ទេវតារបស់ព្រះយេហូវ៉ាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ ហើយចុះចូលនឹងគាត់ទៅ»។
អេភេសូរ 6:5 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ អ្នកបម្រើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយរបស់ខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាច ហើយញាប់ញ័រ ទាំងមានចិត្តទៀងត្រង់ ដូចស្ដាប់បង្គាប់ព្រះគ្រីស្ទ ព្រះគម្ពីរខ្មែរសាកល បាវបម្រើរាល់គ្នាអើយ ចូរស្ដាប់បង្គាប់ចៅហ្វាយនៅផែនដីដោយការកោតខ្លាច និងការញ័ររន្ធត់ក្នុងសេចក្ដីស្មោះត្រង់នៃចិត្ត ដូចជាស្ដាប់បង្គាប់ព្រះគ្រីស្ទ។ Khmer Christian Bible បាវបម្រើរាល់គ្នាអើយ! ចូរស្ដាប់បង្គាប់ចៅហ្វាយខាងសាច់ឈាមដោយការកោតខ្លាច និងញាប់ញ័រ ទាំងមានចិត្ដស្មោះត្រង់ដូចជាស្ដាប់បង្គាប់ព្រះគ្រិស្ដ ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាច ញាប់ញ័រ និងដោយចិត្តស្មោះសរ ដូចស្ដាប់បង្គាប់ព្រះគ្រិស្តដែរ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ អ្នកបំរើរាល់គ្នាអើយ ចូរស្តាប់បង្គាប់ចៅហ្វាយខ្លួនខាងសាច់ឈាម ដោយគោរពកោតខ្លាចហើយញាប់ញ័រ ព្រមទាំងមានចិត្តទៀងត្រង់ ដូចជាដល់ព្រះគ្រីស្ទ អាល់គីតាប បងប្អូនជាខ្ញុំបម្រើអើយ ចូរស្ដាប់បង្គាប់ម្ចាស់របស់ខ្លួនក្នុងលោកនេះ ដោយគោរពកោតខ្លាចញាប់ញ័រ និងដោយចិត្ដស្មោះសរដូចស្ដាប់បង្គាប់អាល់ម៉ាហ្សៀសដែរ |
ទេវតារបស់ព្រះយេហូវ៉ាពោលទៅនាងថា៖ «ចូរវិលត្រឡប់ទៅរកចៅហ្វាយរបស់នាងវិញ ហើយចុះចូលនឹងគាត់ទៅ»។
ឱព្រះនៃទូលបង្គំអើយ ទូលបង្គំក៏ដឹងហើយថា គឺព្រះអង្គដែលល្បងលចិត្ត ហើយព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីទៀងត្រង់ ចំណែកទូលបង្គំ គឺដោយចិត្តទៀងត្រង់នោះ ដែលទូលបង្គំបានថ្វាយរបស់ទាំងនេះស្ម័គ្រពីចិត្ត ហើយឥឡូវនេះ ទូលបង្គំមានអំណរ ដោយឃើញប្រជារាស្ត្ររបស់ព្រះអង្គ ដែលប្រជុំនៅទីនេះ គេថ្វាយដល់ព្រះអង្គដោយស្ម័គ្រពីចិត្តដែរ។
មើល៍ ភ្នែករបស់ពួកទាសា សម្លឹងមើលដៃចៅហ្វាយខ្លួន ហើយភ្នែករបស់ទាសីសម្លឹងមើលដៃ ចៅហ្វាយស្រីរបស់ខ្លួនយ៉ាងណា នោះភ្នែកយើងខ្ញុំក៏សម្លឹងមើលព្រះយេហូវ៉ា ជាព្រះនៃយើងខ្ញុំយ៉ាងនោះដែរ រហូតដល់ព្រះអង្គប្រោសមេត្តាដល់យើង។
ឱព្រះយេហូវ៉ាអើយ សូមបង្រៀនទូលបង្គំឲ្យស្គាល់ផ្លូវរបស់ព្រះអង្គ ទូលបង្គំនឹងដើរក្នុងសេចក្ដីពិតរបស់ព្រះអង្គ សូមបង្រួមចិត្តទូលបង្គំ ឲ្យកោតខ្លាចព្រះនាមព្រះអង្គ។
«កូនរមែងគោរពដល់ឪពុក ហើយបាវបម្រើក៏កោតខ្លាចចៅហ្វាយ ដូច្នេះ បើយើងជាឪពុក តើសេចក្ដីគោរពដល់យើងនៅឯណា? ហើយបើយើងជាចៅហ្វាយ តើសេចក្ដីគោរពដល់យើងនៅឯណា? នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ានៃពួកពលបរិវារសម្រាប់អ្នករាល់គ្នា។ ឱពួកសង្ឃដែលមើលងាយឈ្មោះយើង តែអ្នកថា "តើយើងរាល់គ្នាបានមើលងាយព្រះនាមព្រះអង្គដូចម្ដេចខ្លះ?"
