ​ទាំង​ប៉ុន្មាន​របស់​រ៉ាបសា‌កេ​នេះ ដែល​ស្តេច​អាស‌ស៊ើរ​ជា​ចៅ‌ហ្វាយ​គេ បាន​ចាត់​ឲ្យ​មក​ប្រកួត​នឹង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ ហើយ​នឹង​បន្ទោស​ដល់​គេ ដោយ​ព្រោះ​ពាក្យ​ទាំង​នេះ ដែល​ព្រះ‌យេហូវ៉ា​ជា​ព្រះ​របស់​លោក បាន​ឮ​ហើយ​ទេ​ដឹង ដូច្នេះ សូម​អធិ‌ស្ឋាន​ឲ្យ​សំណល់​ដែល​នៅ​សល់​ចុះ»។


ទ្រង់​ក៏​សង់​ប៉ម​នៅ​ទី​រហោ‌ស្ថាន​ជា​ច្រើន​កន្លែង ព្រម​ទាំង​ជីក​អណ្តូង​ផង ព្រោះ​ទ្រង់​មាន​ហ្វូង​សត្វ​យ៉ាង​សន្ធឹក​នៅ​ស្រុក​ទំនាប និង​ស្រុក​វាល ក៏​មាន​ពួក​អ្នក​ធ្វើ​ចម្ការ និង​ពួក​អ្នក​ថែ​រក្សា​ដើម​ទំពាំង‌បាយ‌ជូរ នៅ​លើ​ភ្នំ និង​នៅ​ស្រុក​កើមែល​ដែរ ដ្បិត​ទ្រង់​សព្វ​ព្រះ‌ហឫ‌ទ័យ​ខាង​ឯ​ការ​ក្សេត្រ‌កម្ម


ក៏​ធ្វើ​សំបុត្រ​មួល​បង្កាច់​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ព្រម​ទាំង​ពោល​ទាស់​នឹង​ព្រះ ដោយ​ថា៖ «ព្រះ​របស់​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន នៅ​ស្រុក​ផ្សេងៗ មិន​បាន​ជួយ​ប្រជា‌រាស្ត្រ​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​យ៉ាង​ណា នោះ​ព្រះ​របស់​ហេ‌សេ‌គា ក៏​មិន​អាច​នឹង​ជួយ​ប្រជា‌រាស្ត្រ​ខ្លួន ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​យើង​បាន​ដូច្នោះ​ដែរ»។


អ្នក​ខ្លះ​ទុក​ចិត្ត​នឹង​រទេះ​ចម្បាំង ខ្លះ​ទៀត​ទុក​ចិត្ត​នឹង​សេះ តែ​យើង​ទុក​ចិត្ត​នឹង​ព្រះ‌នាម​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​យើង​វិញ។


អ្នក​ទាំង​នោះនឹងរំលំ ហើយ​ដួល​ចុះ តែ​យើង​នឹង​ក្រោក​ឈរ​យ៉ាង​មាំ។


ដ្បិត​គេ​ពោល​ថា៖ «យើង​បាន​ធ្វើ​ការ​នេះ​ដោយ​កម្លាំង​ដៃ​យើង ហើយ​ដោយ​ប្រាជ្ញា​របស់​យើង​ដែរ ដោយ​យើង​មាន​យោបល់​ពិត យើង​បាន​ដក​ព្រំ‌ដែន​នៃ​សាសន៍​ទាំង​ប៉ុន្មាន​ចោល ក៏​បាន​រឹប​យក​ទ្រព្យ‌សម្បត្តិ​គេ ហើយ​បាន​ប្រព្រឹត្ត​ដូច​ជា​មនុស្ស​មាន​ចិត្ត​ក្លាហាន គឺ​បាន​ទម្លាក់​ស្តេច​ដែល​អង្គុយ​លើ​បល្ល័ង្ក​បង់


ដៃ​យើង​យក​បាន​ទ្រព្យ‌សម្បត្តិ​នៃ​អស់​ទាំង​សាសន៍ ដូច​ជា​យក​បាន​សម្បុក​សត្វ ក៏​ដូច​ជា​ប្រមូល​ពង​សត្វ ដែល​មេ​ចោល​ហើយ ជា​យ៉ាង​ណា យើង​ក៏​បាន​ប្រមូល​រួប​រួម​លោក​ទាំង​មូល​យ៉ាង​នោះ​ដែរ ឥត​មាន​ណា​មួយ​កម្រើក​ស្លាប ឬ​ហា​មាត់ ឬ​ស្រែក​ចេក‌ចាច​ឡើយ»។


ព្រម​ទាំង​ធ្វើ​ឲ្យ​លម្អ​នៃ​ព្រៃ និង​ចម្ការ​ដុះ‌ដាល​របស់​គេ​សាប‌សូន្យ​ទៅ ទាំង​ព្រលឹង និង​រូប​កាយ​របស់​គេ​ផង នឹង​បាន​ដូច​ជា​មនុស្ស​កើត​ជំងឺ ដែល​នាំ​ឲ្យ​ខ្លួន​រីង‌រៃ​ស្លាប់​ទៅ។


វា​តម្កើង​ខ្លួន​ឡើង រហូត​ដល់​ស្មើ​នឹង​ព្រះ‌អម្ចាស់​នៃ​ពួក​ពល​បរិវារ ក៏​ដក​មិនឲ្យ​ថ្វាយ​តង្វាយ​ដុត​‌ប្រចាំ​ថ្ងៃ​ដល់​ព្រះ‌អង្គ ព្រម​ទាំង​ធ្វើ​ឲ្យ​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ​អាប់‌ឱន។


តាម​ពួក​យើង:

ការផ្សាយពាណិជ្ជកម្ម


ការផ្សាយពាណិជ្ជកម្ម