កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។
ហូសេ 9:11 - ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ សិរីល្អរបស់អេប្រាអិមនឹងហើរទៅបាត់ដូចសត្វស្លាប គ្មានកូនកើតមក គ្មានកូននៅក្នុងផ្ទៃ ឬកូនចាប់កំណើតនៅក្នុងផ្ទៃទៀតឡើយ! ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ ដូចសត្វស្លាបដែលហើរបាត់ទៅ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ឬទារកមកចាប់ផ្ទៃទៀតដែរ។ ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ ចំណែកអេប្រាអិម សិរីល្អរបស់គេនឹងហើរបាត់ទៅដូចជាសត្វស្លាប នឹងឥតមានការសំរាល ឬមានទំងន់ ឬការចាប់ទុំផ្ទៃទៀតឡើយ អាល់គីតាប កិត្តិយសរបស់អេប្រាអ៊ីមនឹងចាកចេញពីគេ ដូចសត្វស្លាបដែលហើរបាត់ទៅ គឺគ្មានទារកកើតទៀតទេ ហើយគ្មានទារកនៅក្នុងផ្ទៃ ឬទារកមកចាប់ផ្ទៃទៀតដែរ។ |
កូនមួយទៀតលោកដាក់ឈ្មោះថា "អេប្រាអិម" ដោយពោលថា៖ «ព្រះទ្រង់បានប្រទានឲ្យខ្ញុំមានកូននៅក្នុងស្រុកដែលខ្ញុំបានរងទុក្ខវេទនា»។
យ៉ូសែបជាមែក មានផ្លែ ជាផ្លែដែលដុះនៅជិតរន្ធទឹក ខ្នែង របស់វាគ្របលើកំផែងក្រុង។
សូមឲ្យគេបានដូចជាខ្យងក្ដក់ ដែលរលាយទៅជាភក់ ដូចជាកូនរលូតដែលមិនឃើញពន្លឺថ្ងៃ។
ប្រសិនបើអ្នកណាបង្កើតបានកូនមួយរយនាក់ ហើយរស់នៅជាយូរឆ្នាំ ទោះជាមានអាយុយឺនយូរយ៉ាងណា តែមិនបានស្កប់ចិត្តដោយសេចក្ដីល្អ ហើយឥតមានពិធីបញ្ចុះសពខ្លួនផង ខ្ញុំយល់ថា កូនដែលរលូតកើតមុនកំណត់វិសេសជាងអ្នកនោះ។
ឯបន្ទាយនឹងបាត់ចេញពីស្រុកអេប្រាអិមទៅ ព្រមទាំងរាជអំណាចពីក្រុងដាម៉ាស និងពីសំណល់សាសន៍ស៊ីរីផង គេនឹងត្រូវហិនហោច ដូចជាសិរីល្អ របស់ពួកកូនចៅអ៊ីស្រាអែលដែរ នេះជាព្រះបន្ទូលរបស់ព្រះយេហូវ៉ា ជាព្រះនៃពួកពលបរិវារ។
ពួកអ្នកនៅក្រុងសាម៉ារីនឹងភ័យស្លុត ពីដំណើររូបកូនគោនៅបេត-អាវេន។ ប្រជាជននឹងសោយសោកដោយព្រោះរូបនោះ ហើយពួកសង្ឃដែលគោរពរូបនោះក៏ដូច្នោះដែរ គឺជាអស់អ្នកដែលអរសប្បាយនឹងរូបនោះ ដ្បិតសិរីល្អរបស់រូបនោះបានចេញពីគេបាត់ហើយ។
គេមានចំនួនកាន់តែច្រើនប៉ុណ្ណា គេក៏ប្រព្រឹត្តអំពើបាបប្រឆាំងនឹងយើង កាន់តែច្រើនប៉ុណ្ណោះដែរ គេបានប្ដូរសិរីល្អរបស់គេ ឲ្យទៅជាសេចក្ដីអាម៉ាស់!
នៅថ្ងៃដាក់ទោស អេប្រាអិមនឹងត្រឡប់ទៅជាទីខូចបង់ នៅកណ្ដាលកុលសម្ព័ន្ធនានារបស់អ៊ីស្រាអែល យើងប្រកាសប្រាប់ពីដំណឹងដ៏ពិតប្រាកដ។
ឱព្រះយេហូវ៉ាអើយ សូមប្រទានដល់គេ តើត្រូវប្រទានអ្វី? សូមប្រទានឲ្យគេមានផ្ទៃដែលរលូតកូន និងដោះដែលរីងស្ងួត។
ព្រះយេហូវ៉ាមានព្រះបន្ទូលដូច្នេះថា ដោយព្រោះអំពើរំលងទាំងបីរបស់ពួកកូនចៅអាំម៉ូន អើ ដោយព្រោះបួនផង យើងនឹងមិនព្រមលើកលែងទោសគេឡើយ ព្រោះគេបានវះពោះរបស់ពួកស្រីៗ ដែលមានទម្ងន់នៅស្រុកកាឡាត ដើម្បីឲ្យបានវាតព្រំដែនរបស់ខ្លួនឲ្យធំ។
ដ្បិតនឹងមានគ្រាមកដល់ដែលគេនឹងថា "មានពរហើយ ពួកស្ត្រីអារ និងផ្ទៃណាដែលមិនបង្កើតកូន ហើយដោះដែលមិនបំបៅកូន"។
អ្នកនឹងត្រូវបណ្ដាសាលើផលដែលកើតពីពោះរបស់អ្នក លើផលដែលកើតពីដីរបស់អ្នក លើផលដែលចម្រើនពីហ្វូងគោរបស់អ្នក និងលើកូនពីហ្វូងចៀមរបស់អ្នក។
កូនខ្ចីដែលទើបនឹងចេញពីផ្ទៃរបស់នាង និងកូនដែលនឹងសម្រាលទៀតផង ដ្បិតនាងនឹងបរិភោគវាដោយសម្ងាត់ ដោយព្រោះគ្មានអ្វីសោះ ក្នុងគ្រាដែលខ្មាំងសត្រូវឡោមព័ទ្ធជុំវិញ និងក្នុងគ្រាដែលជួបលំបាក ដោយគេធ្វើទុក្ខអ្នក នៅក្នុងក្រុងរបស់អ្នក។
ឯគោឈ្មោលដំបូង នោះមានកម្លាំងស្វាហាប់ណាស់ ស្នែងវាដូចជាស្នែងទន្សោង វានឹងច្រានសាសន៍ទាំងប៉ុន្មាន ដោយសារស្នែងនោះ ទៅដល់ចុងផែនដីបំផុត គឺជាពួកអេប្រាអិមទាំងសល់សែន និងពួកម៉ាណាសេទាំងពាន់ទាំងម៉ឺនដែរ»។