«ភ្នែកជាចង្កៀងរបស់រូបកាយ ដូច្នេះ បើភ្នែកអ្នកល្អ រូបកាយអ្នកទាំងមូលនឹងមានពេញដោយពន្លឺ
«គ្មានអ្នកណាអាចបម្រើចៅហ្វាយពីរបានទេ ដ្បិតអ្នកនោះនឹងស្អប់មួយ ហើយស្រឡាញ់មួយ ឬស្មោះត្រង់នឹងម្នាក់ ហើយមើលងាយម្នាក់ទៀតពុំខាន។ អ្នករាល់គ្នាពុំអាចនឹងគោរពបម្រើព្រះផង និងទ្រព្យសម្បត្តិផងបានឡើយ»។
ដ្បិតទូលបង្គំជាមនុស្សនៅក្រោមបញ្ជាគេ ហើយមានទាហាននៅក្រោមបញ្ជាទូលបង្គំ បើទូលបង្គំបញ្ជាទៅម្នាក់ថា "ទៅ" គេក៏ទៅ ហើយបញ្ជាទៅម្នាក់ទៀតថា "មក" គេក៏មក។ ពេលទូលបង្គំបញ្ជាទៅអ្នកបម្រើរបស់ទូលបង្គំថា "ធ្វើការនេះ" នោះគេក៏ធ្វើតាម»។
ជារៀងរាល់ថ្ងៃ គេព្យាយាមនៅក្នុងព្រះវិហារ ដោយមានចិត្តព្រមព្រៀង ហើយធ្វើពិធីកាច់នំបុ័ងនៅតាមផ្ទះ ព្រមទាំងបរិភោគអាហារដោយអំណរ និងចិត្តស្មោះត្រង់
ដ្បិតខ្ញុំសុខចិត្តឲ្យខ្លួនខ្ញុំត្រូវបណ្តាសា ហើយកាត់ចេញពីព្រះគ្រីស្ទ ជំនួសបងប្អូនជាញាតិសន្តានរបស់ខ្ញុំ ខាងសាច់ឈាម
ដ្បិតក្នុងព្រះអម្ចាស់ អ្នកណាដែលធ្វើជាបាវបម្រើគេ ក្នុងកាលដែលព្រះអម្ចាស់ត្រាស់ហៅ អ្នកនោះជាអ្នកជារបស់ព្រះអម្ចាស់ ហើយអ្នកជាណាដែលព្រះអង្គត្រាស់ហៅ នោះដូចគ្នា គឺអ្នកនោះជាបាវបម្រើរបស់ព្រះគ្រីស្ទវិញ។
ដ្បិតអំនួតរបស់យើង ជាបន្ទាល់ចេញពីមនសិការរបស់យើង បញ្ជាក់ថា យើងបានប្រព្រឹត្តនៅក្នុងលោកីយ៍នេះ ហើយជាពិសេសចំពោះអ្នករាល់គ្នា ដោយសេចក្តីបរិសុទ្ធ និងសេចក្តីស្មោះត្រង់របស់ព្រះ មិនមែនដោយប្រាជ្ញាខាងសាច់ឈាមឡើយ គឺដោយព្រះគុណរបស់ព្រះវិញ។
គាត់មានចិត្តស្រឡាញ់អ្នករាល់គ្នារឹតតែខ្លាំងឡើងៗ ពេលគាត់នឹកចាំពីការស្ដាប់បង្គាប់របស់អ្នករាល់គ្នា និងពីដំណើរដែលអ្នករាល់គ្នាទទួលគាត់ ដោយចិត្តកោតខ្លាច និងញាប់ញ័រ។
ប្រពន្ធរាល់គ្នាអើយ ត្រូវចុះចូលនឹងប្តីរបស់ខ្លួន ដូចជាចុះចូលនឹងព្រះអម្ចាស់ចុះ។
សូមឲ្យព្រះគុណបានសណ្ឋិតនៅជាមួយអស់អ្នកដែលស្រឡាញ់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង ដោយសេចក្ដីស្រឡាញ់ដែលឥតប្រែប្រួល។ អាម៉ែន។:៚
ហេតុនេះ ឱពួកស្ងួនភ្ងាអើយ ចូរបង្ហើយការសង្គ្រោះរបស់អ្នករាល់គ្នា ដោយកោតខ្លាច ហើយញាប់ញ័រចុះ ដូចជាបានស្តាប់បង្គាប់ខ្ញុំរហូតមកដែរ សូម្បីតែកាលខ្ញុំនៅជាមួយ ឥឡូវនេះ ដែលខ្ញុំមិននៅជាមួយ នោះក៏ចូរខំប្រឹងឲ្យលើសទៅទៀតផង
តែមិនមែនជាអ្នកបម្រើទៀត គឺជាបងប្អូនស្ងួនភ្ងាវិញ ដែលលើសជាងអ្នកបម្រើទៅទៀត ជាពិសេសចំពោះខ្ញុំ ហើយចំពោះអ្នកកាន់តែពិសេសថែមទៀត ទាំងខាងសាច់ឈាម ទាំងខាងព្រះអម្ចាស់។
ដូច្នេះ ឥឡូវនេះ ចូរកោតខ្លាចដល់ព្រះយេហូវ៉ា ហើយគោរពប្រតិបត្តិដល់ព្រះអង្គដោយចិត្តស្មោះត្រង់ និងពិតប្រាកដចុះ។ ចូរលះចោលអស់ទាំងព្រះដែលបុព្វបុរសរបស់អ្នករាល់គ្នាបានគោរពប្រតិបត្តិ នៅខាងនាយទន្លេ និងនៅស្រុកអេស៊ីព្ទនោះចេញ ហើយគោរពបម្រើព្រះយេហូវ៉ាវិញ។